ស្រីម៉ុច កូន ៣ ហើយ​នៅ​តែ​សិច​ស៊ី

  • 2014-09-18 15:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សិច​ស៊ី ស្រីម៉ុច អតីត​​តួឯក​រឿង "កាកី" និង​​ ជា​តារា​សម្ដែង​ក្នុង​បទ​ចម្រៀង "ជីដូន​កាកី" ដែល​បាន​បាត់​មុខ​ក្នុង​វិថី​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បច្ចុប្បន្ន​មាន​កូន ៣ នាក់​ តែ​នាង​នៅ​តែ​រក្សា​ភាព​សិច​ស៊ី​ដដែល។

សូមចុចអាន៖ Wow…បេក្ខជន​ខ្លាំង​មិន​ចាញ់​ម្ចាស់​ដើម Coach រក​កន្លែង​រិះគន់​មិន​ឃើញ​សោះ!

ជំនួប​ជា​មួយ Sabay កាល​ពី​ដើម​សប្ដាហ៍​មុន​នេះ ​ក្នុង​ពិធី​បើក​សម្ពោធ​ទស្សនាវដ្ដី HOMMES  ស្រីម៉ុច បាន​ប្រាប់​ថា បច្ចុប្បន្ន​នាង​មាន​កូន ៣ នាក់​ ប្រុស ២ ស្រី១។ នាង​ និង ​ក្រុម​គ្រួសារ កំពុង​រកស៊ី​នៅ​ប្រទេស​សិង្ហបុរី ប៉ុន្តែ​​ ការ​ចេញ​ចូល​ប្រទេស​កម្ពុជា គឺ​ញឹកញាប់​ជា​និច្ច។

ស្រីម៉ុច ប្រាប់​ទៀត​ថា ក្នុង​មួយ​ឆ្នាំ​នាង​ចេញ​ចូល​ប្រទេស​កម្ពុជា មិន​តិច​ជាង​ ១០ ​ដង​ឡើយ ទាក់​ទង​នឹង​ការងារ​រកស៊ី ក៏​ដូច​មក​លេង​បងប្អូន សាច់ញាតិ និង ​មិត្តភ័ក្ដិ​ជា​ដើម។  តារា​ស្រី​នេះ មិន​បាន​ប្រាប់​ពី​មុខ​របរ​ដែល​នាង​មាន​រាល់​ថ្ងៃ​ឡើយ។

ស្រីម៉ុច បាន​​បោះបង់​ចោល​សិល្បៈ​​ជិត ១០ ​ឆ្នាំ ​ហើយ​នាង​​ត្រូវ​បាន​ទស្សនិកជន​ស្គាល់​តាម​រយៈ​ការ​សម្ដែង​​រឿង "កាកី" និង​ កាយវិការ​​សម្ដែង​​សិច​ស៊ី​ក្នុង​បទ​ចម្រៀង "ជីដូន​កាកី" របស់ លោក ហេង ប៊ុនលាភ នៅ​អំឡុង​ឆ្នាំ ២០០៥-២០០៦។

 

ទោះ​បី​ជា​បាន​បោះបង់​ចោល​សិល្បៈ​​ ច្រើន​ឆ្នាំ​ហើយ​ក្ដី​តារា​ស្រី​ម្នាក់​នេះ នៅ​តែ​និយម​ស្លៀក​ពាក់​សិច​ស៊ី​ជានិច្ច។ ស្រីម៉ុច​បាន​លើក​ឡើង​ថា ភាព​ស៊ី​ជា​ចំណង់ចំណូលចិត្ត​តាំង​ពី​​​នាង​ពេញ​វ័យ​មក​ម្ល៉េះ ហើយ​នាង​នៅ​តែ​បន្ត​ភាព​សិច​ស៊ី​នេះ​ទៀត។ ចំពោះ​ការ​វិល​ចូល​សិល្បៈ​វិញ នាង​បញ្ជាក់​ប្រាប់​ថា មិន​ត្រឡប់​មក​វិញ​ឡើយ ត្បិត​អី​បច្ចុប្បន្ន​នេះ ​រវល់​គ្មាន​ថ្ងៃ​សម្រាក​​​​ រឿង​រក​ស៊ី និង​ ការ​មើល​ថែ​កូន​ចៅ៕

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី