លុយ​រាប់​លាន​ដុល្លារ​ជ្រុះ​តាម​ផ្លូវ អ្នក​ដំណើរ​នាំ​គ្នា​រើស​មួយ​ឆ្ងាញ់​ដៃ

  • 2014-12-25 22:14:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ អ្នក​ដំណើរ​នៅ​ហុងកុង​នាំ​គ្នា​ផ្អើល​​រើស​លុយ​រាប់​លាន​​ដុល្លារ ​ដែល​ជ្រុះ​រប៉ាត់រប៉ាយ​ ក្រោយ​ពេល​រថយន្ត​ដឹក​លុយ​នោះ​របើក​ទ្វារ ​និង​ជ្រុះ​លុយ​ពេញ​ដង​ផ្លូវ។

 

ឡាន​នោះ​បាន​ដឹក​កេះ​៣០​​ ដែល​មាន​លុយ​សរុប ៤៥​លាន​ដុល្លារ​ហុងកុង (ជិត ៦​លាន​ដុល្លារ) ​លើ​ផ្លូវ​ដ៏​មមាញឹក​មួយ នៃ​ស្រុក Wan Chai។ ក្រោយ​ពេល​របើក​គន្លឹះ​ទ្វារ ដុំ​លុយ​នៅ​ក្នុង​កេះ​ទាំង​នោះ​បាន​ជ្រុះ​លើ​ផ្លូវ ធ្វើ​ឲ្យ​អ្នក​ដំណើរ​នាំ​គ្នា​ចុះ​រើស និង​បង្ក​ឲ្យ​ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ផង​ដែរ។ បន្ទាប់​ហេតុការណ៍​កើត​ឡើង ប៉ូលិស​ប្រមូល​លុយ​បាន​ប្រហែល ៣០​លាន​ដុល្លារ​ហុងកុង​មកវិញ ចំណែក​ឯ ១៥​លាន​ដុល្លារ​ទៀត ត្រូវ​គេ​រើស​យក​ទៅ​បាត់​អស់។

 

 

មន្ត្រី​ប៉ូលិស ​បាន​បញ្ជាក់​ថា​លុយ​ដែល​បាត់​បង់​នោះ សុទ្ធតែ​ជា​លុយ​ថ្មី ហើយ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​លេខ​កូដ​លុយ ដើម្បី​ប្រមូល​ត្រលប់​មក​វិញ។ ប៉ូលិស​ក៏​បាន​ប្រកាស​ឲ្យ​អ្នក​រើស​បាន​លុយ​ទាំង​អស់​ប្រគល់​មក​វិញ​ផង​ដែរ។ បើ​ពុំ​ដូច្នោះ​ទេ ពួក​គេ​​នឹង​ត្រូវ​ជាប់ចោទ​ពី​បទ​ចោរ​កម្ម ហើយ​ត្រូវ​ប្រឈម​មុខ​ក្នុង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០​ឆ្នាំ។

 

សូមទស្សនាវីដេអូ៖

 

http://youtu.be/G18-z47NGdQ

 

ចុចអាន៖ ផ្អើល​ពេញ​យន្តហោះ​លើ​អាកាស ព្រោះ​នារី​បី​នាក់​វាយ​គ្នា

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ traitstimes

អត្ថបទពេញនិយម