ល្បី​ថា Jessica កំពុង​​រស់​នៅ​ហុងកុង​ជាមួយ​សង្សារ​ជា​បុរស​​អ្នក​មាន​

  • 2014-12-20 17:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​កូរ៉េ Jessica និង​បុរស​អ្នក​មាន Tyler Kwon ដែល​គេ​​តែង​សង្ស័យ​ថា​ជា​មិត្ត​ប្រុស​លួចលាក់​របស់​នាង បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ម្ដង​ទៀត បន្ទាប់​ពី​សារព័ត៌មាន​ហុងកុង​បាន​ចុះ​ផ្សាយ​ថា​ អ្នក​ទាំង​ពីរ​កំពុង​តែ​រស់​នៅ​ជាមួយ​គ្នា​នៅ​ទីក្រុង​ហុងកុង។ ពាក្យ​ចចាមអារ៉ាម​នេះ​បាន​ល្បី​ម្ដង​ទៀត រួម​ជាមួយ​រូបថត​ថ្មី​ៗ​ដែល​ពួក​គេ​បណ្ដើរ​គ្នា​ក្នុង​ហាង​លក់​សំលៀក​បំពាក់​​ក្មេង។

 

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ សារព័ត៌មាន​ហុងកុង HK Channel បាន​បង្ហាញ​រូបភាព​ដែល​ពួក​គេ​បាន​ថត​កាល​ពី​ថ្ងៃ​ទី​១១ ធ្នូ អំពី​សកម្មភាព​អ្នក​ទាំង​ពីរ​កំពុង​ដើរ​ទិញ​សំលៀក​បំពាក់​ក្មេង​នៅ​ហាង​មួយ​ ក្នុង​ទីក្រុង​ហុងកុង។ របាយការណ៍​មួយ​នេះ​បាន​និយាយ​ថា បន្ទាប់​ពី​ចាកចេញ​ពី​ក្រុម​ Girls' Generation តារា​ចម្រៀង Jessica បាន​ចាប់​ផ្ដើម​រស់​នៅ​ទីក្រុង​ហុងកុង និង​បាន​ផ្លាស់​ទៅ​រស់​នៅ Apartment របស់​មិត្ត​ប្រុស Tyler Kwon នៅ​ផ្លូវ Seymour។ ប្រភព​មួយ​នេះ​បាន​បង្ហាញ​ទៀត​ថា ពួក​គេ​បាន​ឃើញ Jessica នៅ​ហុងកុង​ចំនួន ៦​ខែ​ហើយ។

 

តារា​វ័យ​២៥​ឆ្នាំ Jessica ត្រូវ​​ផលិតកម្ម​ដក​ចេញ​ពី​ក្រុម Girls' Generation កាល​ពី​ចុង​ខែ​កញ្ញា ដោយ​សម្អាង​លើ​ហេតុផល​ថា​នាង​មមាញឹក​នឹង​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​ខ្លាំង​ពេក ខណៈ​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​និយាយ​ថា គឺ​ដោយ​សារ​នាង​ចង់​រៀបការ​ជាមួយ​មិត្ត​ប្រុស​Tyler Kwon។ ប៉ុន្តែ​Jessica ធ្លាប់​បាន​ចេញ​មុខ​បដិសេធ​ថា ពាក្យ​ចចាមអារ៉ាម​ថា​នាង​រៀបការ​ស្ងាត់​ៗ​នោះ​មិនមែន​ជា​ការ​ពិត​ឡើយ ៕

 

 អានអត្ថបទ៖Jessica លេច​មុខ​ជាមួយ​កំពូល​តារា​ចិន និង​ហូលីវូដ ក្រោយ​ចេញ​ពី SNSD

អានអត្ថបទ៖Jessica យក​ប្រពន្ធ ​​Beckham​ ជា​គំរូ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi
អត្ថបទពេញនិយម