ថា​ម៉េច ព្រះ​នាង​ចៀវវៃ​រៀប​ការ​ជាមួយ​ស្រី​ដូច​គ្នា? (វីដេអូ)​

  • 2014-12-17 19:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ រូប​ថត​​ច្រើន​សន្លឹក​ដែល​តារា​សម្ដែង​តៃវ៉ាន់ Ruby Lin និង​តារា​ចម្រៀង Jolin Tsai បាន​ថត​ក្នុង​ឈុត​រៀបការ​ជាមួយ​ស្រី​ដូច​គ្នា ត្រូវ​បាន​ចែកចាយ​ពេញ​បណ្ដាញ Facebook ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​​ភ្ញាក់ផ្អើល និង​លើក​ជា​សំណួរ​ថា​តើ​ពួក​គេ​ពិត​ជា​រៀបការ​ជាមួយ​ស្រី​ដូច​គ្នា​មែន​ទេ?

 

ការ​ពិត​នេះ​គឺ​ជា​ការ​ថត​ MV ថ្មី​មួយ​តែ​ប៉ុណ្ណោះ។ បទ​ចម្រៀង​នេះ​មាន​ចំណងជើង "We're All Different, Yet The Same” ​ច្រៀង​ដោយ​តារា​ចម្រៀង​វ័យ ៣៤ឆ្នាំ Jolin Tsai ដែល​ទើប​តែ​ចេញ​នៅ​លើ Youtube កាល​ពី​ល្ងាច​ម្សិលមិញ។

 

 

អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​រៀបរាប់​ពី​ជីវិត​ស្នេហា​ស្រី​ស្រឡាញ់​ស្រី (Lesbian) មួយ​គូ​ដែល​បាន​រស់​នៅ​ជាមួយ​គ្នា​រយៈ​ពេល ៣០​ឆ្នាំ។ ​ថ្ងៃ​មួយ​ម្នាក់​នៃ​ពួក​គេ មាន​ជំងឺ​ធ្ងន់​ត្រូវ​វះ​កាត់ ប៉ុន្តែ​ម្នាក់​ទៀត​មិន​អាច​ចុះ​ហត្ថលេខា​លើ​ឯកសារ​ធានា​បាន​ដោយ​សារ​តែ​មិនមែន​ជា​សមាជិក​គ្រួសារ​ស្រប​ច្បាប់។ គ្រូ​ពេទ្យ​​សួរ​ថា "តើ​អ្នក​មាន​ទំនាក់​ទំនង​អ្វី​ជាមួយ​អ្នក​ជំងឺ?” នាង​បាន​ត្រឹម​តែ​ឆ្លើយ​ថា "ជា​មិត្ត​ល្អ"។ ​ តួ​ឯក​ក្នុង​បទ​ចម្រៀង​នេះ​គឺ​តារា​សម្ដែង​ជើង​ចាស់ Grace Guei ស្រប​ពេល​ដែល​​តារា​សម្ដែង​វ័យ ៣៨ឆ្នាំ​​ជា​តួ​ព្រះនាង​ចៀវវៃ Ruby Lin និង​ម្ចាស់​បទ​ចម្រៀង Jolin សម្ដែង​ជា​តួ​អង្គ​កាល​នៅ​ក្មេង។ Jolin និង Ruby បាន​សម្ដែង​ឈុត​រៀបការ​ដោយ​ស្លៀក​រ៉ូប​កូន​ក្រមុំ​ទាំង​ពីរ​នាក់ និង​មាន​ឈុត​ថើប​មាត់​គ្នា​ទៀត​ផង។

 

សម្រាប់​បទ​ចម្រៀង​ថ្មី​នេះ តារា​ចម្រៀង Jolin បាន​និយាយ​ថា "ស្នេហា​ក្នុង​ទម្រង់​បែប​ណា​ក៏​គួរ​តែ​ទទួល​បាន​ការ​គាំទ្រ​ដែរ។ យើង​មិន​គួរ​វាយ​តម្លៃ ឬ​រិះគន់​ពី​ស្នេហា​នរណា​ម្នាក់ ដោយ​សារ​គេ​ស្រឡាញ់​ភេទ​ដូចគ្នា​នោះ​ទេ"។​​

 

ទស្សនា​វីដេអូ​បទ "We're Different, Yet The Same” របស់ Jolin Tsai៖

http://youtu.be/C7hHofDW2ts

 

អានអត្ថបទ៖Jay Chou ចេញ​បទ​ថ្មី Style សាក់ឡូ ចំណាយ​ថ្លៃ​ថត​រាប់​លាន​ដុល្លារ

 

ទស្សនា​ហើយ​មាន​យោបល់​យ៉ាង​ណា​ដែរ​សម្រាប់ MV មួយ​នេះ?

 

ប្រែ​សម្រួល៖​ វ៉ាន់ថន ប្រភព៖msn

អត្ថបទថ្មី