ហេតុ​អ្វី ខាន់ ជេមស៍ ស្ងប់ស្ងាត់?

  • 2014-12-17 13:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ខាន់ ជេមស៍ កំពុង​មាន​ទីផ្សារ​ខ្លាំង​សម្រាប់​ការ​ប្រគំ​តន្ត្រី​នៅ​តាម​បណ្ដា​ខេត្ត ខណៈ​បទ​ចម្រៀង​ក្នុង​ផលិតកម្ម Sunday ហាក់​ស្ងប់ស្ងាត់ មិន​សូវ​មាន​បទ​ថ្មីៗ ចរាចរណ៍​លើ​ទីផ្សារ​នោះ​ទេ។

 

 

តារា​ចម្រៀង​រូប​នេះ​បាន​ប្រាប់ Sabay ថ្មីៗ​នេះ​ថា៖ “បាន​ខាង​ផលិតកម្ម និង​ថ្នាក់​លើ​​គាត់​អនុគ្រោះ​ដែរ ដូច្នេះ​មិន​សូវ​អី​ទេ ខ្ញុំ​អាច​ចេញ​ទៅ​សម្ដែង​តាម​ខេត្ត​រក​កម្រៃ​បាន​ខ្លះ​អញ្ចឹង​ទៅ!”។ នោះ​ជា​មូលហេតុនាំ​ឲ្យ​ស្ងាប់ស្ងាត់​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ។

 

ខាន់ ជេមស៍ បន្ត​ថា មាន​ការ​ប្រគំ​តន្ត្រី​ជា​ច្រើន​នៅ​តាម​ខេត្ត ធ្វើ​ឲ្យ​រូប​គេ​ស្ទើរ​មិន​អាច​ដក​ខ្លួន​បាន​នោះ​ទេ ព្រោះ​ត្រូវ​ចល័ត​ទៅ​មក​តាម​បណ្ដា​ខេត្ត​នានា ជា​ការ​កំណត់​របស់​អ្នក​រៀប​ចំ​កម្មវិធី​នីមួយៗ។ រូប​គេ​ មិន​ឲ្យ​ភាគី​ណា​មួយ​អន់​ចិត្ត​ទេ ព្រោះ​នៅ​មាន​ការ​សហការ​គ្នា​លើក​ក្រោយៗ​ទៀត នោះ​ដើម្បី​រក្សា​ចំណង​ទាក់ទង។

 

ខាន់ ជេមស៍ បញ្ជាក់៖ “ព្រោះ​តែ​អញ្ចឹង​ហើយ បាន​ជា​មិន​សូវ​មាន​បទ​ចម្រៀង​ចេញ​ច្រើន តែ​ប្រហែល​ជា​មិន​យូរ​ទេ នឹង​ដូច​ដើម"។ ដោយ​សារ​តែ​ទីផ្សារ​សិល្បៈ​តាម​ខេត្ត​កំពុង​មមាញឹក ទើប​សុំ​ការ​យោគយល់​ពី​មេកោយ​របស់​ខ្លួន​យ៉ាង​ដូច្នេះ។ សូម្បី​ក្ដី​បំណង​ចង់​ទៅ​សួរ​សុខទុក្ខ​ភិរម្យ ប្រាជ្ញ ឈួន ដល់​ផ្ទះ​របស់​គាត់​នោះ ក៏​មិន​អាច​មាន​ពេល​ដែរ។

 

 

ទោះ​បី​ជា​យ៉ាង​ណា តារា​ចម្រៀង​រូប​នេះ​អះអាង​ថា បាន​ផ្ញើ​ថវិកា​តាម​រយៈ​អ្នក​រួម​អាជីព ដើម្បី​ជួន​ព្រឹទ្ធាចារ្យ​ចម្រៀង​ចាប៉ី​ដង​វែង​ខាង​លើ​ដូច​គេ​ដូច​ឯង​ដែរ នា​ពេល​កន្លង​មក​ទោះ​មិន​ទាន់​មាន​ឱកាស​ទៅ​ដោយ​ផ្ទាល់។ លោក​ថា ថវិកា​តិចតួច​ផ្ដើម​ចេញ​ពី​ការ​គោរព​ស្រលាញ់​ចំពោះ​លោក​តា ក្នុង​នាម​ជា​អ្នក​សិល្បៈ​ជំនាន់​ក្រោយ​មួយ​រូប និង​រស់​នៅ​ខេត្ត​ជាមួយ​គ្នា។

 

លោក​អះអាង​ថា៖“នៅ​ពេល​បាន​ចូលរួម​ចំណែក​ជួយ​គាត់​អញ្ចឹង​ទៅ មាន​អារម្មណ៍​ថា អស់​ចិត្ត​ហើយ។ ខ្ញុំ​នឹង​ទៅ​ជួប​សួរ​សុខទុក្ខ​គាត់​ដោយ​ផ្ទាល់ ពេល​រួច​ដៃ"។ ជា​មួយ​គ្នា​នោះ រូប​គេ​ក៏​បាន​ថ្លែង​អំណរគុណ ពី​ថ្នាក់​លើ​ចំពោះ​ការ​យោគយល់​កន្លង​មក៕

 

អាន​អត្ថបទ៖ មង្គលការ, ឡើង​ផ្ទះ និង​ខួប​កំណើត​ លាង ឧត្ដម ចំណាយ​ដល់​ក!

អាន​អត្ថបទ៖ ពិធីករ​កម្មវិធី"រង្វាន់​ទេវតា" សុខ​ចិត្ត​បិទ​ហាង​ ព្រោះ​អាណិត​ម្ដាយ

អាន​អត្ថបទ៖ នាយ កុយ និង​នាយ ក្រឹម លាក់បាំង​ព័ត៌មាន​ឡើង​ផ្កាយ​១?

អត្ថបទ​៖ សំ ជំនាញ