ស្បែក​ក្រពើ​ខ្មែរ ដាក់​តាំង​លក់​នៅ​កោះ​ពេជ្រ​តម្លៃ​មួយ អាច​ទិញ iPhone 6 ឬ ម៉ូតូ​ជំនំៗ​បាន​មួយគ្រឿង

  • 2014-12-16 16:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ណា​មិន​ល្បី​ថា សៀម​រាប​ ជា​ខេត្ត​មួយ​ដែល​​​សម្បូរ​​ទីតាំង​​ចិញ្ចឹម​​សត្វ​ក្រពើ​​​ជា​ច្រើន​​​កន្លែង​ រាប់​មិន​អស់ តែ​ពេល​នេះ​ ផលិត​ផល​ ផលិត​ចេញ​ពី​ស្បែក​ក្រពើ​​សុទ្ធ ​​ខ្មែរ​សុទ្ធ​សាធ​ មក​ពី​ទឹក​ដី​​​អង្គរ​​ ខេត្ត​សៀមរាប កំពុង​តែ​មាន​វត្ត​មាន​​​​​​នៅ​ស្តង់​​​​មួយ​ក្នុង​ពិព័រណ៍​ ខេត្ត​មួយ​ ផលិត​ផល​មួយ​ នៅ​សាល​ពិព័រណ៍​​កោះ​ពេជ្រ

 

​​តាម​ការ​ឲ្យ​ដឹង​ពី​ លោក ស៊ីនណារ៉ា មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​សៀម​រាប​ រៀប​រាប់​ថា៖ ​"ចំពោះ​តម្លៃ​​ស្បែក​ក្រពើ​ គេ​គិត​ទៅ​លើ​អាយុកាល​ គុណភាព និង​ ទំហំ​នៃ​ស្បែក​​របស់​វា។ ចំពោះ​ស្បែក​ក្រពើ​ទាំង​មូល​​មួយ​នេះ​ តម្លៃ​របស់​វា​ ថ្លៃ​ ៦៨៦ ​ដុល្លារ ​ហើយ​នៅ​មាន​​ថ្លៃៗ​ជាង​ហ្នឹង​ទៀត ​ក្នុង​ស្តង់​ មន្ទីរ​ពាណិជ្ជកម្ម​​ខេត្ត​សៀម​រាប​"។

 

 
 

ក្រៅ​ពី​ការ​ដាក់​តាំង​លក់ ​​ស្បែក​ក្រពើ​ទាំង​មូល​ស្តង់​មួយ​នេះ​ ​ក៏​មាន​លក់​ផលិត​ផល​សម្រេច​​ ដូចជា​កាបូប ខ្សែ​ក្រវាត់ ​និង ​ស្បែក​ជើង ​ដែល​ជា​​ផលិត​ពី​​ស្បែក​ក្រពើ​ខ្មែរ​សុទ្ធ​សាធ​​​​ទៀត​ផង។ ពិព័រណ៍​ខេត្ត​មួយ​ ផលិត​ផល​មួយ ​កម្ពុជា​លើក​ទី ៩ ឆ្នាំ​២០១៤ ​លើក​នេះ​ ធ្វើ​ឡើង​​រយៈ​ពេល​ ៣ ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់​ទី​ ១៨ ខែ​ធ្នូ ដោយ​មាន​ការ​ចូល​រួម​ ពី​សហគ្រាស​ និង ​ភ្នាក់​ងារ​រដ្ឋាភិបាល​ ក្នុង​ស្រុក និង ​បរទេស​ ដាក់​តាំង​បង្ហាញ​នូវ​ផលិត​ផល​យ៉ាង​ច្រើន​សម្បូរ​បែប​ សរុប​​ចំនួន ៣២៩ ​ស្តង់៕

 

 
 

 

អត្ថបទ៖ យិន សំបូរ ​​​​