ឡូយ​មែន! ​Ronaldo ​មាន​គេ​ធ្វើ​រូប​សំណាក​​យ៉ាង​ធំ​​នៅ​ស្រុក​កំណើត

  • 2014-12-22 15:41:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Cristiano Ronaldo ​ត្រូវ​បាន​គេ​សង់​រូប​សំណាក​ឱ្យ​មួយទៀត​ហើយ​ ដែល​ជា​ផ្នែក​មួយ​នៃ​សារមន្ទីរ​របស់​គេ​នៅ​ស្រុក​កំណើត​ ពោល​គឺ​នៅ​លើ​កោះ Madeira ​ប្រទេស​ព័រទុយហ្គាល់។

 

 

 

រូប​សំណាក​នោះ​ គឺ​ជា​រូប​​ Ronaldo ​ឈរ​ត្រៀម​ទាត់​បាល់​ហ្វ្រីឃីត​ ហើយ​មាន​កម្ពស់​រហូត​ដល់​ទៅ​៣,៤​ម៉ែត្រ​។ ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូប​នេះ​បាន​និយាយ​នៅ​ពេល​ដែល​រូប​គេ​ទៅ​ដល់​កន្លែង​នោះ​ថា៖ “នេះ​ជា​ពេល​វេលា​ពិសេស​ខ្លាំង​ណាស់​ដែល​មាន​រូប​សំណាក​ខ្ញុំ​ដ៏​ធំ​មួយ​ឈរ​នៅ​ទី​នេះ”។ មួយ​វិញ​ទៀត​ម្ដាយ​របស់​គេ អ្នក​ស្រី Dolores Aveiro ​បាន​និយាយ​ដែរ​ថា៖ “Ronaldo ​មិន​ដែល​ភ្លេច​ពី​​ដើម​កំណើត​របស់​គេ​នោះ​ទេ ទោះ​ទៅ​ដល់​ទី​ណា​ក៏​ដោយ”។

 

 

 

 

 

 

 

 

នេះ​មិន​មែន​ជា​រូប​សំណាក​ទី​មួយ​របស់​ម្ចាស់​ពាន​រង្វាន់ Ballon d'Or ​២​សម័យ​កាល​នេះ​ទេ ព្រោះ​រូប​គេ​មាន​រូប​សំណាក​ជា​ច្រើន​នៅ​ក្នុង​សារមន្ទីរ​រួច​ទៅ​ហើយ ប៉ុន្តែ​គ្រាន់​តែ​ថា​រូប​មួយ​នេះ​មាន​ទំហំ​ធំ​ជាង​គេ​ប៉ុណ្ណោះ។ ក្នុង​រដូវ​កាល​ថ្មី​នេះ​អតីត​ខ្សែ​ប្រយុទ្ធ​បិសាច​ក្រហម​រូប​នេះ​រក​គ្រាប់​បាល់​បាន​៣៤​គ្រាប់​មក​ហើយ​ក្នុង​២៧​ប្រកួត​កន្លង​មក​បូក​ទាំង​លេង​នៅ​ក្លិប​អាជីព ​​និង​ជម្រើស​ជាតិ​ព័រទុយហ្គាល់៕

 

ចុចអាន៖ Ronaldo ​បដិសេធ​​​​​​មិន​បាន​ហៅ​ Messi ​ថា​ “motherf*cker”

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bbc

អត្ថបទពេញនិយម