១៤​សន្លឹក​បង្ហាញ​ពី​ឈុត​​លម្អ​ខ្លួន​សម្បូរ​បែប​​ថ្លៃ​​ពាន់​ ម៉ឺន​ដុល្លារ​​​ពី ព្រីម លីហ្សា

  • 2014-12-19 21:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ព្រីម លីហ្សា បើ​និយាយ​ពី​ស្នាដៃ​ក្នុង​វិស័យ​សិល្បៈ​ហាក់​មិន​សូវ​ជា​លេចធ្លោ​ដូច​​តារា​ស្រី​មួយ​ចំនួន​ឡើយ។ ក៏ប៉ុន្តែ​បើ​និយាយ​ពី​ការ​ហ៊ាន​ជះ​លុយ​​រាប់​ពាន់​ដុល្លារ​ ដោយ​ទិញ​សំលៀកបំពាក់ គ្រឿង​អលង្ការ​តុបតែង​ខ្លួន​ថ្លៃៗ​ គឺ​តារា​ស្រី​រូប​នេះ​មាន​ភាព​លេចធ្លោ​លើ​តារា​ស្រី​ល្បី​ឈ្មោះ​ដទៃ​ទៀត។

 

ជាក់​ស្ដែង​រូបថត ១៤​សន្លឹក​ខាង​ក្រោម​បង្ហាញ​​ជាក់​ច្បាស់​ពី​ភាព​ហ៊ឺហា និង​សម្បូរ​បែប​នៃ​សំលៀកបំពាក់ ព្រម​ទាំង​គ្រឿង​អលង្ការ​ថ្លៃ​របស់​តារា​ស្រី Sexy រូប​នេះ។

 

ម៉ាក​សំលៀកបំពាក់ និង​គ្រឿង​លម្អ​ខ្លួន​របស់​តារា​ស្រី​វ័យ​ក្មេង​កូន​កាត់​បី​សាសន៍​ខាង​លើ​ គឺ​សុទ្ធសឹងតែ​ជា​ម៉ាក​ល្បីៗ​នៅ​លើ​ពិភពលោក ហើយ​ម៉ាក​ទាំង​នោះ​ក៏​តារា​ល្បីៗ​លំដាប់​អន្តរជាតិ​​ចូល​ចិត្ត​ផង​ដែរ។

 

កញ្ញា ព្រីម លីហ្សា ធ្លាប់​ឈ្នះ​ពាន​ពី​កម្មវិធី​អាណាចក្រ​តារា ជា​តារា​មាន​ប្រជាប្រិយភាព​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ។ ទីផ្សារ​សម្ដែង​របស់​នាង​នៅ​ក្នុង​ស្រុក​មិន​សូវ​សម្បូរ​ដូច​តារា​ដទៃ​ទេ ប៉ុន្តែ​សម្រាប់​ទីផ្សារ​ក្រៅ​ស្រុក​គឺ​នាង​មាន​ទីផ្សារ​ខ្ពស់​តែ​ម្ដង៕

 

 
 
 
 
 
 
 
 
 
 
 
 
 
 

អានអត្ថបទបន្ត៖ ប្លែក​យ៉ាង​ហ្នឹង…!ពេជ្រ អាវីហ្សា កែ​កុន​ខ្លួន​

 

អានអត្ថបទបន្ត៖ ២​ បទ​ច្រៀង​ផ្ទាល់​ដោយ​ម្ចាស់​ជយលាភី The Voice

 

អានអត្ថបទបន្ត៖ ដឹង​តារា​ប្រុសៗ​ចូល​ខារ៉ាអូខេ​ឲ្យ​លុយ​ធីប​នាងៗ​ប៉ុន្មាន​អត់?

អត្ថបទ៖ អ៊ីង សុឡា
អត្ថបទពេញនិយម