​ភាពយន្ត​ជក់​ចិត្ត​ចុង​ឆ្នាំ The Hobbit: The Battle of the Five Armies 3D មិន​បាន​មើល ស្ដាយ​ក្រោយ

  • 2014-12-24 22:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​កំពូល​ចុង​ឆ្នាំ​២០១៤ The Hobbit ដែល​កំពុង​ល្បី​កក្រើក​ក្នុង​ទឹកដី​​អាមេរិក​ និង​ឈរ​លេខ​១​លើ​តារាង Box Office អាមេរិក នឹង​មាន​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ផ្លាទីនៀម​ជា​លក្ខណៈ 3D ត្រជាក់​ភ្នែក​ស្អែក​នេះ​ហើយ បន្ទាប់​ពី​ដាក់​បញ្ចាំង​សម្ពោធ​ម្សិលមិញ​នេះ។

 

The Hobbit: The Battle of the Five Armies គឺ​ជា​សាច់រឿង​វគ្គ​ចុង​ក្រោយ​នៃ​ស៊េរី​រឿង​ដំណើរ​ផ្សង​ព្រេង​ដ៏​អស្ចារ្យ The Hobbit ក្រោម​ស្នាដៃ​ដឹកនាំ​រឿង​របស់​លោក Peter Jackson បន្ទាប់​ពី The Hobbit: An Unexpected Journey (2012) និង The Hobbit: The Desolation of Smaug (2013)។

 

 

ស្ដេច​នាគ​ភ្លើង​​ឈ្មោះ Smaug បាញ់​មិន​មុត​ដុត​មិន​ឆេះ​ដែល​រួច​ចេញ​ពី​រូង​ភ្នំ​ Erebor ​ទីក្រុង​កំណប់​មាស​មហាសាល​នៅ​ក្នុង​ពី​វគ្គ​មុន (The Desolation of Smaug) បាន​ព្រួស​ភ្លើង​ដុត​កម្ទេច​អ្នក​ភូមិ​នៅ​បឹង​ក្បែរ​នោះ ប៉ុន្តែ​ត្រូវ​វីរបុរស Bard ប្រើ​លំពែង​ខ្មៅ​ជា​ព្រួញ​បាញ់​ទម្លុះ​បេះដូង​ត្រង់​ស្នាម​របួស​ចាស់​ធ្លាក់​ស្លាប់​មួយ​រំពេច។ អ្នក​ភូមិ​បាន​ជ្រើស Bard ជា​មេដឹកនាំ ហើយ​នាំ​គ្នា​ទៅ​សុំ​ជ្រក​នៅ​ទីក្រុង Erebor។

 

សង្គ្រាម​ដណ្ដើម​កាន់កាប់​ទីក្រុង​ភ្នំ​កំណប់​មាស Erebor រវាង​ ៥ ក្រុម ​ចាប់​ផ្ដើម​គឺ​ Thorin ស្ដេច​គ្រប់គ្រង Erebor, ក្រុម​អ្នក​ភូមិ, ក្រុម​ទ័ព​របស់​ជីដូនមួយ​ស្ដេច Thorin,​ ក្រុម​ទេវតា​ម្រេញគង្វាល Elf និង​ក្រុម​ Orcs ទ័ព​បិសាច​នៃ​ភព​ខ្មៅ​ងងឹត​ដឹក​នាំ​ដោយ Azog បន្ទាប់​ពី​ស្ដេច​នាគ​​ភ្លើង​គ្រប់គ្រង​មាស​ទាំង​នោះ​ស្លាប់។ ក្រុម​មនុស្ស​តឿ​ដែល​មាន​ Bilbo ជា​តួអង្គ​សំខាន់​ក្នុង​ការ​ជួយ​ស្ដេច Thorin ក៏​បាន​ចូលរួម​ក្នុង​សង្គ្រាម​នេះ​ដែរ។

 

http://youtu.be/-9evNBDcN-Q

 

ចង់​ដឹង​ថា ឈុត​ឆាក​ប្រយុទ្ធ​ស៊ីសាច់​ហុត​ឈាម​ក្នុង​សង្គ្រាម​ ៥ ក្រុម​រវាង​មនុស្ស ទេវតា និង​បិសាច​​កក្រើក ៣ ភព​ល្អ​យ៉ាង​ណា​ ហើយ​នរណា​ជា​ម្ចាស់​នៃ​ភ្នំ​មាស Erebor សូម​កុំ​ភ្លេច​ទៅ​ទស្សនា​នៅ​រោង​ភាពយន្ត​ផ្លាទីនៀម ផ្សារ​សូរិយា​ជាន់​ទី៥ ចាប់​ពី​ថ្ងៃ​ទី ២៥ ខែ​ធ្នូ​នេះ​ត​ទៅ!

 

ការ​បញ្ចាំង​សម្ពោធ​ភាពយន្ត​ម្សិលមិញ​ មាន​ការ​ចូលរួម​យ៉ាង​ច្រើន​ពី​​អតិថិជន​ Smart ឈ្នះ​រង្វាន់​តាម facebook ដៃ​គូ​សហការ​ និង​ អ្នកគាំទ្រ​ឈ្នះ​រង្វាន់​របស់​ផ្លាទីនៀម ៕

 

 

 

អត្ថបទ៖ សុផាត