វិធី​ជ្រើសរើស​សំឡី​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ

  • 2014-12-19 18:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុភាព​នារី​គ្រប់រូប​តែងតែ​មក​រដូវ​ជា​រៀងរាល់​ខែ ដែល​ចាំ​បាច់​ត្រូវ​ប្រើប្រាស់​សំឡី​អនាម័យ​ដើម្បី​ទប់ស្កាត់​ការ​ជ្រាប​ចេញ​មក​ក្រៅ។ តើ​មាន​ស្ត្រី​ប៉ុន្មាន​នាក់​ដែល​បាន​ជ្រើសរើស​សំឡី​បាន​ល្អ? ខាងក្រោម​នេះ​ជា​វិធី​ជ្រើសរើស​សំឡី​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ៖

 

១. ពិនិត្យ​មើល​អត្រា​ស្រូប​យក

 

សំឡី​អនាម័យ​ល្អមួយ​បន្ទះ​​គួរតែ​អាច​មាន​សមត្ថភាព​ស្រូប​យក​បរិមាណ​ដ៏​ច្រើន​នៃ​ឈាម​រដូវ ​ឬ​គួរតែ​មាន​ស្រទាប់​ជែល​ពាក់កណ្ដាល​ដែល​អាច​ទទួល​ឈាម​កង្វក់​ និង​​បំលែង​​វា​ទៅ​ជា​ជែល​ដែរ។ សំឡី​អនាម័យ​ល្អ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​ផាសុកភាព ស្ងួត​ និង​មិន​រមួល ដើម្បីប្រើ​រយៈពេល​ប្រហែល​៥​ទៅ​៧​ម៉ោង​ដោយ​មិន​ចាំបាច់​ផ្លាស់ប្ដូរ។

 

២. ទ្រង់ទ្រាយ

 

សំឡី​អនាម័យ​អាច​មាន​ទ្រង់ទ្រាយ​ផ្សេង​ៗ​គ្នា។ ខ្លះ​មាន​ស្លាប ឯ​ខ្លះគ្មាន​ស្លាប។ ​សំឡី​អនាម័យ​មាន​ស្លាប អាច​បង្ការ​ការ​ជ្រាប​ល្អ​ជាង​ប្រភេទ​ដែលគ្មាន​ស្លាប។ ដូចនេះ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​អង្គុយ​គ្រប់​ឥរិយាបថ។

 

 

៣. មាន​ភាព​ស្វិត​ល្អ

 

ក្រៅ​ពី​អត្រា​ស្រូប​យក ​និង​ទ្រង់ទ្រាយ សាច់​ម៉ត់​រលោង​ស្វិត ​គួរតែ​ត្រូវ​​​មាន​ផង​ដែរ។ វា​គួរតែ​មាន​សាច់​ទន់​ស្វិត​ដែល​ងាយស្រួល​ដើម្បី​ជៀសវាង​ការ​រមាស់ ​និង​កើត​មាន​ផល​រំខាន​ដល់​ស្បែក​​ក្នុង​អំឡុង​ពេល​មក​រដូវ​នេះ។

 

៤. មាន​កម្រាស់​ល្មម

 

កម្រាស់​នៃ​បន្ទះ​សំឡី​អនាម័យ ​គឺ​អាស្រ័យ​ទៅ​លើ​អ្នក​ប្រើ។ ខ្លះ​មាន​កម្រាស់​ល្មម ខ្លះ​ទៀត​មាន​កម្រាស់​ក្រាស់ និងស្ដើង​ជ្រុល​ក៏​មាន​ដែរ។ស្ត្រី​គួរ​សិក្សា​ពី​លំហូរ​ឈាម​នៃ​រដ្ត​រដូវ​របស់​ខ្លួន ​និង​ជ្រើសរើស​ឲ្យ​បាន​សមរម្យ។

 

៥. ប្រវែង

 

សំឡី​អនាម័យ​​ដែល​ល្អ​គឺ​ត្រូវ​គ្របដណ្ដប់​ទ្វារមាស​យ៉ាង​ពេញលេញ ​រួម​ទាំង​មាន​ប្រវែង​ឲ្យ​ទៅ​ដល់​រន្ធ​គូថ​ដើម្បី​ស្រូប​យក​ឈាម​បាន​ទាំងស្រុង។ អ្នក​គួរតែ​ប្រើ​សំឡី​អនាម័យ​ណា​ដែល​មាន​ប្រវែង​៨​ អ៊ីញ ​ឬ​មួយ​វែង​ជាង​នេះ​ទៀត។

 

តែ​កុំ​ភ្លេច​ណា ក្រៅ​ពី​ចំណុច​ទាំង​៥​ខាង​លើ អ្នក​ក៏​ត្រូវ​​ពិនិត្យ​មើល​កាលបរិច្ឆេទ​ផុត​កំណត់​របស់​សំឡី​អនាម័យ​​ជា​ចាំ​បាច់​ផង​ដែរ៕

 

ចុចអាន៖ កើត​មុន​ពេល​មក​រដូវ ស្ត្រី​គួរ​ធ្វើ​បែប​ណា​?

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖ thequickwayto

អត្ថបទពេញនិយម