ចង់​ប្រើ​​ iPad ដូច Mac មាន​អី​ពិបាក​ ឲ្យ​តែ​មាន​កម្មវិធី Duet

  • 2014-12-15 17:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​អ្នក​ជំនាញ​​​ផ្នែក​រចនា​រូបរាង iPad និង iMac របស់ Apple មួយ​រូប​ឈ្មោះ Rahul Dewan បាន​បង្កើត​កម្មវិធី​មួយ​​ដែល​អាច​​ផ្លាស់​​​ប្ដូរ​អេក្រង់ iPad ទៅ​ជា​ Mac បាន​ដោយ​គ្រាន់​តែ​ភ្ជាប់​ខ្សែ​ (USB) ពី​​រន្ធ​សាក​ថ្ម​របស់ iPad ​ជាមួយ​រន្ធ​ USB របស់​ Mac ជា​ការ​ស្រេច​។

 

 

កម្មវិធី​​ពិសេស​ដែល​អាច​ឲ្យ​អ្នក​ប្រើ​អេក្រង់ iPad​ ដូច Mac ​មួយ​នោះ​ឈ្មោះ Duet។ វា​មិន​ត្រឹម​តែ​ជា​កម្មវិធី​ដ៏​មាន​សារប្រយោជន៍​​ដែល​អាច​ឲ្យ​អ្នក​​​ប្រើ​ iPad ជា​​អេក្រង់​ទី​ពីរ​សម្រាប់​ Mac ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​មាន​មុខងារ​ដែល​អាច​ជួយ​សន្សំ​​សំចៃ​ថ្ម​ដល់​កុំព្យូទ័រ​ Mac និង​អាច​ផ្លាស់​ប្ដូរ​កម្រិត​ភាព​ច្បាស់​របស់​ iPad ជា​ប្រភេទ​ Retina Display បាន​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក​ផង​ដែរ​។

 

របៀប​ដំណើរ​ការ​គឺ​​​ប្រិយមិត្ត​ត្រូវ​ដំឡើង​កម្មវិធី​ Duet នៅ​លើ Mac បន្ទាប់​មក​ Restart កុំព្យូទ័រ ​​ហើយ​ភ្ជាប់​ខ្សែ​ USB ពី​រន្ធ​សាក​ថ្ម​របស់ iPad ជាមួយ​នឹង​រន្ធ​ USB របស់ Mac ជា​ការ​ស្រេច​ (តែ​ចាំ​បាច់​ឧបករណ៍​ទាំង​ពីរ​ត្រូវ​ភ្ជាប់​ WiFi)៕

 

 

វីដេអូ៖

 

ដើម្បី​ដោនឡូត​កម្មវិធី Duet ​​សូម​ចុច​ត្រង់​នេះ​​ ហើយ​​រក​ពាក្យ "Download for Mac" ដែល​នៅ​ខាង​ក្រោម​​​បង្អស់​។អាន៖ ១០ចំណុច​បង្ហាញ​ថា​ Mac ខុស​ពី PC Windows

 

​​ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ businessinsider

អត្ថបទពេញនិយម