Angelina Jolie ​មិន​​ចូលរួម​​​​សម្ពោធ​រឿង​ "Unbroken”​ ព្រោះ​ស្នាម​អុត​ធំ

  • 2014-12-13 19:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ភាពយន្ត​ហូលីវូដ​ Angelina Jolie ខក​ខាន​មិន​បាន​ចូល​រួម​កម្មវិធី​សម្ពោធ​រឿង​ថ្មី​ "Unbroken” ​ដោយ​សារ​តែ​រូប​នាង​កើត​ស្នាម​អុត​ធំៗ​ពេក​នៅ​លើ​ស្បែក។

 

​នាង​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​មិន​បាន​ចូល​រួម​កម្មវិធី​នេះ​ខ្លាំង​ណាស់។ ​នេះ​បើ​យោង​តាម​ការ​បង្ហាញ​ក្នុង​ខ្សែ​អាត់​វីដេអូ​ខ្លី​មួយ​របស់​នាង​​កាល​ពី​ពេល​ថ្មីៗ​នេះ។ ​ Angelina Jolie​ បាន​បន្ថែម​ទៀត​ថា ​ស្នាម​អុត​ទាំង​នេះ​ បាន​ធ្វើ​ឲ្យ​​នាង​កើត​រមាស់​ ហើយ​មិន​អាច​ចេញ​ទៅ​ក្រៅ​ផ្ទះ​បាន​ទេ។ ​តារា​វ័យ​ ៣៩​ ឆ្នាំ​រូប​នេះ​ បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ចំពោះ​អវត្តមាន​លើក​នេះ​ ហើយ​ជា​ពិសេស​នាង​បាន​ប្រាប់​ដល់​ទស្សនិកជន​ថា​ "Unbroken” ​​ជា​រឿង​មាន​​អត្ថន័យ​ខ្លាំង​ណាស់។

 

មើលវីដេអូខ្លីរបស់ Angelina Jolie៖

 

 

​កាល​ពី​ពីរ​បី​សប្ដាហ៍​មុន​ អ្នក​ដឹក​នាំ​ខ្សែ​ភាពយន្ត​នេះ​ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​នៅ​ពាសពេញ​ទីក្រុង​ និង​រូប​នាង​ផ្ទាល់​ក៏​បាន​ចូល​រួម​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​ ដើម្បី​ធ្វើ​​​​សម្ភាសន៍​​ មុន​ការ​សម្ពោធ​រឿង​ជា​ផ្លូវការ​មក​ដល់។

 

​ទោះជា​យ៉ាង​ណា​ Jolie​ នៅ​តែ​ជឿជាក់​ថា​​ នាង​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា​ជុំវិញ​ពិភពលោក​​​តាម​រយៈ​ភាពយន្ត​ថ្មី​នេះ ។ "Unbroken” ​ នឹង​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ជា​ផ្លូវការ​ នៅ​ថ្ងៃ​បុណ្យ​ណូអែល​ឆាប់ៗ​នេះ៕

 

ទស្សនា Trailer រឿង​ "Unbroken"៖

 

 

ចុចអាន តារា​ K-Pop ​ក្លាយ​ជា​អ្នក​មាន​ ទាំង​ ១០​ ​នៅ​កូរ៉េ​ខាង​ត្បូង

ចុចអាន កូន​​​ស្រី​​ប្រពន្ធ​​ក្រោយ​​រ៉ាំបូ ស្អាតៗណាស់តើ!

 

ប្រែ​សម្រួល​៖​ សែម សុធារិទ្ធ ​ប្រភព៖ pagesix