ពីរ៉ាមីតបុរាណដ៏អស្ចារ្យទាំង៩ ក្នុងនោះមានកម្ពុជាដែរ!
- 2014-09-30 18:02:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីរ៉ាមីតបុរាណដ៏អស្ចារ្យទាំង៩ ក្នុងនោះមានកម្ពុជាដែរ!
ចន្លោះមិនឃើញ
ប្រទេសនៅឆ្ងាយៗពីគ្នាសោះបែរជាមានគំនិតសង់ប្រាសាទពីរ៉ាមីតឡើង ដោយខ្លះមានរូបរាងសឹងប្រហាក់ប្រហែលគ្នា។ ក្នុងនោះ ប្រទេសកម្ពុជាក៏មានប្រាសាទពីរ៉ាមីតនឹងគេដែរ។ មើលបន្តិចមើល៍ ប្រាសាទពីរ៉ាមីតប្រទេសណាស្អាតជាងគេ៖
១) ប្រាសាទ Pyramid of Giza ប្រទេសអេហ្ស៊ីប៖ ជាប្រាសាទពីរ៉ាមីតដែលចាស់ជាងគេ និងធំជាងគេស្ថិតនៅចន្លោះនៃប្រាសាទពីរ៉ាមីតតូចៗផ្សេងទៀតក្នុងទីក្រុងបុរាណរបស់ប្រទេសអេហ្ស៊ីប។ វាត្រូវបានសង់ឡើងចន្លោះពីឆ្នាំ២៥៦០ទៅ២៥៤០ មុនគ្រិស្តសករាជ។ ប្រាសាទនេះមានកម្ពស់១៤៦,៥ម៉ែត្រ។
២) ប្រាសាទ El Castillo ប្រទេសម៉ិកស៊ីកូ៖ ត្រូវបានគេស្គាល់ថាជាប្រាសាទ Kukulcan មានទំហំធំ និងជាស្ថាបត្យកម្មសំខាន់បំផុត។ ប្រាសាទពីរ៉ាមីតនេះមានកម្ពស់៣០ម៉ែត្រ។
៣) ប្រាសាទ Cestius ប្រទេសអ៊ីតាលី៖ ជាប្រាសាទពីរ៉ាមីតបុរាណដ៏តូចមួយនៅទីក្រុងរ៉ូម។ ពីរ៉ាមីតនេះសង់ឡើងនៅចន្លោះឆ្នាំ១៨ទៅ១២មុនគ្រិស្តសករាជ។ ប្រាសាទនេះមានកម្ពស់៣៧ម៉ែត្រ។
៤) ប្រាសាទ Pyramid Of The Sun ប្រទេសម៉ិកស៊ីកូ៖ ជាពីរ៉ាមីតដ៏ស្រស់ស្អាត មានទំហំធំ ស្ថិតនៅចម្ងាយ៤៨គីឡូម៉ែត្រពីទីក្រុងម៉ិកស៊ីកូ។
៥) ប្រាសាទ Red Pyramid ប្រទេសអេហ្ស៊ីប៖ វាជាប្រាសាទពីរ៉ាមីតមួយផ្សេងទៀតរបស់អេហ្ស៊ីប មានកម្ពស់១០៤ម៉ែត្រ។
៦) ប្រាសាទ Pyramid of the Magician ប្រទេសម៉ិកស៊ីកូ៖ ត្រូវបានគេស្គាល់ឈ្មោះមួយទៀតថា ជាប្រាសាទពីរ៉ាមីតនៃមនុស្សតឿ ដែលស្ថាបនាឡើងនៅទីក្រុងបុរាណ។ កម្ពស់ជាក់លាក់នៃប្រាសាទនេះពុំច្បាស់ទេ ប៉ុន្តែប្រហែល៣៥ម៉ែត្រ។
៧) ប្រាសាទ Nubian Pyramids ប្រទេសស៊ូដង់៖ សំណង់នេះជាផ្នែកមួយរបស់អេហ្ស៊ីបដែរកាលពីសម័យមុន។ ពីរ៉ាមីតនេះត្រូវបានបញ្ចុះបរមសពព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីសម័យមុន។ ប្រាសាទនេះត្រូវបានសង់ឡើងនៅសតវត្សទី៣មុនគ្រិស្តសករាជ។
៨) ប្រាសាទ Great Jaguar ប្រទេសហ្គាតេម៉ាឡា៖ ជាប្រាសាទពីរ៉ាមីតដែលសង់ឡើងឆ្នាំ៧៣២នៃគ្រិស្តសករាជ ដែលមានកម្ពស់ប្រហែល៤៧ម៉ែត្រ។
៩) ប្រាសាទពីរ៉ាមីតនៅរាជធានីកោះកេរ ប្រទេសកម្ពុជា៖ ត្រូវបានសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤។ ប្រាសាទពីរ៉ាមីតនេះមានកម្ពស់ប្រហែល៣៥ម៉ែត្រ។
-ចឹងដឹងថា ត្រីមាននៅស្រុកខ្មែរណាជាប់កំណត់ត្រាពិភពលោក សូមចុចត្រង់នេះ