មិន​ធ្លាប់​ដឹង​សោះ​ថា​ ពិធី​បុណ្យ​ណូអែល​នៅ​កូរ៉េ​ ខុស​គេ​យ៉ាង​នេះ!

  • 2014-12-15 17:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀង​រាល់​ចុង​ឆ្នាំ​ម្ដង​ ឱកាស​ដ៏​រីករាយ​បំផុត​ សម្រាប់​ជួប​ជុំ​គ្រួសារ​ និង​ជូន​កាដូ​ដល់​មនុស្ស​ជា​ទី​ស្រឡាញ់​ នោះ​គឺ​ពិធី​បុណ្យ​ណូអែល។ ​ក្នុង​ពេល​វេលា​ដ៏​សប្បាយ​នេះ​ គ្រប់​បណ្ដា​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភព​លោក​ តែង​នាំ​គ្នា​ធ្វើ​​គ្រប់​សកម្មភាព​តាំង​ពី​ដើម​ខែ​ ១២ ដល់​ដាច់​ឆ្នាំ​ ដោយ​បាន​បង្ហាញ​ពី​វប្បធម៌​ ប្រពៃណី​ ទំនៀម​ទម្លាប់​របស់​ខ្លួន​ ឲ្យ​ដល់​ភ្ញៀវ​ទេសចរ​បាន​ឃើញ។ ​ដោយ​ឡែក​ខុស​អី​តែ​ ពិធី​បុណ្យ​ Christmas ​នៅ​កូរ៉េ​ខាង​ត្បូង​ មាន​លក្ខណៈ​​ខុស​គេ​ទៅ​វិញ​ ដែល​អ្នក​ទាំង​អស់​គ្នា​នឹក​ស្មាន​មិន​ដល់។

 

​ប្លែក​ ហើយ​ខុស​គេ​ម៉េច​នោះ​ សូម​មក​មើល​ដូច​ខាង​ក្រោម៖

 

១. ​លោក​តា​ Santa Claus ស្លៀក​ឈុត​ពណ៌​ខៀវ​ទៅ​វិញ។ ​ភាគច្រើនគេប្រើពណ៌​ក្រហម​ លើក​លែង​តែ​ប្រទេស​កូរ៉េ​មួយ​គត់។

 

 

២. ​​ប្រជាជន​កូរ៉េ​​ មិន​រៀប​ចំ​ការ​តុបតែង​ដើម​ Christmas ផ្កា​ និង​អំពូល​ភ្លើង​នៅ​ផ្ទះ​ទេ​ គឺ​គេ​ធ្វើ​នៅ​តាម​ផ្លូវ​សាធារណៈ​ និង​ផ្សារ​ទំនើប​វិញ។

 

 

៣. អ្នក​ទាំង​អស់​គ្នា​ អាច​ពិបាក​បន្តិច​ហើយ​ បើ​ចង់​ទទួល​ទាន​អាហារ​ក្នុង​ពិធី​បុណ្យ​ Christmas ​នៅ​កូរ៉េ​ ព្រោះ​នៅ​ទីនេះ​មាន​តែ​អាហារ​បែប​ជនជាតិដើមប៉ុណ្ណោះ។

 

 

៤. ​ចំជា​ប្លែក​មែន​ នៅ​កូរ៉េ​ គេ​យក​លុយ​ជូន​ជា​កាដូ​ចំពោះ​គ្នា​ ​ពោល​គឺ​មិន​មាន​អ្វី​ផ្សេង​ក្រៅ​ពី​នេះ​ទេ។

 

 

៥.​ ក្នុង​ឱកាស​ពិធី​បុណ្យ​ Christmas ​គឺ​ជា​ពេល​វេលា​ដ៏​ផ្អែមល្ហែម​បំផុត​​ សម្រាប់​គូ​ស្នេហ៍​នៅ​កូរ៉េ​ ដើម្បី​បង្ហាញ​ពី​សេចក្ដី​ស្រលាញ់​មិន​អាច​បំភ្លេច​បានចំពោះគ្នាទៅវិញទៅមក។

 

 

៦. ​បើ​នៅ​តាម​ផ្ទះ​វិញ​ ប្រជាជន​កូរ៉េ​កម្រ​រៀប​ចំ​ដើម​​ Christmas ធំៗ​ណាស់​ គេ​គ្រាន់​តែ​ធ្វើ​យក​ប្លាស្ទិក ​ផ្កា​ និង​អំពូល​ភ្លើង​​មក​តុបតែង​ប៉ុណ្ណោះជាការស្រេច។

 

 

៧. Eggnog ជា​ភេសជ្ជៈ​ពង​ក្រឡុក​​ ដែល​អ្នក​ទាំង​អស់គ្នា​គិត​ថា​ អាច​រក​ទិញ​មក​ទទួល​ទានបាន​ នៅ​ពេល​មាន​បុណ្យ​ Christmas ប៉ុន្តែ​អាច​ខក​បំណង​ហើយ។ បើ​អ្នក​ចង់​ញ៉ាំ​វា​ អ្នក​ត្រូវ​ធ្វើ​ខ្លួន​ឯងជាមុនសិន។

 

 

៨.​ បើ​នៅ​កូរ៉េ​ អ្នក​អាច​នឹង​មិន​ឮ​​បទ​ចម្រៀង​បែប​​លន្លង់លន្លោច​​តាំង​ពី​កុមារភាព​បាន​ទេ គឺ​អាច​ស្ដាប់​តែ​ចម្រៀង​របស់​ Mariah Carey ​និង​ K-Pop ប៉ុណ្ណោះ។

 

 

៩. ​បើ​អ្នក​ចង់​ថើប​ថ្ពាល់​គូ​ស្នេហ៍ក្នុងបុណ្យ Christmas ​ លុះ​ត្រា​តែ​អ្នក​យក​ស្លឹក​បញ្ញើ​ក្អែក​ដាក់​ពី​លើ​ក្បាលសង្សារ​ជា​មុន​សិន។

 

 

១០.​សម្រាប់​ការ​ច្រៀង​សរសើរ​ព្រះ​គ្រិស្ត​ក្នុង​ពិធីបុណ្យ​ Christmas ​ គេ​តែង​ធ្វើ​ឡើង​នៅ​តាម​ព្រះ​វិហារ​នោះ​វិញ កម្របានឃើញ​នៅតាមផ្ទះប្រជាជនណាស់។

 

 

១១.​ គេ​យក​សត្វ​ឆ្កែ​ មក​តំណាង​ឲ្យ​រមាំង​ ឬ​ក្ដាន់​សម្រាប់​អូស​រទេះ​របស់​លោក​តា​ Santa Clause៕

 

 

អាន ស្រី​ស្អាត​មុខ​ដូច​តុក្កតា តែ​បើ​បាន​ឃើញ​ខ្លួន​វិញ ដាច់​ផ្ងារ​…

អាន នារី​​ម្នាក់​​ទ្រាំ​ឈឺចាប់​ក្រោម​ផ្លែ​កាំបិទ៨ឆ្នាំ ព្រោះ​ចង់​បាន​​មុខ​​ដូច​​តារា​​ប្រុស​ 2PM​

 

ប្រែ​សម្រួល​៖​ សែម​​ សុធារិទ្ធ ​ប្រភព​៖ Koreaboo