ឈុត​បញ្ចេញ​រន្ធ​ផ្ចិត ៦សន្លឹក ពី​កញ្ញា អេន យ៉ាដាវ ​សិចស៊ី​មិន​ធម្មតា!!!

  • 2014-12-15 17:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​ដែល​សិល្បៈ​ខ្មែរ​មិន​ទាន់​មាន​ការ​ចាត់​ថ្នាក់​តារា​រាង​ស្អាត​នៅ​ឡើយ តារា​សម្ដែង និង​ម៉ូដែល អេន យ៉ាដាវ ឯណេះ​បាន​បញ្ចេញ​ស្ទីល​បង្ហាញ​រន្ធ​ផ្ចិត និង​ក្បាល​ពោះ​សិច​ស៊ី​ទាំង​ព្រឹក។

 

យ៉ាដាវ ប្រាប់​ថា នាង​ទទួល​បាន​ការ​សរសើរ​ជា​ច្រើន​ពី​មិត្ត​ភ័ក្ដិ​មួយ​ចំនួន​ថា នាង​មាន​រាង​ស្អាត ដូច្នេះ​ទើប​សាក​ល្បង​បញ្ចេញ​ឈុត​ទាំង​នេះ​សាក​មើល។ "ទាន់​មិន​ទាន់​ចាស់ ថត​ទុក​មើល​លេង​ហ្នឹង​បង តែ​មាន​គេ​សរសើរ​ថា រាង​ស្អាត(សើច)!”។

 

 

កញ្ញា អេន យ៉ាដាវ មាន​វ័យ ២២ ឆ្នាំ​កម្ពស់ ១.៦៥ ម៉ែត្រ និង​ទម្ងន់ ៤៥​គីឡូក្រាម។ កញ្ញា គឺ​ជា​តារា​សម្ដែង និង​ដើរ​ម៉ូដ ដោយ​កន្លង​មក​​ធ្លាប់​ចូល​រួម​ក្នុង​កម្មវិធី​ធំ​ៗ​ជា​ច្រើន។ យ៉ាដាវ ធ្លាប់​សម្ដែង​ខារ៉ាអូខេ និង​ត្រៀម​សម្ដែង​ភាពយន្ត​ឆាប់​ៗ​នេះ​ទៀត ចាប់​ពី​ដើម​ឆ្នាំ ២០១៥​ទៅ។

 

ពាក់​ព័ន្ធ​ការ​ថែ​រក្សា​រាង​ឲ្យ​ស្វែល​ស្អាត​នេះ កញ្ញា អេន យ៉ាដាវ ប្រាប់​ថា​ផ្ដោត​លើ​ការ​ហាត់​ប្រាណ ដោយ​ឡែក​ការ​ញុំា​គឺ​ក្នុង​សភាព​ធម្មតា។ "រឿង​ញុំា ខ្ញុំ​ញុំា​ច្រើន​ណាស់​បង អត់​មាន​តម​អី​ទេ ប៉ុន្តែ​ខ្ញុំ​ផ្ដោត​លើ​ការ​ហាត់​ប្រាណ"។

 

ការ​ហាត់​ប្រាណ​ដើម្បី​រក្សា​រាង​ស្អាត យ៉ាដាវ តែង​ចំណាយ​ពេល​ពី ១-២​ម៉ោង​សម្រាប់​លំហាត់។ " របៀប​ហាត់ គឺ​ខ្ញុំ​រត់(រត់​លើ​ម៉ាស៊ីន) ៤០​នាទី ក្រៅ​ពី​ហ្នឹង គឺ​ហាត់​ងើប​យក​ក្បាល​ពោះ និយាយ​ទៅ​គឺ​ខ្ញុំ​ផ្ដោត​លើ​ក្បាល​ពោះ​តែ​ម្ដង ទើប​មើល​ទៅ​ក្បាល​ពោះ​ខ្ញុំ​រាប​ស្អាត​អីចឹង"។ យ៉ាដាវ បន្ថែម។ តារា​ស្រី​រាង​តូច​ច្រឡឹង​រូប​នេះ ប្រាប់​ទៀត​ថា យ៉ាង​ណា នាង​ក៏​ហាត់​មិន​សូវ​បាន​ជាប់​លាប់​ដែរ ព្រោះ​រវល់​ការងារ​សិល្បៈ​ច្រើន។ យ៉ាដាវ បន្ត​ថា មុន​បាន​រាង​ស្អាត​ប៉ុណ្ណេះ គឺ​កញ្ញា បាន​ចាប់​ផ្ដើម​ហាត់​ប្រាណ​រក្សា​រាង​រយៈ​ប្រមាណ​កន្លះ​ឆ្នាំ​ហើយ។

 

ដល់​ម្លឹង...អេន យ៉ាដាវ ប្រលូក​សិល្បៈ​មួយ​ប្រាវ បើក​ហាង​ថ្លៃ​ខ្ទង់ ១ ម៉ឺនដុល្លារ

 

 

 

 

 

 រូប​ភាព៖ ផ្ដល់​ដោយ​ យ៉ាដាវ

 

អីចឹង​តោះ...ជួយ​មើល​ទាំង​អស់ ហើយ​ឲ្យ​ពិន្ទុ​ស្រី​ស្អាត​យើង​ម្នាក់​ប៉ុន្មាន!!!

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី