Jessica ចេញ​មុខ​មក​បដិសេធ​រឿង​រស់​នៅ​ជាមួយ Tyler Kwon ​នៅ​ហុងកុង

  • 2014-12-22 16:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​កូរ៉េ Jessica និង​បុរស​អ្នក​មាន Tyler Kwon ដែល​គេ​​តែង​សង្ស័យ​ថា​ជា​មិត្ត​ប្រុស​លួចលាក់​របស់​នាង បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ម្ដង​ទៀត បន្ទាប់​ពី​សារព័ត៌មាន​​ហុងកុង​បាន​ចុះ​ផ្សាយ​ថា​ អ្នក​ទាំង​ពីរ​កំពុង​តែ​រស់​នៅ​ជាមួយ​គ្នា​នៅ​ទីក្រុង​ហុងកុង។ ពាក្យ​ចចាមអារ៉ាម​នេះ​បាន​ល្បី​ម្ដង​ទៀត រួម​ជាមួយ​រូបថត​ថ្មី​ៗ​ដែល​ពួក​គេ​​បណ្ដើរ​គ្នា​ក្នុង​ហាង​លក់​សំលៀក​បំពាក់​ក្មេង។

 

 

​ពេល​នេះ​ Jessica អតីត​សមាជិក​ក្រុម​ Girl's Generation ​​បាន​ចេញ​មុខ​មក​អះអាង​​បដិសេធចំពោះរឿងភាន់ច្រឡំខាងលើជា​សាធារណៈ​ថា​ រាល់​សកម្មភាព​ដែល​គេ​ឃើញ​នាង​ និង​ Tyler Kwon ​កំពុង​រស់​នៅ​ជាមួយ​គ្នា​ក្នុង​ទីក្រុង​​ក្រុង​ហុងកុង​នោះ​ មិន​មែន​ជា​ការ​ពិតឡើយ​។ ​Jessica ក៏​បាន​បន្ថែមដោយពាក្យសំដីផ្ទាល់​ថា៖​ "ខ្ញុំ​កំពុង​រស់​នៅ​ទី​នេះ​ជាមួយ​​ឪពុក​ម្ដាយ​ និង​ប្អូន​ស្រី​ម្នាក់​ ហើយ​ចំពោះសកម្មភាពដែលគេឃើញ​នាង​ និង​ Tyler Kwon ​នៅ​ក្នុង​ហាង​លក់​សំលៀក​បំពាក់​ក្មេង​នោះ​ គឺ​ពួក​យើងគ្រាន់តែ​មក​ទិញ​ខោអាវឲ្យ​កូន​របស់​មិត្តភ័ក្ដិ​​ប៉ុណ្ណោះ" ។ ​​

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ សារព័ត៌មាន​ហុងកុង HK Channel បាន​បង្ហាញ​រូបភាព​ដែល​ពួក​គេ​បាន​ថត​កាល​ពី​ថ្ងៃ​ទី​១១ ធ្នូ អំពី​សកម្មភាព​អ្នក​ទាំង​ពីរ​កំពុង​ដើរ​ទិញ​សំលៀក​បំពាក់​ក្មេង​នៅ​ហាង​មួយ​ ក្នុង​ទីក្រុង​ហុងកុង។ របាយការណ៍​មួយ​នេះ​បាន​និយាយ​ថា បន្ទាប់​ពី​ចាកចេញ​ពី​ក្រុម​ Girls’ Generation តារា​ចម្រៀង Jessica បាន​ចាប់​ផ្ដើម​រស់​នៅ​ទីក្រុង​ហុងកុង និង​បាន​ផ្លាស់​ទៅ​រស់​នៅ Apartment របស់​មិត្ត​ប្រុស Tyler Kwon នៅ​ផ្លូវ Seymour។ ប្រភព​មួយ​នេះ​បាន​បង្ហាញ​ទៀត​ថា ពួក​គេ​បាន​ឃើញ Jessica ​នៅ​ហុងកុង​ចំនួន ៦​ខែ​មក​ហើយ។

 

តារា​វ័យ​២៥​ឆ្នាំ Jessica ត្រូវ​​ផលិតកម្ម​ដក​ចេញ​ពី​ក្រុម​​ Girl's Generation កាល​ពី​ចុង​ខែ​កញ្ញា ដោយ​សម្អាង​លើ​ហេតុផល​ថា​នាង​មមាញឹក​នឹង​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​ខ្លាំង​ពេក ខណៈ​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​និយាយ​ថា គឺ​ដោយ​សារ​នាង​ចង់​រៀបការ​ជាមួយ​មិត្ត​ប្រុស ​Tyler Kwon។ ប៉ុន្តែ​ Jessica ធ្លាប់​បាន​ចេញ​មុខ​បដិសេធ​ថា ពាក្យ​ចចាមអារ៉ាម​ថា​នាង​រៀបការ​ស្ងាត់​ៗ​នោះ​មិនមែន​ជា​ការ​ពិត​ឡើយ ៕

 

 
 
 
 

ចូលអានបន្ត ល្បី​ថា Jessica កំពុង​​រស់​នៅ​ហុងកុង​ជាមួយ​សង្សារ​ជា​បុរស​​អ្នក​មាន​

ចូលអានបន្ត បទ​ថ្មី​ EXO ​​រងការ​រិះគន់​ថា​ចម្លង​​បទ​​​​​​អាមេរិក​​

 

​ប្រែ​សម្រួល​៖​ សែម សុធារិទ្ធ ​ប្រភព៖ allkpop