ឡូយអីឡូយយ៉ាងនេះ ផ្សារ​ទំនើប​នៅ​​ម៉ាឡេស៊ី​​អាច​ជិះ​ទូក​កាត់​បាន!​

  • 2014-12-26 17:35:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពេល​ដែល​ប្រិយមិត្ត​​ធ្វើ​ដំណើរ​កម្សាន្ត​​ទៅ​​លេង​បរទេស​ ម្នាក់ៗ​ច្បាស់​ជា​មិន​ភ្លេច​ទេ​ កា​រ​ដើរ​​កម្សាន្ត​​នៅ​តាម​ផ្សារ​ទំនើប។ ថ្ងៃ​នេះ​ Sabay ក៏​មាន​វីដេអូ​​​​មួយ​ បង្ហាញ​ពី​ផ្សារ​ទំនើប​លើ​ទឹក​នៅ​ប្រទេស​ម៉ាឡេស៊ី​ ដែល​អាច​ឲ្យ​ភ្ញៀវ​ចូល​កម្សាន្ត​​ ជិះ​ទូក​កាត់​​កណ្ដាល​ផ្សារ​ទំនើប​នោះ​បាន​ទៀត​ផង។​ ផ្សារ​ទំនើប​មាន​ផ្លូវ​ទឹក​កាត់​កណ្ដាល​​នោះ ឈ្មោះ​ផ្សារ​ទំនើប​​ The Mines ​ ​​​ប្រទេស​ម៉ាឡេស៊ី។

 

 

​អ្វី​​​ដែល​ធ្វើ​ឲ្យ​​ The Mines មាន​ការ​​ចាប់​អារម្មណ៍​ខ្លាំង​​​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ គឺ​ដោយ​សារ​តែ​ផ្សារ​ទំនើប​ដ៏​ល្បី​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​មួយ​នេះ​ ​​មាន​​ផ្លូវ​ទឹក​​​​នៅ​ខាង​ក្នុង​ ដែល​អាច​ឲ្យ​ភ្ញៀវ​​ចូល​ទៅ​ដើរ​ទី​នោះ​ ជិះ​ទូក​​​កាត់​កណ្ដាល​ផ្សារ​​ទំនើប​នោះ​បាន​។ ក្រៅ​ពី​នោះ ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ ក៏​មាន​លក់​ផលិត​ផល​​ប្រើ​ប្រាស់​ម៉ាក​ល្បីៗ​​​​​ជុំវិញ​ពិភពលោក​​ទៀត​ផង៕

 

 

  http://youtu.be/njy8DaCkoxw?list=UUY70LlkxiaPm2VEOvN_cmaQ

 

​ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ ដែរ​បន្ទាប់​ពី​បាន​ទស្សនា​ផ្សារ​ទំនើប​លើ​ទឹក​នៅ​ម៉ាឡេស៊ី​នេះ?

  អត្ថបទ៖ យិន សំបូរ​​​​

អត្ថបទពេញនិយម