ថ្ងៃ​នេះ​សមាជិក Super Junior ម្នាក់ ចូល​រោងការ​

  • 2014-12-13 18:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ Sungmin សមាជិក​ក្រុម Super Junior នឹង​បញ្ចប់​ភាព​កំលោះ​របស់​ខ្លួន ដោយ​​ដើរ​ចូល​រោង​​ការ​ជាមួយ​តារា​សម្ដែង​ Kim Sa Eun។

 

 

ពិធី​ជ័យ​របស់​តារា​ទាំង​ពីរ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង ៦ ល្ងាច នៅ Raum Wedding Hall ក្នុង​សង្កាត់ Yeoksam-dong ទីក្រុង​សេអ៊ូល។ ទោះយ៉ាងណា ពិធី​របស់​គូស្នេហ៍​ទាំងពីរ​មិន​ធ្វើ​ធំដុំ​ទេ ហើយ​ពួកគេអញ្ជើញ​តែ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង​អ្នក​រួម​ការងារ​ជិតស្និត​ប៉ុណ្ណោះ។

 

ក្នុង​ថ្ងៃ​សំខាន់​​របស់​មិត្ត​រួម​ក្រុម Ryeowook និង​តារា​សម្ដែង Brad Little, Lee Gun Young, និងSeo Ji Young នឹង​ច្រៀង​ដើម្បី​អបអរសាទរ។ តារា​ចម្រៀង Sungmin ជា​តារា​ទី១ របស់​ផលិត​កម្ម SM Entertainment ដែល​បាន​រៀបការ។ ​

 

Sungmin និង Kim Sa Eun បាន​ជួប​គ្នា​កាល​ពី​ឆ្នាំ​មុន តាម​រយៈ​ការ​សម្ដែង​ល្ខោន​រឿង "The Three Musketeers" ហើយ​ពួកគេ​បង្ហាញ​សាធារណជន បាន​ដឹង​ក្នុង​ខែ​កញ្ញា៕

 

 

 

 

ចុចទីនេះ ដើម្បីអាន Super Junior ត្រលប់​មក​ជា​ថ្មី​តាម​រយៈ​ MV បទ “This is Love”

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Soompi