ថៃយកតារាមកជួយផ្សព្វផ្សាយទេសចរណ៍របស់ខ្លួនដល់ចិន
- 2014-12-19 22:35:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃយកតារាមកជួយផ្សព្វផ្សាយទេសចរណ៍របស់ខ្លួនដល់ចិន
ចន្លោះមិនឃើញ
ថ្មីៗនេះតារាភាពយន្តថៃ Mario Maurer ត្រូវអាជ្ញាធរទេសចរណ៍ថៃ ជ្រើសរើសជាតារាតំណាងមួយរូប ដើម្បីជួយលើកស្ទួយទេសចរណ៍ថៃនៅប្រទេសចិន ហើយសង្ឃឹមថា តារារូបនេះនឹងអាចទាក់ទាញមនុស្ស បាន៥,១លាននាក់មកលេងប្រទេសវិញ នៅ ២០១៥ខាងមុខ។ នេះបើផ្អែកតាមមន្ត្រីមួយរូបរបស់អាជ្ញាធរទេសចរណ៍ថៃ (TAT)។
លោក Kitsana Kaewtumrong ប្រធានអង្គភាពផ្សព្វផ្សាយអន្តរជាតិ នៃអាជ្ញាធរទេសចរណ៍ថៃ មានប្រសាសន៍ថា កំពូលតារាសម្ដែងវ័យ២៦ឆ្នាំ Mario មានប្រជាប្រិយភាពណាស់ នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ ជាពិសេសមានការពេញនិយមចូលចិត្តពីយុវវ័យ។
“ នៅប្រទេសចិន Mario មានអ្នកគាំទ្រច្រើន ដូច្នេះហើយអាជ្ញាធរទេសចរណ៍ថៃ បានស្នើឱ្យគាត់ជួយលើកស្ទួយវិស័យទេសចរណ៍ ក្នុងគោលបំណងទាក់ទាញភ្ញៀវ មកថៃឱ្យបានច្រើននៅឆ្នាំ២០១៥"។ លោក Kitsana បានបន្ថែម។
លោក Kitsana បាននិយាយថា តួ Pee Mak នឹងដឹកនាំសកម្មភាពពិសេសៗ រួមបញ្ចូលទាំងការសម្ដែងឱ្យត្រូវតាមក្រុមមនុស្សគ្រប់ជាន់ថ្នាក់ ប៉ុន្តែលោកមិនបញ្ជាក់ថា គេទៅចិនពេលណានោះទេ។ នៅដើមឆ្នាំនេះ TAT បានសហការជាមួយក្រុមហ៊ុនថៃ GMM Grammy ដើម្បីរៀបចំយុទ្ធនាការ ក្នុងប្រទេសចិនផងដែរ ដោយបានយកតារាសម្ដែង Pong Nawat ប៉ុន្តែមានបញ្ហាបន្តិចបន្តួច ព្រោះតែភាពវឹកវរនយោបាយ បានគំរាមកំហែងលើវិស័យទេសចរណ៍។
ច្រើនឆ្នាំមកនេះ ចិនបានក្លាយប្រភពទេសចរដ៏ធំរបស់ថៃ។ កន្លងមក TAT បានព្យាករណ៍ថា បីខែចុងក្រោយឆ្នាំ២០១៤ នឹងមានភ្ញៀវចិនដីគោក១,៥លាននាក់មកលេងប្រទេសថៃ ហើយ១ឆ្នាំពេញ នឹងកើន៤,៣លាននាក់។ ចំណែកឆ្នាំ២០១៥ខាងមុខ TAT សង្ឃឹមថា នឹងកើនដល់៥,១លាននាក់ ដែលអាចទទួលចំណូលបាន ២១៩ ពាន់លានបាត (ប្រហែល ៦,៦ ពាន់លានដុល្លារ)៕
ចុចអាន៖ Beckham ចង់បានកូនទី ៥ តែ Victoria មិនទាន់ច្បាស់ ព្រោះខ្លាច…
ចុចអាន៖ ដឹងថា Justin Bieber សព្វថ្ងៃជួលផ្ទះគេនៅមួយខែៗថ្លៃប៉ុន្មានអត់?
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Eturbonews, Traveltrendstoday