អាថ៌កំបាំង៨យ៉ាង ទប់ស្កាត់ជំងឺគ្រុនផ្ដាសាយ
- 2014-12-17 17:03:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំង៨យ៉ាង ទប់ស្កាត់ជំងឺគ្រុនផ្ដាសាយ
ចន្លោះមិនឃើញ
ចូលដល់ខែត្រជាក់នេះ ជំងឺផ្ដាសាយបានតាមរំខានមនុស្សជាច្រើន។ ប៉ុន្តែកុំបារម្ភ ក្រៅពីថ្នាំ នៅមានវិធីងាយៗមួយចំនួនខាងក្រោម ដែលអាចទប់ស្កាត់ និងកម្ចាត់ជំងឺនេះបាន៖
១. តែក្រូចឆ្មារលាយជាមួយទឹកឃ្មុំ
ជាវិធីមួយក្នុងចំណោមវិធីដ៏មានប្រសិទ្ធភាពបំផុតដែលអាចប្រយុទ្ធប្រឆាំងនឹងជំងឺផ្ដាសាយនារដូវរងានេះ។ ផឹកតែក្ដៅលាយជាមួយក្រូចឆ្មារ និងទឹកឃ្មុំមួយពែង វាមានសមត្ថភាពអស្ចារ្យក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងការពារជំងឺនេះបាន។
២. ទទួលទានអាហារមានជាតិប្រូតេអ៊ីនខ្ពស់
រដូវរងា គឺជាពេលដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយងាយរងគ្រោះបំផុត។ របបអាហារដែលមានជាតប្រូតេអ៊ីន អាចមានសមត្ថភាពជួយដល់សមត្ថភាពរបស់ប្រព័ន្ធភាពស៊ាំក្នុងការប្រយុទ្ធនឹងជំងឺផ្ដាសាយ និងជំងឺគ្រុនក្ដៅ។
៣. លាងដៃឲ្យស្អាតជាប្រចាំ
វាជាវិធីដ៏ងាយស្រួលបំផុតមួយ ប៉ុន្តែមានសមត្ថភាពអាចកម្ចាត់ផ្ដាសាយបាន។ ការប្រើប្រាស់ទឹកសម្អាតដៃ នឹងជួយការពារអ្នកមិនឲ្យឆ្លងបាក់តេរីដែលបង្កជាជំងឺផ្ដាសាយ។
៤. របបអាហារមានជាតិស័ង្កសីខ្ពស់
ជាតិស័ង្កសី គឺជាសារធាតុម្យ៉ាងដ៏អស្ចារ្យដែលអាចពង្រឹងប្រព័ន្ធភាពស៊ាំបាន។ របបអាហារដែលសម្បូរជាតិស័ង្កសី នឹងជួយទប់ស្កាត់មិនឲ្យអ្នកឆ្លងជំងឺផ្ដាសាយបានយ៉ាងមានប្រសិទ្ធិភាព។
៥. ញ៉ាំទឹកផ្លែឈើ
ញ៉ាំទឹកផ្លែឈើ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ទឹកផ្លែឈើជួយលាងសម្អាតជាតិពុលចេញពីប្រព័ន្ធការពាររាងកាយបានល្អ។
៦. ហាត់ប្រាណឲ្យចេញញើស
សួតរបស់អ្នកត្រូវការសម្អាតឲ្យស្អាត មិនមែនគ្រាន់តែក្នុងអំឡុងពេលរដូវរងាទេ ប៉ុន្តែក្នុងមួយជីវិតរបស់អ្នក។ ការធ្វើលំហាត់ប្រាណជាមធ្យោបាយដ៏ល្អបំផុតដើម្បីសម្អាតភាពកង្វក់ចេញបានតាមរយៈញើស។ ចូរហាត់ប្រាណឲ្យចេញញើស ដើម្បីឲ្យជាតិពុលចេញពីខ្លួនរបស់អ្នក។
៧. គេងឲ្យបានគ្រប់គ្រាន់
សូមប្រាកដថាអ្នកបានគេងគ្រប់គ្រាន់ ដោយសារការគេងមិនលក់មានផលប៉ះពាល់ច្រើនណាស់ចំពោះសុខភាព លើសពីអ្វីដែលអ្នកធ្លាប់គិត ដែលក្នុងនោះជំងឺផ្ដាសាយក៏អាចយាយីអ្នកបានដែរ ប្រសិនបើអត់ងងុយញឹកញាប់នោះ។
៨. ញ៉ាំជាតិវីតាមីន C (បន្លែ ផ្លែឈើ)
វីតាមីន C គឺជាវីតាមីនដ៏សំខាន់បំផុតមួយសម្រាប់មនុស្សគ្រប់រូប។ បរិភោគផ្លែឈើ និងបន្លែ ដែលសម្បូរវីតាមីន C អាចជួយបង្កើនសមត្ថភាពរបស់ប្រព័ន្ធភាពស៊ាំដើម្បីការពារពីជំងឺផ្ដាសាយ។
ចុចអាន៖ ចូលខែរងា បបូរមាត់ប្រេះ អាចដោះស្រាយបានដោយងាយៗ ៥ យ៉ាងនេះ
ប្រែសម្រួល៖ ទ្រី រ៉ាវី
ប្រភព៖ boldsky