Jennifer Lopez បង្ហាញរាងស៊ិចស៊ីលើទស្សនាវដ្ដី Self Magazine សម្រាប់ឆ្នាំ ២០១៥
- 2014-12-16 22:47:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jennifer Lopez បង្ហាញរាងស៊ិចស៊ីលើទស្សនាវដ្ដី Self Magazine សម្រាប់ឆ្នាំ ២០១៥
ចន្លោះមិនឃើញ
តារាចម្រៀងអាមេរិកវ័យ ៤៥ ឆ្នាំ Jennifer Lopez នៅតែមានសមត្ថភាពខ្ពស់ ក្នុងការរក្សាប្រជាប្រិយភាពរបស់ខ្លួនឲ្យនៅលើចំណុចកំពូលទាំងការច្រៀង និងសម្ដែង។ ឥឡូវនេះទៀត នាងកំពុងថតរូបដាក់លើគ្របទស្សនាវដ្ដី Self Magazine ដែលនឹងបោះពុម្ពផ្សាយនៅដើមឆ្នាំ ២០១៥ ខាងមុខនេះ។ ក្រៅពីការច្រៀង Jennifer Lopez ដែលគេល្បីថាមានកូនពីររួចមកហើយនោះ កំពុងបន្តរកលុយដោយការថតរូបដាក់លើគ្របទស្សនាវដ្ដីសុខភាព និងសម្រស់របស់នារីជាច្រើន តាមរយៈការបង្ហាញដងខ្លួនដ៏ស៊ិចស៊ីរបស់នាង។ លើសពីនេះទៀតនាងក៏បានថតរូបភាពជាច្រើនទៀត សម្រាប់ដាក់នៅលើ Instagram ក្រោមចំណងជើងថា "Complex”។ ទោះជាយ៉ាងណានាងអាចរកប្រាក់ចំណូលយ៉ាងច្រើនក្នុងឆ្នាំ ២០១៤ ហើយសម្រាប់ឆ្នាំ ២០១៥ វិញ Jennifer Lopez រឹតតែមមាញឹកខ្លាំងឡើងទ្វេដងក្នុងវិស័យសិល្បៈ។
Jennifer Lopez ចាប់ផ្ដើមកសាងភាពល្បីល្បាញក្នុងអាជីពជាតារាចម្រៀង តារាសម្ដែង អ្នកនិពន្ធ អ្នករចនាម៉ូដសំលៀកបំពាក់ អ្នករាំ ហើយផលិតករចាប់តាំងពីឆ្នាំ ១៩៨៦មក។ ចំណែករឿងដំបូង ដែលនាងបានសម្ដែងមុនគេ គឺ "My Little Girl"៕
ចុចអាន Ariana Grande បញ្ចេញអស់រលីង លើឆាកបង្ហាញម៉ូដខោអាវទ្រនាប់
ចុចអាន Nicki Minaj ចេញ MV បទចម្រៀងថ្មី សិចស៊ីកប់ៗ
ប្រែសម្រួល៖ សែម សុធារិទ្ធ ប្រភព៖ dailymail