រឿង​រ៉ូមែនទិក​៦​យ៉ាង ​ដែល​ស្វាមី​គួរ​ធ្វើ​ចំពោះ​ឧត្ដម​ភរិយា

  • 2014-12-22 21:16:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​តែង​និយាយ​ថា "សម្ល​ឆ្ងាញ់​ដោយ​សារ​គ្រឿង គ្រួសារ​រុងរឿង​ដោយ​សារ​ភរិយា" ប៉ុន្តែ​​​បុរស​ក៏​អាច​ធ្វើ​រឿង​ងាយ​ៗ​ឲ្យ​គ្រួសារ​មាន​សុភមង្គល​បាន​ដូចគ្នា​ដែរ។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​រ៉ូមែនទិក​ទាំង​៦ ដែល​​ស្វាមី​គួរ​ធ្វើ​​ចំពោះ​ភរិយា ​ដើម្បី​បង្កើន​ចំណង​ស្នេហ៍​ឲ្យ​​កាន់​តែ​ស្អិត​រមួតទ្វេ​ដង៖

 

១. ផ្ញើ​សារ​រ៉ូមែនទិក​ទៅ​នាង

 

 

ប្រសិនបើ​អ្នក​រវល់​ពេញ​មួយ​ថ្ងៃ​នៅ​ការិយាល័យ ឆ្លៀត​ឱកាស​អំឡុង​ពេល​បាយ​ថ្ងៃត្រង់​គួរតែ​ផ្ញើ​សារ​ទៅ​ប្រពន្ធ​ដែល​មាន​អត្ថន័យ​រ៉ូមែនទិក។ នាង​ប្រាកដ​ជា​រីករាយ​ជាមួយ​នឹង​កាយវិការ​មនោសញ្ចេតនា​នេះ។ នេះ​ជា​រឿង​មួយ​ដែល​ប្ដី​គ្រប់រូប​ត្រូវ​ធ្វើ​ចំពោះ​ភរិយា។

 

២. ជួយ​ធ្វើការ​ងារ​ផ្ទះបាយ​ជំនួស​នាង

 

 

យ៉ាងហោចណាស់​ក៏​មាន​ម្ដងម្កាល​ដែរ ដែល​ប្ដី​ត្រូវតែ​យកចិត្ត​ទុកដាក់​ពី​ការងារ​របស់​គ្រួសារ​ សម្រាប់​ហេតុផល​ពីរ​យ៉ាង។ ទី​មួយ ​វា​ជា​ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​ដ៏​ល្អ​សម្រាប់​ភរិយា និង​ទីពីរ​វា​នឹង​ក្លាយ​ជា​កាយវិការ​រ៉ូមែនទិក​ដ៏​អស្ចារ្យ​មួយ។ អ្នក​គ្រាន់​តែ​ដើរ​ចូល​ទៅ​ផ្ទះបាយ​ សំដៅ​ទៅ​រក​ប្រពន្ធ​របស់​អ្នក​ ខណៈ​ពេល​ដែល​នាង​ជាប់​រវល់​លាងចាន និង​​ស្នើរ​សុំ​ឲ្យ​នាង​ទៅ​សម្រាក​ ហើយ​អ្នក​ជា​អ្នក​លាងចាន​ទាំងអស់​នោះ​ជំនួស​វិញ។ អ្នក​អាច​កត់សម្គាល់​ឃើញ​សុភមង្គល​យ៉ាង​ងាយស្រួល​នៅ​ក្នុង​ភ្នែក​នាង។

 

៣. សរសេរ​ពាក្យ​ថា "បង​ស្រឡាញ់​អូន" លើ​កញ្ចក់​បន្ទប់ទឹក

 

 

