ឈិន ឡុង ចង់​ឱ្យ​កូន​ប្រុស​ ធ្វើ​ជាទូត​សុច្ឆន្ទៈ​ប្រឆាំង​គ្រឿងញៀន

  • 2014-12-26 21:58:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​កូន​ប្រុស​ឈ្មោះ Jaycee Chan ត្រូវ​តុលាការ​ចិន​ចោទប្រកាន់​ពី​បទ "​ផ្ដល់​ជម្រក​ដល់​អ្នកប្រើប្រាស់​គ្រឿងញៀន"មក ឈុន ឡុង ដែល​​ជា​ឪពុកបាន​ឱ្យ​ដឹង​ថា លោក​ចង់​ឱ្យ​គេ​ក្លាយ​ជា ទូត​សុច្ឆន្ទៈ​ប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃ​ណា​មួយ។ ​​

 

 

 

“ខ្ញុំ​ចង់​ឱ្យ​គាត់ (Jaycee) ធ្វើ​ជាទូត​សុច្ឆន្ទៈប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃ​ណា​មួយ ពេល​គាត់​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ។ គាត់​នឹង​ប្រាប់​បទពិសោធន៍​ទាំង​ប៉ុន្មាន​ទៅ​មនុស្ស​ក្មេងៗ" ​​​

 

តារា​ចម្រៀង និង​សម្ដែង Jaycee ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​ដើម​ឆ្នាំ​នេះ ក្រោយ​ធ្វើតេស្ត​ឃើញ​ថា លោក​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និងមាន​​គ្រឿងញៀន ​១០០ក្រាម​ក្នុង​ផ្ទះ​។ ​

 

អយ្យការ​ជាន់ខ្ពស់​ចិន​បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​​ថា ខ្លួន​មាន​បណ្ដឹងនិង​ភស្ដុតាំង​ប្រឆាំង​នឹង​តារា​រូបនេះ ពី​បទ​ផ្ដល់​ជម្រក​ដល់​ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន។

ក្នុង​សន្និសីទ​កាសែត​ស្ដី​​ពី​ខ្សែ​ភាព​​យន្ត​ DRAGON BLADE ថ្មីៗ​នេះ តារា​ក្បាច់គុន ឈុន ឡុង ត្រូវ​អ្នកកាសែត​សួរ​​ជីកឬស​គល់​ថា លោក​បាន​ប្រើ​លុយ និង​សុំ​ឱ្យ​មេធាវី​ជួយ​កូន​ប្រុស​ឱ្យ​រួច​ពី​ទោស ប៉ុន្តែ​ត្រូវ​លោក​បដិសេធន៍។

 

ក្នុង​នាម​ជា​ឪពុក និង​ជា​ឯកអគ្គរាជទូត​ប្រឆាំង​គ្រឿងញៀន របស់​រដ្ឋាភិបាល​ចិន ឈុន ឡុង បាន​និយាយ​ថា លោក​មិន​បាន​ប្រើ​ទំនាក់ទំនង និង​លុយ​របស់​លោក ដើម្បី​ជួយ​ឱ្យ​កូន​​រួច​ផុត​ពី​ទោស​នោះ​ទេ៕

 

 

ចិន​​សម្រេច​ចោទ​ប្រកាន់​កូន​ប្រុស​ ឈិន​ ឡុង រឿង​​គ្រឿងញៀន

 

លិច​ទូក ស្លាប់​មនុស្ស​ម្នាក់​ពេល​កំពុង​ថត​រឿង​ថ្មី​របស់ ឈិន​ឡុង (វីដេអូ)

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្ដិ ប្រភព៖ Chinadaily,lollipop

អត្ថបទថ្មី