ការ​​បរិច្ចាគ​​​ឈាម​ទ្រង់​ទ្រាយ​ធំ​មួយ​ទៀត​​​គ្រោង​ចាប់​ផ្តើម​​នៅ​សបា្តហ៍​ក្រោយ

  • 2014-12-20 18:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​គ្រោង​ទុក ​​និស្សិត​ និង​សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ​​ភ្នំពេញ​អន្តរ​ជាតិ​​ចន្លោះ​ពី​ ៥០០ នាក់​ ទៅ​​ ៦០០​ នាក់​ នឹង​ស្ម័គ្រ​ចិត្ត​​បរិច្ចាគ​ឈាម​​​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ សបា្តហ៍​ក្រោយ​​។ នេះ​​គឺ​ជា​​​លើក​​ទី​៤ ​ហើយ​ ដែល​​សាកលវិទ្យាល័យ​​​បង្កើត​កម្មវិធី​​​នេះ​ឡើង​ ក្នុង​យុទ្ធនាការ​ជួយ​សង្គ្រោះ​​អាយុជីវិត​មនុស្ស​ពី​បញ្ហា​កង្វះ​ឈាម​។ ​

 

លោក​ ប៊ុន ស្រុង​ ប្រធាន​រដ្ឋបាល ​នៃ​សាកលវិទ្យាល័យ​​​​ភ្នំពេញ​អន្តរជាតិ​​បាន​​ប្រាប់​ Sabay ថា​ ​ឆ្នាំ​មុន​មាន​អ្នក​បរិច្ចាគ​ឈាម​​ ៣៥០ នាក់​ តែ​ឆ្នាំ​​នេះ​​ការ​​រៀប​ចំ​ធំជាង​មុន ​រំពឹង​មាន​​អ្នក​ចូល​​រួម​បរិច្ចាគ​ឈាម​​ចន្លោះ​ពី​​ ៥០០ នាក់​ទៅ​​ ៦០០ នាក់​។ លោក​ថា​ ក្រៅ​ពី​​ផ្តល់​​នូវ​​ចំណេះ​ដឹង​ និង​ជំនាញ​សាកលវិទ្យាល័យ​ តែង​មាន​​កម្មវិធី​​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​ចូល​រួម​ការងារ​សង្គម​។​

 

លោក​​បាន​បន្ថែម​​ថា​ ក្នុង​មួយ​ឆ្នាំ​កម្ពុជា​​ត្រូវ​ការ​ឈាម​​ជាក់​ស្តែង​ ១៥ ម៉ឺន​ផ្លោក​ ប៉ុន្តែ​​នៅ​ក្នុង​ស្តុក​មាន​ឈាម​ត្រឹម​​៣៦​% ប៉ុណ្ណោះ​ នៃ​តម្រូវ​ការ​ជាក់​ស្តែង​។ ​សាកលវិទ្យាល័យ​តែង​បង្កើត​ឲ្យ​មាន​យុទ្ធនាការ​ ក៏​ដូច​ជា​វប្បធម៌​ជួយ​សង្គ្រោះ​​គ្នា​ទៅ​​វិញ​ទៅ​​មក​។​​​

 

បើ​តាម​ប៊ុន ស្រុង​ នៅ​​ឆ្នាំ​១៩៧០ យុវជន​ជប៉ុន​បាន​​ទៅ​​​បរិច្ចាគ​ឈាម​ ដោយ​មិន​បាច់​អញ្ជើញ​​​​ទេ​។ នេះ​គឺ​ជា​ស្មារតី​ជាតិ​មួយ​ ហើយ​សូម្បី​ប្រទេស​ឡាវ​ ​​ក៏​មាន​​កង្វះ​ឈាម​​ មិន​​​​ច្រើន​​ដូច​កម្ពុជា​​ដែរ​​​​ ពោល​គឺ​​ឡាវ​​មាន​ឈាម​ក្នុង​ស្តុក​ប្រមាណ​ ៩៦% ​នៃ​តម្រូវ​ការ​ជាក់​ស្តែង​៕

 

 

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី