Maddox មក​សម្ពោធ​រឿង​​ថ្មី​ជាមួយ​ប៉ាប៉ា Brad Pitt ពេល​ម៉ាក់​កើត​អុតស្វាយ

  • 2014-12-17 13:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Maddox Jolie Pitt ជា​កូន​ចិញ្ចឹម​ជនជាតិ​ខ្មែរ​របស់​តារា​សម្ដែង​អាមេរិក Angelina Jolie បាន​​តុបតែង​ខ្លួន​យ៉ាង​សង្ហា​ ចូលរួម​កម្មវិធី​សម្ពោធ​រឿង "Unbroken” ជាមួយ​លោក​ប៉ា Brad Pitt និង​ប្អូន​ៗ នៅ​រោងភាពយន្ត​ចិន TCL កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។

 

ខ្សែ​ភាពយន្ត​ "Unbroken” ដែល​រៀបរាប់​ពី​រឿងរ៉ាវ​កើត​ឡើង​ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ គឺ​ជា​ស្នាដៃ​ដឹកនាំ​របស់​តារា​សម្ដែង Angelina Jolie។ ប៉ុន្តែ​ដោយ​ឥលូវ​ តារា​រូប​នេះ​កំពុង​មាន​ជំងឺ​អុតស្វាយ តារា​សម្ដែង Brad Pitt ជា​ស្វាមី​បាន​ចេញ​មុខ​ផ្សព្វផ្សាយ​ជំនួស​ភរិយា ដោយ​បាន​នាំ​យក​កូន​ប្រុស​ស្រី​៣​នាក់​មក​ជាមួយ រួម​មាន​កូន​ចិញ្ចឹម​​ខ្មែរ Maddox អាយុ១៣ឆ្នាំ កូន​ចិញ្ចឹម​វៀតណាម Pax អាយុ១១ឆ្នាំ និង​កូន​ស្រី​បង្កើត Shiloh អាយុ ៨ឆ្នាំ។ លោក William និង​អ្នក​ស្រី Jane ជា​ឪពុក​ម្ដាយ​របស់ Brad Pitt ក៏​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ដែរ។

 

ទស្សនា​រូបភាព​ខាង​ក្រោម​នេះ៖

 

អានអត្ថបទ៖Angelina Jolie ជួល​កូន​​ប្រុស​ចិញ្ចឹម​​ឈាមជ័រ​ខ្មែរ ជា​ជំនួយការ​ផលិតកម្ម ​

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ justjared

អត្ថបទពេញនិយម
អត្ថបទថ្មី