តារា​ស្រី​ស្លៀក​ចេញ​​សាច់​ទ្រូង គល់ភ្លៅ ចូល​កម្មវិធី​ទាំង​គេ​មិន​អញ្ជើញ

  • 2014-12-19 16:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សំញែង​ខ្លួន​សិចស៊ី No Soo Ram បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក និង​ត្រូវ​គេ​ចោទប្រកាន់​ថា លុកលុយ​រំខាន​ បន្ទាប់​ពី​​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Blue Dragon Film Awards ដោយ​គ្មាន​លិខិត​អញ្ជើញ ក្នុង​ពេល​ថ្មីៗ​នេះ។

 

 

 

បើ​យោង​តាម​ក្រុម​អ្នកតំណាង​កម្មវិធី​ខាងលើ No Soo Ram ជា​តារា​មួយ​រូប​គ្មាន​ឈ្មោះ ក្នុង​លិខិត​អញ្ជើញ​ទេ ហើយ​ពួកគេ​ក៏​មិន​អាច​ធ្វើ​អ្វី​កើត​ដែរ ព្រោះ​នាង​បាន​ស្លៀកពាក់​យ៉ាង​សិចស៊ី ​​ចូល​រួម​កម្មវិធី​ប្រគល់​ពាន​នេះ​ទៅ​ហើយ។

 

បន្ទាប់​ដឹង​ថា​ Ram ​មិន​ត្រូវ​បាន​គេ​អញ្ជើញ មាន​សារព័ត៌មាន​ជា​ច្រើន ​បាន​សរសេរ​វាយ​ប្រហារ​ថា នាង​គ្រាន់​ចង់​ដើរ​លើ​កម្រាល​ក្រហមប៉ុណ្ណោះ តែ​មិន​​ចូល​រួម​កម្មវិធី​ទេ។ ទោះបីជា​យ៉ាងណា  Agency របស់​នាងបាន​ហៅ​​​ការ​ចុះផ្សាយ​ទាំងនេះ ​ថា ជា​ការ​ចុះផ្សាយ​គ្មាន​ហេតុផល។

 

Agency និយាយ​ថា៖" អត្ថបទ​និយាយ​ថា Ram គ្រាន់​តែ​ចង់​ដើរ​លើ​កម្រាល​ក្រហម​នោះ គឺ​មិន​ទំនង​ និង​គ្មាន​ហេតុផល។ នាង​បាន​ចូល​រួម​កម្មវិធី និង​បាន​ទស្សនា​ទៀតផង"។

 

ពួកគេ​បន្ត​ថា ពួកគេ​មិន​ទទួល​បាន​ការ​ទាក់ទង​ពី​តំណាង​កម្មវិធី​ទេ ប៉ុន្តែ​ Ram ត្រូវ​បាន​គេ​អញ្ជើញ​តាម​រយៈ ​អ្នក​ស្គាល់​គ្នា​ក្នុង​វិស័យសិល្បៈ​ម្នាក់។

 

ដោយឡែក​​តារា​​​​និយម​ភាព​សិចស៊ី ​បាន​ថ្លែង​​ក្នុង​បទសម្ភាសន៍​ថា ៖" តាម​ពិត​ទៅ​​​​ វា​​អា​ច​ទៅ​រួច​ទេ​ដែល​តារា​ស្រី​ម្នាក់​​ស្លៀកពាក់​ស្អាត​ចូល​រួម​កម្មវិធី ដោយ​គ្មាន​ការ​អញ្ជើញ​នោះ? វា​ជា​រឿង​មិន​ទំនង ហើយ​​​​គ្មាន​មនុស្ស​ធម្មតា​នឹក​ឃើញ​ធ្វើរឿង​អញ្ចឹង​ទេ"។

នាង​បន្ថែម៖ " និយាយ​ដោយ​ស្មោះ ​​នេះ​គ្រាន់​តែ​ជា​វិធី​​ដែល​ខ្ញុំ​គិត​ថា ​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍ (ពី​មហាជន) ប៉ុណ្ណោះ។ ​ជា​ធម្មតា​ខ្ញុំ​មាន​​​សុទ្ធិដ្ឋិនិយម​ណាស់ ​ហើយ​ខ្ញុំ​រស់​នៅ​នឹង​គំនិត​​បែប​នេះ​រហូត​មក។ ខ្ញុំ​ចង់​ឲ្យ​មហាជន​ចាប់​អារម្មណ៍​មក​លើ​ខ្ញុំ​តាម​វិធី​មួយ​នេះ​"​។ ​

 

ក្នុង​ឱកាស​នោះ​ដែរ តារា​ស្រី​រូប​នេះ បាន​ក្លាយ​ជា​តារា​ដែល​គេ Search ច្រើន​បំផុត​លើ​អនឡាញនៅ​​កូរ៉េ​ខាងត្បូង ក្រោយ​នាង​ស្លៀកពាក់​សិចស៊ី ឃើញ​សាច់ទ្រូង និង​គល់ភ្លៅគួរ​ឱ្យ​គ្រឺត​៕

 

 

 

ចុច​អាន៖ លិច​ទូក ស្លាប់​មនុស្ស​ម្នាក់​ពេល​កំពុង​ថត​រឿង​ថ្មី​របស់ ឈិន​ឡុង (វីដេអូ)

ចុច​អាន៖ ថត​រឿង​ប្ដី​ប្រពន្ធ​យូរៗ​ទៅ Ha Ji Won ចង់លេង​​​មែនទែន

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Allkpop

អត្ថបទពេញនិយម