ហេង​មែន! សល់​តែ​បន្តិច​លិច​បាត់​ក្នុង​ផ្លូវ

  • 2014-12-13 17:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រហែល​ជា​ការ​សាងសង់​ផ្លូវ​នេះ​ខុស​បច្ចេកទេស​ហើយ ទើប​បាន​ជា​ស្រុត​ចុះ​យ៉ាង​ជ្រៅ ប៊ិះ​ឆក់​យក​ឡាន​ស៊េរី​ទំនើប​ទៅ​ជាមួយ ទាំង​ម្ចាស់​ព្រលឹង​ចុង​សក់។

 

 

ហេតុការណ៍​នេះ កើត​ឡើង​កាល​ពី​ព្រឹក​ម្សិល​មិញ នៅ​ខេត្ត​ជាំងស៊ូ ប្រទេស​ចិន ខណៈ​រថយន្ត​ស៊េរី​ទំនើប​កំពុង​បើកបរ​តាម​ដង​ផ្លូវ។ កង់​ក្រោយ​ទាំង​ពីរ​របស់​រថយន្ត​ត្រូវ​ផុង​ទៅ​ក្នុង​រណ្ដៅ​ដែល​មាន​ទំហំ​ប្រមាណ ៥​ម៉ែត្រ និង​ជម្រៅ ២​ម៉ែត្រ ប៉ុន្តែ​សំណាង​ល្អ​ដែល​តួ​ឡាន​ទាំង​មូល​កើល​ជាប់​មិន​ធ្លាក់​ចុះ។ បើ​តាម​អ្នក​រស់នៅ​តំបន់​នោះ បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ផ្លូវ​ថ្មី ហើយ​ទើប​ប្រើ​ប្រាស់​បាន​ជាង ២​ឆ្នាំ​ប៉ុណ្ណោះ៕

 

 

 

 

 

 ចុចអាន៖ ចិត្ត​ខ្លាំង​មែន! គ្រាន់​តែ​ផាក​ពិន័យ​តិចតួច ចាក់​សាំង​ដុត​ឡាន​ចោល

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist

អត្ថបទថ្មី