អ៊ឹម ជីវ៉ា រួម​ជា​មួយ​​វិទ្យុ ABC រក​ប្រាក់​បាន​១៣០០ ដុល្លារ ជួយ​បូជា​សព​តារា​បង្ហាញ​ម៉ូដ អ៊ុល សម្ភស្ស

  • 2014-12-26 23:00:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​​​សង្គម​ facebok តារា​សម្ដែង អ៊ឹម ចីវ៉ា នៅ​រសៀល​នេះ បាន​​ប្រាប់​ឲ្យ​​ដឹង​​ថា លោក រួម​ទាំង​ក្រុម​ការងារ​វិទ្យុABC ព្រម​ទាំង​សប្បុរសជន​ផ្សេង​ទៀត​បាន​អំពាវនាវ ស្វែង​រក​ប្រាក់​បាន​ចំនួន​១៣០០​ដុល្លារ ដើម្បី​យក​មក​​ ឲ្យ​ថ្លៃ មឈូស និង ថ្ងៃ បូជាសព តារា​សម្ដែង និង​បង្ហាញ​ម៉ូដ កញ្ញា អ៊ុល សម្ភស្ស ដែល​បាន​​ចង​ករ​សម្លាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៤​ ធ្នូ ២០១៤ កន្លង​ទៅ។

 

 

 

លោក អ៊ឹម ជីវ៉ា បាន​​សរសេរ​ថា  សព​របស់​តារា​សម្ដែង​និង​បង្ហាញ​ម៉ូដ​​កញ្ញា អ៊ុល សម្ភស្ស​ ហៅ​ស្រី​ស្រស់​បាន​បូជា​រួចរាល់​ហើយ​នៅ​ថ្ងៃ២៥ ធ្នូ ម្សិលមិញ ក៏​ប៉ុន្តែ​ទម្រាំ​បាន​បូជា​គឺ​ត្រូវ​ជួប​ទុក្ខ​លំបាក​ជា​ច្រើន។

 

លោក​បាន​លើក​ឡើង​ថា សព​​តារា​ស្រី​ម្នាក់​នេះ​គ្មាន​ញត្តិ​សន្តាន​នៅ​ភ្នំពេញ​ឡើយ  ហើយ​ប៉ូលិស​មិន​​ឲ្យ​​​​យក​ទៅ​បូជា​​ទេ ព្រោះ​គ្មាន​អ្នក​ធានា អ្វី​ពិសេស​នោះ​គឺ​​គ្មាន​ប្រាក់​ទិញ​ក្ដារមឈូស  គ្មាន​លុយ​សម្រាប់​បូជាសព និង គ្មាន​លុយ​ធ្វើបុណ្យ។ លោក អ៊ឹម ជីវ៉ា បាន​បន្ត​ថា ក្រុម​របស់​លោក​បាន​ផ្ដិត​មេ​ដៃ ធានា ដើម្បី​យក​សព​ទៅ​បូជា ជា​មួយ​គ្នា​​នេះ​ក៏​បាន​ប្រកាស​តាម​វិទ្យុABC ស្វែង​រក​សប្បុរសជន​នានា នៅ​ម៉ោង​ប្រហែល៣​រសៀល​ ម្សិល​មិញ​នេះ​​​ទទួល​​​បាន​ទឹក​ប្រាក់​​​​ចំនួន​ ​១៣០០ ដុល្លារ។

 

លោក​បាន​ឲ្យ​ដឹង​​បន្ថែម​ថា នៅ​​​ប្រហែល​ម៉ោង​​មួយ​​ម្សិល​មិញ​​ យាយ​និង​ម្ដាយ​មីង សព​តារា​ស្រី​ម្នាក់​នេះ ដែល​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត កំពង់ស្ពឺ បាន​មក​ដល់ ហើយ​ក៏​សម្រេច​​ដឹក សព​ចេញ​ពី​វត្ត​ស្ទឹង​មាន​ជ័យ យក​ទៅ​​បូជា នៅ​វត្ត អង្គ​តាមិញ ​នៅ​ម៉ោង​ប្រហែល​៥​​​ល្ងាច។

 

លោក​បាន​ប្រាប់​ទៀត​ថា ប្រាក់១៣០០​ដុល្លារ ​ដែល​​ប្រមូល​បាន​ពី​សប្បុរសជន​នានា​នោះ បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ ដោះ​ស្រាយ​ចំណាយ​ទៅ​លើ​ការ​បូជា និង ចាត់​ចែង​​លើ​ការ​ចំណាយ​ផ្សេងៗ។

 

តាម​ការ​បញ្ជាក់​ពី​លោក​ អ៊ឹម ជីវ៉ា បុណ្យ​៧ថ្ងៃ របស់​សព កញ្ញា អ៊ុល សម្ភស្ស នឹង​​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី៣០ ធ្នូ ឆ្នាំ ២០១៤ នៅ​វត្ត​អង្គ​តាមិញ​តែ​ម្ដង៕

 

អានអត្ថបទ៖ Laura Mam ច្រៀង​នៅ Brown Coffee ផ្សារ​TK ល្ងាច​មិញ​ មាន​អ្នក​គាំទ្រ​ច្រើន​

អានអត្ថបទ៖ ៣ សន្លឹក​​របស់ នៅ ណាវីន ធានា​ថា ក្ដៅ​សាច់​ទាំង​ព្រឹកហ្មង!

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម