Lee Changmin ត្រូវបានតែងតាំងជាសាស្ត្រាចារ្យតន្ត្រី
- 2014-12-14 16:07:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lee Changmin ត្រូវបានតែងតាំងជាសាស្ត្រាចារ្យតន្ត្រី
ចន្លោះមិនឃើញ
បន្ទាប់ពីមានឈ្មោះល្បីល្បាញក្នុងក្រុម 2AM កាលពីថ្ងៃទី ១១ ខែធ្នូ កន្លងទៅ តារាចម្រៀង Lee Changmin ត្រូវសាកលវិទ្យាល័យ Sohae ស្ថិតក្នុងទីក្រុង Gunsan ខេត្ត Jeollabukdo តែងតាំងជាសាស្ត្រាចារ្យផ្នែក Applied Music Education ។
ប្រភពជិតស្និទ្ធនឹងសាកលវិទ្យាល័យខាងលើបានឱ្យដឹងថា សាកលវិទ្យាល័យបានជ្រើសយក Changmin ព្រោះតារារូបនេះ មានបទពិសោធន៍ជាអ្នកហ្វឹកហាត់សំឡេង មានសមត្ថភាពច្រៀង ចេះគួរសម សុភាពរាបសារ និងខិតខំប្រឹងប្រែងធ្វើការងារ។
បន្ទាប់ទទួលបានការតែងតាំង តារាចម្រៀងមុខស្រស់វ័យ ២៨ ឆ្នាំ Changmin នឹងចាប់ផ្ដើមបង្រៀន នៅសាកលវិទ្យាល័យ Sohae នៅឆមាសក្រោយក្នុងឆ្នាំ ២០១៥ខាងមុខ៕
ចុចអាន តារា K-Pop ក្លាយជាអ្នកមាន ទាំង ១០ នៅកូរ៉េខាងត្បូង
ចុចអាន ៣សន្លឹកបង្ហាញរាងកាយដ៏សិចស៊ីរបស់តួប្រុសលក់ខ្លួនរឿង មហិច្ឆតានៃអំណាច
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Ohayoseoul