ព្រឹត្តិការណ៍​ប្រឡង​ចម្រៀង​ថ្មី អម​ដោយ​តារា​ចម្រៀង​​លំដាប់​កំពូលៗ​ចូល​រួម​សម្ដែង!

  • 2014-12-22 21:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី "ចែងចាំង​ដូច​តារា"​ នឹង​ផុស​ឡើង​ម្ដង​ទៀត​​នៅ​ដើម​ខែ​មករា ឆ្នាំ​ ២០១៥​ ខាង​មុខ រៀប​ចំឡើង​ដោយ​ Coca-Cola អម​ដោយ​តារា​ចម្រៀង​ស្រី-ប្រុស​លំដាប់​កំពូលៗ​របស់​កម្ពុជា នឹង​សម្ដែង​ជូន​នៅ​តាម​បណ្ដា​ខេត្ត​នានា។

 

តារា​ចម្រៀង​ស្រី-ប្រុស ដែល​នឹង​ចូល​ការ​ប្រគំតន្ត្រី Coca Cola ខាង​លើ​រួម​មាន មាស សុខ សោភា ឱក សុគន្ធ​កញ្ញា សុគន្ធ និសា ខេមរៈ សិរីមន្ត ឆាយ វីរៈយុទ្ធ និង ​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​ដួង​ទៀត។

 

ឱក សុគន្ធកញ្ញា និង​ សុគន្ធ និសា ក្នុង​កម្មវិធី សន្និសីទសារព័ត៌មានព្រឹកមិញនៅ CTN

 

ព្រឹត្តិការណ៍​ថ្មី​​មួយ​នេះ​នឹង​រៀប​ចំ​ឡើង​​រយៈ​ពេល​បី ខែ ​ពី​ខែ មករា ដល់​ខែ មីនា ​នៅ​ក្នុង​ខេត្ត-ក្រុង​ចំនួន ១០ រួម​មាន សៀមរាប បន្ទាយ​មានជ័យ បាត់ដំបង កំពង់ឆ្នាំង ព្រះសីហនុ កំពត កណ្ដាល ព្រៃវែង កំពង់ចាម និង​ រាជធានី​ភ្នំពេញ។ ខេត្ត​ដំបូង​រៀប​ចំ​កម្មវិធី​ប្រឡង "ចែង​ចាំង​ដូច​តារា" ឡើង​ គឺ​ខេត្ត សៀមរាប នៅ​ថ្ងៃ​ទី ២ ខែ​មករា ឆ្នាំ​២០១៥ ខាង​មុខ។

 

បេក្ខជន បេក្ខនារី​ជាប់​តាម​បណ្ដា​ខេត្ត​នីមួយៗ នឹង​មក​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ រាជធានី​ភ្នំពេញ នា​ខែ មីនា ឆ្នាំ​២០១៥។ ជយលាភី​ក្នុង​កម្មវិធី នឹង​មាន​ឱកាស​ក្លាយ​ជា​តារា​ចម្រៀង​អាជីព និង​ ល្បី​ឈ្មោះ​ដូច​ជា​តារា​មួយ​ចំនួន​ក្នុង​ប្រទេស​ កម្ពុជា។

 

 

 

 

Coca-Cola រៀប​ចំ​កម្មវិធី​ខាង​លើ​ឡើង​ក្នុង​គោលបំណង​ពីរ​គឺ ទី១ ជា​វេទិកា​សម្រាប់​យុវជន​បង្ហាញ​ទេពកោសល្យ​​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក និង​ទី២ គឺ​ជា​កន្លែង​ផ្សារ​ភ្ជាប់​សិល្បៈ​តន្ត្រី​សម្រាប់​ការ​កម្សាន្ត​ប្រកប​ដោយ​គុណភាព។

 

ជា​លើក​ទី ​៥ ​ហើយ ដែល​ភេសជ្ជៈ​ Coca-Cola រៀប​ចំ​ការ​ប្រឡង​ចម្រៀង​នេះ។ Coca-Cola បាន​សហការ​ជា​មួយ​ស្ថានីយ​ទូរទស្សន៍ MYTV ក្នុង​ការ​ផ្សាយ​រាល់​ការ​ប្រឡង​ចម្រៀង​​តាម​បណ្ដា​ខេត្ត​នានា រៀងរាល់​ថ្ងៃ សុក្រ​ចាប់​ពី​ម៉ោង ៦​ល្ងាច ដល់​ម៉ោង ១០​យប់៕

 

 

អានអត្ថបទបន្ត៖ ​ចេញ​មុខ​មាត់ ប្រុស​សង្ហា​អនាគត​ស្វាមី ឆ័យលី ដាឡែន

អានអត្ថបទបន្ត៖ ប៊ីអាយជី ភីម៉ៃ និង​ នាយ​ពាង​ម្នាក់​ណា​មាន​គីឡូ​​ធ្ងន់​ជាង?

អានអត្ថបទបន្ត៖ ជីវិត​របស់​ Selena Gomez​ ​ចាប់​ផ្ដើម​សោះកក្រោះ​ ​ក្រោយ​​​បែក​បាក់​ពី​

 

អត្ថបទ៖ អ៊ីង សុឡា