ហ្គេម​សង្រ្គាម​លោក​លើក​ទី​ ២ Brothers in Arms 3ដាក់​ឲ្យ​ដោនឡូត​ហ្វ្រី​​​ហើយ!

  • 2014-12-18 15:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ហ្គេម​របស់​បារាំង​ Gameloft បាន​បញ្ចេញ​ហ្គេម​​សង្គ្រាម​បាញ់​ប្រហារ​ញាក់​សាច់​ឈ្មោះ Brothers in Arms 3: Sons of War នៅ​លើ​ App Store ហើយ​។

 

 

Brothers in Arms 3: Sons of War ត្រូវ​បាន​ក្រុមហ៊ុន Gameloft ដាក់​ឲ្យ​ដោនឡូត​​នៅ​លើ App Store ដោយ​ឥត​គិត​ថ្លៃ​កាល​ពី​ម្សិល​មិញ​នេះ។ ហ្គេម​​បែប​ធ្វើ​សង្គ្រាម​មួយ​នេះ​​មាន​បេសកកម្ម​ចំនួន ៨ ដែល​តម្រូវ​ឲ្យ​ប្រិយមិត្ត​ត្រូវ​ឆ្លង​កាត់​​។ នៅ​ក្នុង​ហ្គេម​មួយ​នេះ​មាន​តួអង្គ​ប្រយុទ្ធ (​​ជា​ទាហាន) ​ចំនួន ១២​នាក់​ តែ​ប្រិយមិត្ត​ត្រូវ​ជ្រើស​រើស​តួអង្គ​តែ​មួយ​រូប​គត់​​​ដើម្បី​បន្ត​បេសកកម្ម​ធ្វើ​សង្គ្រាម​លោក​លើក​ទី​ ២ ​នេះ។ ទាហាន​នី​មួយ​ៗ​ក្នុង​ចំណោម​​ ១២រូប​សុទ្ធ​តែ​មាន​សមត្ថភាព​​ពិសេស​រៀង​ៗ​ខ្លួន​ និង​ត្រូវ​​ Upgrade ចំនួន​៤ ដង​ឯណោះ​ដើម្បី​ឲ្យ​មាន​សមត្ថភាព​ខ្លាំង​។

 

 

 

អញ្ចឹង​នៅ​ចាំ​អី​ទៀត​ប្រញាប់​ទាញ​យក​​ហ្គេម​​ដ៏​ពិសេស​​​នេះ​ទាំង​អស់​គ្នា។ ហ្គេម​មួយ​នេះ​មាន​ទំហំ 482MB ដែល​អាច​លេង​បាន​​ទាំង​លើ​ iPhone, iPad និង iPod Touch។  មើល​វីដេអូ​ទាំង​អស់​គ្នា៖

 

 

ដើម្បី​ដោនឡូត Brothers in Arms 3: Sons of War ចុច​ត្រង់​នេះ​ ​​​​

អាន៖ ចង់​ប្រើ​​ iPad ដូច Mac មាន​អី​ពិបាក​ ឲ្យ​តែ​មាន​កម្មវិធី Duet

 

ដោយ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម