“Exodus: Gods and Kings” ភាពយន្តលេខ១នៅអាមេរិក បញ្ចាំងស្អែកនេះហើយ
- 2014-12-18 00:04:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Exodus: Gods and Kings” ភាពយន្តលេខ១នៅអាមេរិក បញ្ចាំងស្អែកនេះហើយ
ចន្លោះមិនឃើញ
ខ្សែភាពយន្តថ្មី "Exodus: Gods and Kings” ដែលកំពុងឈរលើគេក្នុងតារាងចំណាត់ថ្នាក់ Box Office នៅអាមេរិក នឹងចាក់បញ្ចាំងនៅកម្ពុជា ចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះហើយ នៅរោងភាពយន្តផ្លាទីនៀម ផ្សារទំនើបសូរិយា។
ខ្សែភាពយន្តនេះ និយាយពីសង្រ្គាមរវាងព្រះ និងស្ដេចនៃប្រទេសអេហ្ស៊ីបបុរាណ។ ដើមហេតុនៃសង្រ្គាមនេះ គឺដោយសារព្រះចៅអធិរាជ Rhamses និងមេទ័ព Moses មានការប្រេះឆាគ្នា ដោយសារព្រះចៅអធិរាជបានដឹងថា Moses គឺជាកូនទាសករនៃជនជាតិ Hebrew។ ទីបំផុត Rhamses បាននិរទេស Moses ទៅប៉ែកខាងកើតឆ្ងាយពីចក្រភពមួយនោះ។
ពេលទៅដល់ អតីតមេទ័ពដ៏ខ្លាំងពូកែរូបនោះបានរៀបការជាមួយកូនស្រីមេកុលសម្ព័ន្ធនៅទីនោះ។ ៩ឆ្នាំក្រោយមក ព្រះបានមកពន្យល់ Moses ឲ្យទៅជួយរំដោះជនជាតិ Hebrew ទាំងអស់ពីប្រទេសអេហ្ស៊ីប ហើយ Moses ក៏បានជំទាស់នឹងបំណងព្រះ ព្រោះមិនចង់ឲ្យមិត្តដែលធំដឹងក្ដីជាមួយគ្នាមានការឈឺចាប់។ បន្ទាប់មកព្រះបានបង្កបញ្ហាជាច្រើនដល់ប្រទេសអេហ្ស៊ីប។
ចង់ដឹងថាមានរឿងអ្វីកើតឡើងជាបន្តទៀតៗ កុំភ្លេចទៅទស្សនាខ្សែភាពយន្ត 3D នេះ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ តទៅ នៅរោងភាពយន្តផ្លាទីនៀម ផ្សារទំនើបសូរិយា។
ងាកទៅមើលការបញ្ចាំងបើកសម្ពោធន៍កាលពីល្ងាចម្សិលមិញវិញ មានអតិថិជនដែលជាដៃគូពាណិជ្ជកម្ម, Fans ដែលបានឈ្នះក្នុងកម្មវិធី Facebook របស់រោងភាពយន្ត Platinum និងអតិថិជនរបស់ AirAsia Cambodia បានចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ៕
http://youtu.be/5JlgHIv8AcA
អត្ថបទ៖ ទ្រី រ៉ាវី