អេន យ៉ាដាវ ប្រលូក​សិល្បៈ​មួយ​ប្រាវ បើក​ហាង​ថ្លៃ​ខ្ទង់ ១ ម៉ឺនដុល្លារ

  • 2014-09-19 15:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ប្រលូក​សិល្បៈ​មិន​បាន ​១ ឆ្នាំ ស្រួលបួល​ផង តារា​ម៉ូដែល កញ្ញា អេន យ៉ាដាវ អាច​បើក​ហាង​សាឡន​មួយ​ប្រើ​ទុន​ខ្ទង់​១ ម៉ឺន​ដុល្លារ។ ហាង​ដែល​ស្រី​ស្រស់ យ៉ាដាវ បើក​នោះ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ត្រសក់​ផ្អែម ជិត​ផ្សារ​ស៊ីឡឹប ​មាន​យីហោ "ឃិស​សាឡន" ដោយ​បាន​ដំណើរ​ការ ៣ ខែ​​មក​ហើយ។

យ៉ាដាវ បាន​ប្រាប់​ថា ហាង​មួយ​​នេះ ​នាង​បាន​សេង​ពី​មិត្តភ័ក្ដិ ​ក្នុង​តម្លៃ​ជិត ១ ម៉ឺន ​ដុល្លារ ដោយ​​មាន​បង​ជីដូនមួយ​​ម្នាក់​ចូល​ហ៊ុន។

សូមចុចអាន៖ ស្រីម៉ុច កូន ៣ ហើយ​នៅ​តែ​សិច​ស៊ី

 

តារា​ស្រី​ម្នាក់​នេះ ​បាន​លើក​ឡើង​ថា ការ​បើក​ហាង​សាឡន​នេះ ក៏​ព្រោះ​តែ​នាង​មាន​ជំនាញ​ខាង​កែសម្ផស្ស​ស្រាប់ ម្យ៉ាង​ទៀត​នាង​គិត​ថា បើ​ពឹង​តែ​ការងារ​​សិល្បៈ​​មួយ​មុខ ​មិន​អាច​ទៅ​រួច​​ឡើយ ព្រោះ​ការងារ​សិល្បៈ​បាន​កម្រៃ​តិចតួច​ប៉ុណ្ណោះ គួបផ្សំ​តារា​មិន​សូវ​ល្បី​ផង​មិន​សូវ​មាន​ទីផ្សារ​  ដូច​នេះ​ត្រូវ​តែ​រក​មុខ​របរ​បន្ទាប់​បន្សំ។

សូមចុចអាន៖ ណូម័រ ត្រៀម​ថត​រឿង​”ក្រឡ​អីហ្នឹង វគ្គ២”ចុង​ខែ​នេះ

 
តារា​ស្រី​វ័យ ២១ ឆ្នាំ​ម្នាក់​នេះ ​បាន​​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ចូល​ដល់​រដូវ​ភ្លៀង​នេះ ​ការងារ​សិល្បៈ​រាង​ស្បើយ​បន្តិច ភាគ​ច្រើន​មាន​តែ​ការ​ដើរ​ម៉ូដ​ម្ដង​ម្កាល​ប៉ុណ្ណោះ  ដូច​នេះ​ នាង​មាន​ពេល​​វេលា​ច្រើន​​មើល​ការ​ខុស​​ត្រូវ​ហាង។ នាង​ប្រាប់​ថា ចាប់​តាំង​ពី​ដំណើរ​ការ​មក​មាន​ភ្ញៀវ​ច្រើន​គួរសម ភាគ​ច្រើន​នៅ​ចុង​សប្ដាហ៍ ក្នុង​នោះ​អ្នក​សិល្បៈ​មួយ​ចំនួន​មក​ចូល​ធ្វើ​ផង​ដែរ។

អេន យ៉ាដាវ បាន​ចាប់​អាជីព​ជា​តារា​ម៉ូដែល​ក្នុង​ក្រុម Pop Model ដើម​ឆ្នាំ ២០១៣ តាម​រយៈ​មិត្តភ័ក្ដិ  បច្ចុប្បន្ន​តារា​ស្រី​មាន​​កំណើត​ពី ខេត្តក្រចេះ ម្នាក់​នេះ​ បាន​ចេញ​ពី​ក្រុម​ម៉ូដែល​ខាង​លើ​​ហើយ ដោយ​នាង​ធ្វើ​ជា​ម៉ូដែល Freelancer  នាង​ក៏​ចេះ​ច្រៀង​ផង​ដែរ។ ក្រៅ​ពី​ដើរ​ម៉ូដ នាង​ក៏​ធ្លាប់​ថត​ស្ប៉ត​ពាណិជ្ជកម្ម​បាន​មួយ​ចំនួន​ផង​ដែរ។ ចំពោះ​ការ​សម្ដែង ខារ៉ាអូខេ ក៏​ដូច​ជា​ខ្សែភាពយន្ត​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។ យ៉ាដាវ និយាយ​ថា ស្វាគមន៍​ជា​និច្ច​ប្រសិន​បើ​មាន​ផលិតកម្ម​​ណា​មួយ​ចង់​បាន​នាង​ទៅ​សម្ដែង​នោះ៕

 

 

អត្ថបទ៖ ខុត សីហា រូប​ថត៖ ផ្ដល់ដោយ យ៉ាដាវ

អត្ថបទថ្មី