កំពូលជាងគំនូរ ប្រើការចងចាំ គូរទិដ្ឋភាពទីក្រុងបានល្អឥតខ្ចោះ
- 2014-12-16 22:10:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលជាងគំនូរ ប្រើការចងចាំ គូរទិដ្ឋភាពទីក្រុងបានល្អឥតខ្ចោះ
ចន្លោះមិនឃើញ
លោក Stefan Bleekrode អាយុ២៨ឆ្នាំ បានប្រើការចងចាំរបស់ខ្លួន ដើម្បីបង្ហាញនូវរូបភាពទីក្រុងមួយចំនួនដូចជាទីក្រុងញូវយ៉ក ឡុងដុង និង ប៉ារីស បន្ទាប់ពីលោកបានធ្វើដំណើរទៅលេងទីនោះ។
ជាងគំនូរដែលមកពីទីក្រុង Eindhoven ប្រទេសហុល្លង់រូបនេះ បានធ្វើឲ្យមនុស្សជាច្រើនពិបាកនឹងជឿថារូបនោះជាការគូរ ពោលគឺមានមនុស្សមួយចំនួនបាននិយាយថាគឺជារូបភាពចំលងតែប៉ុណ្ណោះ។ លោកអាចគូររូបផ្ទាំងតូចមួយដោយចំណាយពេល៥ថ្ងៃ និងគំនូរខ្នាតធំ ដោយចំណាយពេលដល់ទៅកន្លះឆ្នាំហើយលក់ចន្លោះពី១៨០០ដុល្លារ រហូតដល់ ៦០០០ដុល្លារ ក្នុងមួយផ្ទាំង។
រូបភាពទាំងនេះភាគច្រើនគឺជាទីក្រុងដ៏ពិតប្រាកដជាមួយនឹងឈុតឆាកមួយចំនួនតូចដែលគាត់បានបង្កើតដោយខ្លួនឯង។
ចង់មើលស្នាដៃរបស់ Stefan សូមមើលដូចខាងក្រោមនេះ៖
ប្រែសម្រួល៖ ទ្រី រ៉ាវី
ប្រភព៖ dailymail