ជាការពិតណាស់ពេលបែកបាក់ជាមួយមិត្តស្រីជាទីស្រលាញ់ អ្នកប្រាកដជាមានភាពឈឺចាប់។ ប៉ុន្តែផ្ទុយពីភាពឈឺចាប់នេះ អ្នកគួរតែរីករាយ ព្រោះអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើនក្រោយបែកពីសង្សារ។ ខាងក្រោមនេះជាអត្ថប្រយោជន៍៥យ៉ាងបន្ទាប់ពីបែកបាក់ជាមួយមិត្តស្រី៖
១.មិនចាំបាច់សរសើរនាងគ្មានទីបញ្ចប់ទៀត
ឥឡូវនេះដល់ពេលអ្នកបានសម្រាកស្រួលខ្លួនហើយ។ អ្នកមិនចាំបាច់ចំណាយពេលរាប់ម៉ោងទូរសព្ទទៅសរសើរពីសម្រស់របស់នាងទៀតឡើយ។ ពីមុន អ្នកត្រូវចំណាយពេលជាច្រើនឥតប្រយោជន៍ធ្វើឲ្យនាងសប្បាយចិត្ត ដូចនេះចាប់ពីពេលនេះទៅ អាចត្រៀមខ្លួនសាជាថ្មី ចាប់ចិត្តលើមនុស្សស្រីដទៃ។
២.មិនចាំបាច់ចំណាយប្រាក់លើនាង
នេះជាហេតុផលមួយដ៏សំខាន់ ព្រោះក្រោយពីប្រកាសដើរចេញពីនាង ប្រាក់របស់អ្នកពេលនេះគឺជារបស់អ្នកទាំងអស់តែម្ដង។ គ្មានការកេងប្រវ័ញ្ចទៀតទេ ព្រោះប្រាក់ដែលទទួលបានដោយលំបាករបស់អ្នកមិនត្រូវបានបាត់បង់នៅក្នុងផ្សារទំនើបទៀតឡើយ។
៣.អ្នកអាចញ៉ែអ្នកផ្សេងដោយឥតភ័យខ្លាច
អ្នកមានសិទ្ធិដើម្បីញ៉ែមនុស្សស្រីថ្មីដោយមិនបាច់ភ័យខ្លាច។ នេះជាការប្រសើរណាស់ព្រោះពេលអ្នករកឃើញស្រីថ្មី អ្នកអាចចាប់ផ្ដើមអ្វីៗជាថ្មីតែម្ដង ដោយមិនពាក់ព័ន្ធជាមួយអ្នកមុនទេ។
៤.មិនចាំបាច់និយាយកុហក
ដោយចេតនា ឬដោយមិនដឹងខ្លួន ភាគីបុរសតែងនិយាយកុហកដើម្បីធ្វើឲ្យខ្លួនមើលទៅជាសុភាពបុរសនៅក្នុងកែវភ្នែករបស់មិត្តស្រីខ្លួន។ ប៉ុន្តែឥឡូវអ្នកមិនចាំបាច់និយាយកុហកដើម្បីឲ្យភាគីម្ខាងទៀតចាប់អារម្មណ៍ទេ។ នោះគឺជាមូលហេតុមួយដែលអ្នកត្រូវមានការសប្បាយចិត្ត បន្ទាប់ពីប្រកាសប្រាប់គេឯងពីការបែកបាក់មួយនេះ។
៥.ជប់លៀងយប់ចុងក្រោយ
ពេលកំពុងមាននាង អ្នកស្ថិតក្រោមការត្រួតត្រារបស់នាងជានិច្ច។ ប៉ុន្តែឥឡូវនេះ អ្នកជាអ្នកទទួលខុសត្រូវដោយខ្លួនឯង មិនចាំបាច់ស្ថិតនៅក្រោមអាណានិគមរបស់នាងទៀតទេ។ អ្នកអាចចូលទៅកាន់កន្លែងជប់លៀងជាច្រើនតាមដែលអាចធ្វើទៅបាន! ច្រៀង រាំ និងសប្បាយរីករាយនៅក្នុងឱកាសការបែកបាក់នេះតែម្ដង។ ឥឡូវអ្នកត្រូវយល់អំពីរបៀបដែលធ្វើឲ្យសប្បាយចិត្តបន្ទាប់ពីបែកគ្នាហើយ៕
-អានអត្ថបទ៖ ចេតនា៧យ៉ាងបង្ហាញថាគេបាក់ចិត្តស្រលាញ់អ្នក
ប្រែសម្រួល៖ទ្រី រ៉ាវី
ប្រភព៖ boldsky