បែក​ធ្លាយ​រូប​​​មន្រ្តី​​​​ចូល KTV ឱប​មិន​លែង ល្បី​ពេញអ៊ីនធើណិត

  • 2014-12-17 23:50:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​ជា​ច្រើន​សន្លឹក បង្ហាញ​ពី​មន្ត្រី​ចិន​ចូល​ឱប​ស្រី ច្រៀង​សប្បាយ​ក្នុង​ហាង​ខារ៉ាអូខេ បាន​បែក​ធ្លាយពេញ​ប្រទេស​ចិន​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បង្ក​ឲ្យ​មាន​ការ​ទិតៀន​យ៉ាង​ខ្លាំង​ពី​ប្រជាជន។ មន្ត្រី​នៅ​ក្នុង​រូប​នោះ គឺ​លោក Lin Zhonghui ដែល​ជា​អនុប្រធាន​ការិយាល័យ​រដ្ឋបាល​ខណ្ឌ Jin'an ក្រុង Fuzhou ខេត្ត Fujian ប្រទេស​ចិន។ ​

 

 

លោក Lin បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា មាន​គេ​ប្រើ​រូប​នេះ ដើម្បី​គំរាម​លោក។ កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុន លោក​ត្រូវ​បុរស​ពីរ​នាក់​អញ្ជើញ​ឲ្យ​ចូល​រួម​ទទួល​ទាន​អាហារ​ពេល​ល្ងាច បន្ទាប់​មក​គេ​បាន​នាំ​លោក​ទៅ​ក្លិប​រាត្រី។ ពេល​នោះ​លោក​ស្រវឹង​ខ្លាំង ក៏​ស្នាក់​នៅ​សណ្ឋាគារ​មួយ​យប់។ ភ្ញាក់​ពី​សណ្ឋាគារ​នៅ​ថ្ងៃ​បន្ទាប់ លោក​ត្រូវ​ចំណាយ​ប្រាក់​អស់ ១០០០០​យាន់(ជាង ១៦០០​ដុល្លារ) ទៅ​លើ​ការ​កម្សាន្ត កាល​ពី​យប់។ ចាប់​ពី​ពេល​នោះ​មក មាន​គេ​គំរាម​ចែក​ចាយ​រូប​នេះ​រហូត។

 

ក្រោយ​មាន​ការ​គំរាម មន្ត្រី​ការិយាល័យ​ស្រុក​នេះ មាន​គម្រោង​នឹង​ហៅ​ទូរស័ព្ទ​ទៅ​ប៉ុស្តិ៍​ប៉ូលិស ប៉ុន្តែ​ចេះ​តែ​ជាប់​រវល់ ​រហូត​ដល់​មាន​ការ​បែក​ធ្លាយ​រូប​ថត​នេះ។ លោក​បាន​ប្រាប់​សារព័ត៌មាន​​ថា "​ពេល​នោះ​ខ្ញុំ​ស្រវឹង ឥត​ដឹង​ខ្លួន... មិន​ចាំ​ថា​មាន​អី​កើត​ឡើង​ទេ"។ ​លោក​បាន​និយាយ​បន្ត​ទៀត​ថា "ខ្ញុំ​នឹង​តេ​ទៅ​ប៉ូលិស​ឥឡូវ​នេះ សង្ឃឹម​ថា​គេ​ជួយ​ស៊ើប​ពី​រឿង​នេះ​អោយ"៕

 

ចុចអាន៖ ១១​ឆ្នាំ​សោះ ហ៊ាន​លួច​លុយ​ជិត១ម៉ឺន​ដុល្លារ ​ទៅ​ជួប​សង្សារ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ english.sina

អត្ថបទថ្មី