ថត​រឿង​ប្ដី​ប្រពន្ធ​យូរៗ​ទៅ Ha Ji Won ចង់លេង​​​មែនទែន

  • 2014-12-18 21:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Ha Ji Won បាន​ចាប់​អារម្មណ៍​នឹងរឿង​រៀបការ​យ៉ាងខ្លាំង ក្រោយ​​ថត​ខ្សែភាពយន្ត ដែល​រៀបរាប់​​ពី​ជីវិត​គ្រួសារកក់ក្ដៅ “Chronicle of a Blood Merchant" រួច​មក​។

 

 

 

ក្នុង​សន្និសីទកាសែត​រឿង “Chronicle of a Blood Merchant" នៅ CVG ក្នុង​សង្កាត់ Apgujeong ទីក្រុង​សេអ៊ូល​កាល​ពី​​ម្សិលមិញនេះ Ji Won បាន​ឱ្យ​ដឹង​​ថា នាង​មាន​កូនប្រុស​​បី​នាក់​ នៅ​វគ្គ​បញ្ចប់ក្នុង​​រឿងកំប្លែង “Secret Garden “។ ចំណែក​រឿង​ថ្មី​នេះ នាង​ក៏​សម្ដែង​ជា​​ម្ដាយ​ដែល​មាន​កូន​ប្រុស​បី​នាក់​សាជា​ថ្មី។

 

តារា​សម្ដែង​វ័យ​៣៦​ឆ្នាំ​បញ្ជាក់​ថា៖ "ទោះបី​ខ្ញុំ​មិនដែល​គិត​រឿង​រៀបការ តែ​ខ្ញុំ​បាន​ដើរ​តួ​ជា​​ប្រពន្ធ​របស់ Heo Sam Kwan សម្ដែង​ដោយ Ha Jung-woo និង​ម្ដាយ​របស់ Il Lak, Yi Lak និង Sam Lak ក្នុង​រឿង “Chronicle of a Blood Merchant នេះ”។

 

តារា​ស្រី​ពូកែ​សម្ដែង​ឈុត​ស្នេហា បាន​បង្ហាញចំណាប់​​​អារម្មណ៍​​រឿង​រៀបការ​​ថា៖" ខ្ញុំ​​មាន​អារម្មណ៍​កក់ក្ដៅ​ ពេល​សម្ដែង​តួ​ម្ដាយ។ លើស​ពី​នេះ ខ្ញុំ​អាច​នឹង​ពិចារណា​រឿងអាពាហ៍ពិពាហ៍។ ​ថ្ងៃ​មុខ​ពេល​រៀបការ ខ្ញុំចង់បាន​​កូន​ប្រុស​បី​នាក់ ។ ក្មេងៗ​ពិត​ជា​គួរ​ឱ្យ​ស្រលាញ់ណាស់​"។

 

Ha Ji-won កើត​នៅ​​ថ្ងៃ​ទី ២៨ មិថុនា ឆ្នាំ ១៩៧៨ ក្នុង​​ទីក្រុង​សេអ៊ូល។ នាង​​​ចូល​​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ នៅ​ឆ្នាំ​១៩៩៦ រហូត​ដល់​បច្ចុប្បន្ន។ នាង​បានល្បីល្បាញ​តាម​រយៈ​ការ​សម្ដែង​រឿងបុរាណ "Hwang Jini " របស់​ទូរទស្សន៍ KBS , រឿង​កំប្លែង "Secret Garden" របស់​ទូរទស្សន៍ SBS និង​រឿង "Empress Ki" របស់​ទូរទស្សន៍ MBC។

 

"Chronicle of a Blood Merchant" ជា​ខ្សែ​ភាពយន្ត​យក​លំនាំ​តាម​ ប្រលោមលោករបស់​ជនជាតិ​ចិន ឈ្មោះ Yu Hua។ ខ្សែ​ភាពយន្ត​ដឹកនាំ​ដោយ​ Ha Jung-woo នេះ រៀបរាប់​​​ពី​ស្នេហា​របស់​​គ្រួសារ កម្មករ​រោងចក្រមួយ ក្នុង​សម័យ​កាល​ឆ្នាំ​១៩៥០​។ ​រឿងនេះ​​​នឹងត្រូវ​​ចាក់​បញ្ចាំង ​នៅ​ថ្ងៃ​ទី​១៥ ​ខែ​មករា ឆ្នាំ​២០១៥ខាងមុខ៕

 

 

 

ចុច​អាន៖ Maddox មក​សម្ពោធ​រឿង​​ថ្មី​ជាមួយ​ប៉ាប៉ា Brad Pitt ពេល​ម៉ាក់​កើត​អុតស្វាយ

ចុចអាន៖ ២០១៤​នេះ តារា​បរទេស​ច្រើន​ណាស់​បាន​មក​ជួយ​ខ្មែរ

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Koreaboo