Wow! អាវ​របស់​ Man Utd ផលិត​នៅ​ស្រុក​ខ្មែរ

  • 2014-12-19 00:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាវ​ធំ​របស់​ក្លិប​បិសាច​ក្រហម Manchester United ដែល​ពេញ​និយម​ទូទាំង​ពិភពលោក និង​ទទួល​បាន​ការ​គាំទ្រ​ស្ទើរ​​អ្នក​គាំទ្រ​តាម​ពិត​ផលិត​នៅ​រោងចក្រ​កាត់​ដេ​ឈ្មោះ​ ឌូ​ហឺ​ស្ត​(​ខេ​ម​បូ​ឌា​)​ ខូ​អិ​ល​ធី​ឌី ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​ ទេព ម៉ូ​ណា ​តំណាង​ក្រុម​ហ៊ុន​​ដែល​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​បាយ័ន​កាល​ពី​​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៤។

  តាម​ប្រភព​ព័ត៌មាន​បាយ័ន​បាន​ឲ្យ​ដឹង​ថា លោក​ស្រី ទេព ម៉ូណា​ បាន​ជម្រាប​ប្រាប់​ឯក​ឧត្តម អ៊ិត សំហេង​ថា ​រោងចក្រ​ឌូ​ហឺ​ស្ត​(​ខេ​ម​បូ​ឌា​)​ ខូ​អិ​ល​ធី​ឌី​​ដែល​ស្ថិត​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធ៌សែនជ័យ រាជធានី​ភ្នំពេញ​បាន​ចាប់​ដំណើរ​ការ​អាជីវ​កម្ម​កាល​ពី​ខែ​មករា ឆ្នាំ ២០១២ ​បាន​សម្លៀកបំពាក់​ល្បី​ៗ​​សម្រាប់​ទី​ផ្សារ​ទូទាំង​ពិភព​លោក សូម្បី​តែ​អាវ​ធំ​របស់​ក្រុម​បាល់ទាត់​កំពូល​អង់គ្លេស Manchester United ក៏​ផលិត​នៅ​រោង​ចក្រ​របស់​លោក​ស្រី​ដែរ។   ការ​លេច​​ចេញ​​ព័ត៌មាន​អំពី​​អាវ​ធំ​របស់​ក្រុម​បាល់ទាត់​កំពូល​អង់គ្លេស​ផលិត​នៅ​ស្រុក​ខ្មែរ​នេះ​បាន​កើត​​​ឡើង​បន្ទាប់​ពី​ឯកឧត្ដម អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​បាន​ចុះទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​រោងចក្រ​នៅ​រោង​ចក្រ​ផ្ទាល់ ហើយ​តំណាង​រោង​ចក្រ​បាន​ជម្រាប​ប្រាប់​ឯកឧត្តម៕  

 

 

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា ប្រភព៖ ទូរទស្សន៍​បាយ័ន

អត្ថបទពេញនិយម