វិធី​មួយ​ទៀត​ធ្វើឲ្យ​ប្រពន្ធ​ភ្ញាក់ផ្អើល ​និង​រ៉ូមែនទិក​គឺ​សរសេរ​ពាក្យ​ថា "បង​ស្រឡាញ់​អូន" នៅ​លើ​កញ្ចក់​បន្ទប់ទឹក ពេល​អ្នក​ចូល​បន្ទប់​ទឹក​មុន​នាង។ ពេល​ទៅ​ងូតទឹក​ នាង​នឹង​រំភើប​រីករាយ​នឹង​ពាក្យ​ទាំងនោះ។ កាយវិការ​បែបនេះ​ ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រក្សា​អណ្ដាតភ្លើង​ស្នេហ៍ ឲ្យ​​​នៅ​ឆេះ​​មិន​រលត់។ នេះ​ជា​​​រឿង​ដ៏​ងាយ​ស្រួល​​មួយ​ដែល​ប្ដី​គួរតែ​ធ្វើ។

 

៤. ភ្ញាក់​ពី​ព្រលឹម ​ធ្វើ​អាហារ​ពេល​ព្រឹក​ឲ្យ​នាង

 

 

ពេល​ខ្លះ​បុរស​ត្រូវ​រក​អ្វី​មក​បន្ថែម​ទៀត​ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ស្រី​ជាទី​ស្រលាញ់។ វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ជា​ថ្ងៃ​ពិសេស​សម្រាប់​ប្រពន្ធ​នោះ​ គឺ​ធ្វើ​ម្ហូប​សំណព្វ​ចិត្ត​នាង​ ដោយ​​ចម្អិន​ដោយ​អ្នក​ផ្ទាល់។ ដំបូង​ក្រោក​ពី​ព្រលឹម​រៀបចំ​កិច្ចការ​ទាំងអស់​ និង​ចម្អិន​អាហារ​មុន​ពេល​នាង​ភ្ញាក់។ នាង​នឹង​ចូលចិត្ត​ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​ ដែល​ជា​ទង្វើ​បង្ហាញ​ថា​អ្នក​ពិតជា​ស្រឡាញ់​ភរិយា​ខ្លាំង​ណាស់។

 

៥. ជួយ​ម៉ាស្សា​ឲ្យ​នាង

 

 

រឿង​រ៉ូមែនទិក​មួយ​ទៀត​ គឺ​​ការ​ម៉ាស្សា​រាងកាយ​របស់​ប្រពន្ធ​ជាទី​ស្រលាញ់​ដោយ​កាយវិការ​ថ្នមៗ។ ជា​ជា​វិធី​ដ៏​ល្អ​បំផុត​​ ដើម្បី​ផ្ដល់ឲ្យ​នាង​នូវ​សេចក្ដី​រំភើប​ពេញ​ដោយ​មនោសញ្ចេតនា​ពេល​នាង​មើល​ទៅ​អស់​កម្លាំង ​ឬ​ធុញទ្រាន់។ នាង​ពិតជា​រីករាយ​ជាក់ជា​មិនខាន។

 

៦. រៀប​គម្រោង​ណាត់​ជួប​ដ៏​ភ្ញាក់ផ្អើលមួយ​នៅ​បរទេស

 

 

ប្រពន្ធ​អ្នក​ប្រាកដជា​រីករាយ​ជាមួយ​នឹង​ការ​ចំណាយ​ពេល​ក្នុង​ថ្ងៃ​ឈប់​សម្រាក​មួយ​នៅ​ប្រទេស​ឆ្ងាយ។ បំណង​ប្រាថ្នា​របស់​នាង​កើត​ឡើង​ដោយ​ភាព​ភ្ញាក់ផ្អើល។ នេះ​ជា​រឿង​ស្នេហា​ដ៏​ល្អ​បំផុត​មួយ​ដែល​ប្ដី​អាច​ធ្វើឲ្យ​ប្រពន្ធ​ជាទី​ស្រឡាញ់​រឹតតែ​ស្រលាញ់​អ្នក​ទ្វេដង។

 

ចុចអាន៖ ហេតុផល ៧យ៉ាង អ្នក​គួរ​សម្រេច​ចិត្ត​រៀប​ការ

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖boldsky

អត្ថបទថ្មី