១១ឆ្នាំសោះ ហ៊ានលួចលុយជិត១ម៉ឺនដុល្លារ ទៅជួបសង្សារ
- 2014-12-16 18:39:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១១ឆ្នាំសោះ ហ៊ានលួចលុយជិត១ម៉ឺនដុល្លារ ទៅជួបសង្សារ
ចន្លោះមិនឃើញ
ក្មេងស្រីម្នាក់នៅរដ្ឋ Arkansas សហរដ្ឋអាមេរិក មានអាយុ ១១ឆ្នាំប៉ុណ្ណោះ បែរជាហ៊ានលួចលុយជីដូនខ្លួនឯងជិត ១ម៉ឺនដុល្លារ ដើម្បីធ្វើដំណើរទៅជួបមិត្តប្រុសរបស់ខ្លួននៅរដ្ឋ Florida។ នាងបានទាក់ទងគ្នាជាមួយមិត្តប្រុសនោះ កាលពីវិស្សមកាលលើកមុន និងខានជួបគ្នាច្រើនឆ្នាំមកហើយ។
នាង Alexis Waller និងឪពុកម្តាយ
នាង Alexis Waller បានលួចលុយជីដូន ៦៣០០ផោន (ប្រហែល ៩៨៦០ដុល្លារ) រួចរត់ចេញពីផ្ទះបាត់ស្រមោល។ នារីវ័យក្មេងនេះ បានបន្សល់ទុកសំបុត្រមួយច្បាប់ប្រាប់ឪពុកម្ដាយថា នាងចាកចេញពីផ្ទះហើយ បន្ទាប់មកនាងបានឡើងជិះតាក់ស៊ីទៅរដ្ឋ Florida លើចម្ងាយផ្លូវប្រមាណ ១២៨៧គីឡូម៉ែត្រ ក្នុងតម្លៃ ១៦០០ផោន (ប្រហែល ២៥០០ដុល្លារ)។
ផែនទីបង្ហាញពីចម្ងាយផ្លូវដែលនាងទៅជួបសង្សារ
ទោះយ៉ាងណា ការប៉ុនប៉ងទៅជួបមិត្តប្រុសលើចម្ងាយផ្លូវដ៏ឆ្ងាយនោះមិនបានសម្រេចទេ ព្រោះម្ដាយឪពុកនាងបានទាក់ទងទៅសុំជំនួយពីស្ថានីយប៉ូលិស។ មន្ត្រីប៉ូលិស បានស្រាវជ្រាវរកលេខទូរសព្ទ និងទាក់ទងទៅក្រុមហ៊ុនតាក់ស៊ីដែលក្មេងស្រីជិះ។ ៩ម៉ោងក្រោយមក ឡានតាក់ស៊ីនោះ ត្រូវគេឃាត់បាននៅរដ្ឋ Georgia ហើយម្ដាយឪពុកក្មេងស្រីនេះ ក៏បើកឡានចេញទៅទទួលកូនមកវិញ៕
ចុចអាន៖ ផ្ដើមប្រាក់ ១៨០០ ដុល្លារ អាចរកចំណូលបានជាង ១ សែនដុល្លារក្នុងមួយឆ្នាំ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ mirror