ហេតុផល​៥​យ៉ាង ​នារី​អាច​សម្រេច​ចិត្ត​ខុស​ រហូត​ខូច​អនាគត!

  • 2014-09-29 22:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលពេញ​វ័យ​កំលោះ​ក្រមុំ  បុរស​ស្ត្រី​​​មិនអាច​ជៀស​​ផុត​​រឿង​រក​គូស្រករ​ទេ ប៉ុន្តែ​​មុន​ពេល​សម្រេច​ចិត្ត ភាគី​ទាំងពីរ​ត្រូវ​គិត​ឱ្យដិតដល់។ ការ​​សម្រេច​ចិត្ត​ខុស​ នឹង​ធ្វើ​ឱ្យ​គ្រួសារ​ជួប​តែ​រឿង​ក្ដៅក្រហាយ ឈ្លោះ​ទាស់ទែង​គ្នា ហើយ​អាច​ឈាន​ដល់​ការ​លែងលះទៀត​ផង។ ម្ល៉ោះហើយសូម​ប្រិយមិត្ត​ អាន​​ចំណុច​គួរ​ជៀសវាង​ ដូច​ខាងក្រោម៖ ​​

 

រូប​តំណាង

 

(១) ព្រោះ​​មិត្តភ័ក្ដិ​រៀបការ​៖ សុភាព​នារី​​ខ្លះ​យល់​ថា ពេល​មិត្តភ័ក្ដិ​ជិតស្និទ្ធ​​របស់​ខ្លួន​រៀបការ​អស់ ពួកគេ​​ចង់​រៀបការ​​ដែរ។ កុំ​ឱ្យ​អារម្មណ៍​នេះ​ដឹកនាំ​អ្នក។ រៀបការ​ជា​រឿង​ធំ ​ហើយ​វា​សំខាន់​ណាស់ ដូច្នេះ​ត្រូវ​​​វិភាគ​រក​ចំណុច​ល្អ​ និង​អាក្រក់។ ​​​​

 

(២) ព្រោះ​ស្គាល់​គ្នា​ច្រើន​ឆ្នាំ៖ គ្រាន់​ស្គាល់​គ្នា​ច្រើន​ឆ្នាំ​មិន​មាន​ន័យ​ថា អ្នក​ទទួល​យក​ពាក្យ “យល់ព្រម​” ភ្លាមៗ​តាម​សំណូមពរ​របស់​ដៃគូ​ទេ។ អ្នក​ត្រូវ​ពន្យល់​មិត្ត​ប្រុស​ថា អ្នក​សុំ​ពេល​វេលា​បន្ថែម ដើម្បី​រៀបចំ​ខ្លួន​តែ​មិន​មែនដោយសារ​​ពេលវេលា​​នោះ​ទេ។ មិន​មែន​​តែ​រឿង​រៀបការ​​ទេ អ្នក​ទាំងពីរ​ក៏​ត្រូវ​គិត​​រឿង​ជាច្រើន​ទៀត មុន​ចូល​ដំណាក់កាល​ធ្វើ​ប្ដី​ប្រពន្ធ។ ​

 

(៣) ព្រោះ​សម្ពាធ​​ឪពុកម្ដាយ៖ ព្រោះ​តែ​​​ផ្នត់​គំនិត "នំ​មិន​ធំ​ជាង​នាលិ" អ្នក​សុខចិត្ត​​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​បុរស​ដែល​អ្នក​មិន​ស្រលាញ់។ អ្នក​ត្រូវ​ហ៊ាន​ប្រឈម​​មុខ​ និង​ប្រាប់​ហេតុផល​ដល់​​លោក​ទាំងពីរ​​ឱ្យ​អស់​លទ្ធភាព។ ​

 

(៤) ព្រោះ​ពេលវេលា​​ដើរ​ទៅ​មុខ៖ ឃ្លា ​​"ពេល​វេលា​ដើរ​លឿន ធ្វើ​ឱ្យ​សម្រស់​​ធ្លាក់​ចុះ" ឧស្សាហ៍​ឮ​ចេញ​ពី​មាត់​មិត្តភ័ក្ដិ គ្រួសារ និង​សាច់ញាតិ ។ ​ព្រោះ​ឃ្លា​នេះ អ្នក​សុខចិត្ត​រៀបការ​​​ទាំង​ចិត្ត​​មិន​ចង់​ឡើយ។ ផែនការ​ជីវិត​គ្រួសារ ក៏​មិន​មែន​ជា​អ្វី​ ដែល​អ្នក​​ត្រូវ​រៀបការ​តាម​​ដែរ។ ចូរ​បង្កើន​សុវត្ថិភាព​ហិរញ្ញវត្ថុ​ និង​ការងារ​​មុន​សម្រេច​ចិត្ត។

​​​

(៥) រៀបការ​ដើម្បី​​ដោះស្រាយ​បញ្ហា​៖ ស្ត្រី​មួយ​ចំនួន​សុខ​ចិត្ត​រៀបការ ព្រោះ​ចង់​បញ្ចប់​បញ្ហា​ដែល​​កើត​មាន។ ពេល​រៀបការ​ហើយ បែរ​ជា​មិន​អាច​ដោះស្រាយ​អ្វី​បាន ជីវិត​អ្នក​នឹង​ត្រូវ​បំផ្លាញ​ទៅ​វិញ។ យក​គូ​​ស្រករ​ក្នុង​ស្ថានភាព​នេះ មិន​មែន​ជា​​ការ​គិត​ប្រកប​ដោយ​បញ្ញា​​ឡើយ។ អ្នក​ត្រូវ​ដោះស្រាយ​បញ្ហា ជាមួយ​មិត្តភ័ក្ដិ​ឬ​អ្នក​ជិតស្និទ្ធ​បំផុត។ ពេល​ចិត្ត​អ្នក​ស្ងប់ អ្នក​អាច​​រៀបចំ​គម្រោង​​រៀបការ​បាន៕

 

-ចង់​ដឹង​ថា​ ទី​កន្លែង៩ណា​ខ្លះ​ ​​ដែល​ស្រីៗ​ចង់​ឱ្យ​សង្សារ​​ឱប​ថើប សូម​ចុច​ត្រង់​នេះ​

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ idiva

អត្ថបទថ្មី