តើធ្វើដូចម្ដេចដើម្បីកម្ចាត់ក្លិនស្អុយចេញពីជើងស្បែក?
- 2014-12-20 19:00:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើធ្វើដូចម្ដេចដើម្បីកម្ចាត់ក្លិនស្អុយចេញពីជើងស្បែក?
ចន្លោះមិនឃើញ
បុរសជាច្រើនតែងជួបប្រទះបញ្ហាក្លិនស្អុយចេញពីស្បែកជើង។ តើអ្នកដឹងពីរបៀបបំបាត់បញ្ហានេះទេ? បើមិនទាន់ដឹងទេ Sabay សូមបង្ហាញវិធីកម្ចាត់ក្លិនស្អុយចេញពីស្បែកជើង៖
១. ចាក់អាកុលលើក្រពាត់ស្អាតមួយដុំក្នុងបរិមាណសមរម្យ រួចយកទៅជូតខាងក្នុង និងក្រៅស្បែកជើង។
២. ដាក់ដុំឈើម្យ៉ាងឈ្មោះ cedar blocks ចូលក្នុងស្បែកជើងចោលយ៉ាងហោចណាស់២៤ម៉ោង។ បំណែកឈើនោះនឹងបានស្រូបយកជាតិសំណើម និងបំបាត់ក្លិនអាក្រក់ពីក្នុងស្បែកជើង។
៣. ដាក់ម្សៅក្នុងបរិមាណល្មមចូលក្នុងស្បែកជើង មុនពេលពាក់ពួកវា។ ៤. បាញ់ទឹកខ្មេះចូលក្នុង និងក្រៅស្បែកជើង ១០នាទីក្រោយធ្វើបែបនេះម្ដងទៀត។ បន្ទាប់មកជូតសម្អាតស្បែកជើង ដោយប្រើកំណាត់ស្អាត។ ៥. ដាក់ស្បែកជើងចូលទៅក្នុងថង់ប្លាស្ទិក។ បន្ទាប់មកដាក់ថង់ប្លាស្ទិកនោះចូលទៅក្នុងទូទឹកកកមួយយប់ ។ ព្រឹកឡើងយកស្បែកជើងទៅហាលក្រោមពន្លឺព្រះអាទិត្យ។ ៦. ព្យាយាមរក្សាស្បែកជើងឲ្យនៅកន្លែងស្ងួតល្អជានិច្ច ដោយហាលពួកវាក្រោមពន្លឺព្រះអាទិត្យ ឬទុកស្បែកជើងក្នុងធ្នើរណាដែលគ្មានជាតិសើម។
ចុចអាន៖ វិធីបណ្ដុះរោមភ្នែកឲ្យស្រស់ស្អាតតាមបែបធម្មជាតិ
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖ehow