ស្រោមទូរសព្ទការពារ iPhone 6/6 Plus ធ្លាក់មិនបែក ប៉ះទឹកមិនជ្រាប
- 2014-12-17 20:00:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រោមទូរសព្ទការពារ iPhone 6/6 Plus ធ្លាក់មិនបែក ប៉ះទឹកមិនជ្រាប
ចន្លោះមិនឃើញ
ចំពោះអ្នកដែលកំពុងតែកាន់ iPhone 6/6 Plus នៅក្នុងដៃ តែងតែព្រួយបារម្ភថាខ្លាច iPhone ដ៏មានតម្លៃរបស់ខ្លួនខូចខាតដោយប្រការណាមួយដូចជា ធ្លាក់បែក ចូលទឹក ឬ ចូលធូលីជាដើម។ អញ្ចឹងពេលដែល iPhone របស់អ្នកខូចខាតដោយប្រការណាមួយខាងលើ វានឹងក្លាយជាដុំថ្មមួយដុំមិនខាន។ ប៉ុន្តែឥឡូវបញ្ហាទាំងនេះនឹងលែងជារឿងឈឺក្បាលដែលត្រូវឲ្យប្រិយមិត្តបារម្ភទៀតហើយ ឲ្យតែមិត្តទាំងអស់គ្នាមានស្រោមទូរសព្ទការពារទឹក ធូលី និងការធ្លាក់បែកទាំងបីប្រភេទខាងក្រោមនេះ៖
LifeProof អាចការពារ iPhone របស់អ្នកពីការខូចខាតដោយសារ ការចូលទឹក ធូលីឬធ្លាក់បានយ៉ាងមានប្រសិទ្ធភាព តែតម្លៃវិញថ្លៃបន្តិចហើយ ។ ស្រោមទូរសព្ទ LifeProof នេះមានពីរម៉ូដែលសម្រាប់ iPhone 6 (Frē និង Nüüd)។ ចំពោះម៉ូដែល Frē មានតម្លៃ ៧៩,៩៩ដុល្លារ តែម៉ូដែល Nüüd មិនទាន់ដឹងតម្លៃនោះទេ។ ទោះជាយ៉ាងណាស្រោមទូរសព្ទប្រភេទនេះពុំទាន់មានសម្រាប់ iPhone 6 Plus នោះទេ។
LifeProof ម៉ូដែល Frē សម្រាប់ iPhone 6
LifeProof ម៉ូដែល Nüüd សម្រាប់ iPhone 6
*ដើម្បីបញ្ជាទិញ LifeProof ម៉ូដែល Frē សម្រាប់ iPhone 6 សូមចុចត្រង់នេះ
២. ស្រោមទូរសព្ទ Catalyst
@ស្រោមទូរសព្ទ Catalyst សម្រាប់ iPhone 6 មានតម្លៃ ៧០ដុល្លារ។ ចុចត្រង់នេះដើម្បីបញ្ជាទិញ
@ស្រោមទូរសព្ទ Catalyst សម្រាប់ iPhone 6 Plus មានតម្លៃ ៧៥ដុល្លារ។ ចុចត្រង់នេះដើម្បីបញ្ជាទិញ
៣. ស្រោមទូរសព្ទLUNATIK Aquatik
ស្រោមទូរសព្ទមួយនេះត្រូវបានរចនាឡើងសម្រាប់តែ iPhone 6 ប៉ុណ្ណោះ (មិនទាន់មានសម្រាប់ iPhone 6 Plus នោះទេ)។ វាមានតម្លៃ ១០០ដុល្លារ ដែលអាចបញ្ជាទិញតាមរយៈ Link មួយនេះ។
ត្បិតស្រោមទូរសព្ទទាំងនេះមានតម្លៃថ្លៃ តែពួកវាអាចការពារទូរសព្ទរបស់អ្នកពីការខូចខាតផ្សេងៗ គ្រាន់ជាងទុកឲ្យ iPhone 6/6 Plus តម្លៃរាប់រយដុល្លាររបស់អ្នកក្លាយជាដុំថ្មក្រោយពេលធ្លាក់ចូលទឹក ឬធ្លាក់បែកដែរ៕
អាន៖ វិធីចែករំលែកអ៊ីនធឺណិត smartphone ឱ្យកុំព្យូទ័រប្រើតាម Hotspot
ដោយ៖ ប៉ែត ផាន់និត