Hacker​ លួច​ Password​ ជាង ១៣ ០០០ ​ពី​គេហទំព័រ​ល្បី​ៗ​

  • 2014-12-27 17:41:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Hacker មួយ​ឈ្មោះ​ថា​ Anonymous ​កាល​ពី​ថ្ងៃ​សុក្រ ​ម្សិល​មិញ​ បាន​អះ​អាង​ថា​បាន​បញ្ចេញ​ File​ ដែល​ផ្ទុក​នូវ​​​​​លេខ​សម្ងាត់​ (Password) ១៣ ០០០ នៅ​លើ​គេហទំព័រ​​មួយ។

 

 

ទិន្នន័យ​ដែល​ក្រុម​ Hacker​ បាន​លួច​​​​​​គឺ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​ចែក​ចាយ​ File​ អ៊ីនធឺណិត​ឈ្មោះ​ថា​ Ghostbin​  ដែល​លេខ​សម្ងាត់​ភាគ​ច្រើន​​​​គឺ​​​ប្រើ​ប្រាស់​​នៅ​លើ​គេហទំព័រ​ជា​ច្រើន​​ ជា​ពិសេស​​​គេហទំព័រ​ល្បី​ៗ។

 

គណនី​ Twitter​ ​មាន​ឈ្មោះ​​ Aaron Sankin ​ដែល​បាន​បង្ហាញ​នៅ​លើ​គេហទំព័រ​ DailyDot​  គឺ​បាន​រក​ឃើញ​ថា ​ទិន្នន័យ​មួយ​ចំនួន​​គឺ​បាន​មក​ពី​គេហទំព័រ​ដូច​ខាង​ក្រោម៖​

 

Amazon

Walmart

PlayStation Network

Xbox Live

Twitch.tv

Origin.com

Hulu Plus

Dell

Shutterstock

 

បន្ថែម​ទៅ​ទៀត​នោះ​ វា​ក៏​មាន​គណនី​​លេខ​សម្ងាត់​របស់​គេហទំព័រ​អាសអាភាស​ ព្រម​ទាំង​លេខ​សម្ងាត់​របស់​កម្មវិធី​ CyberGhost ​ ដែល​ជា​កម្មវិធី​មួយ​ការពារ​ពី​ក្រុម​ Hacker វាយ​​លុក​ទៅ​​ទិន្នន័យ​អំឡុង​ពេល​​ប្រើ​ប្រាស់​ប្រព័ន្ធ​ WiFi ​​សាធារណៈ។

 

ក្រុម​ Hacker​ មួយ​នេះ​ក៏​បាន​អោយ​ដឹង​ទៀត​ដែរ​ថា​ ខ្លួន​​បាន​បង្ហោះ​​​វីដេអូ​​​រឿង​ ពី​ការ​ធ្វើ​ឃាត​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ "The Interview" ដោយ​ថត​ចម្លង​​​ ​អោយគេ​​ធ្វើ​ការ​ទាញ​យក​ដោយ​សេរី​ផង​ដែរ។

 

ដូច្នេះ​មាន​រឿង​ពីរ​ដែល​គេហទំព័រ​ Business Insider បាន​ប្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​​គួរ​ប្រុង​ប្រយ័ត្ន​៖

 

១) ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ជីវកម្ម​តាម​ប្រពន្ធ​អនឡាញ​​ណា​មួយ​ខាង​លើ​ ហើយ​បើ​មាន​សកម្ម​ភាព​ណា​មួយ​ខុស​ពី​ធម្មតា​ អ្នក​គួរ​តែ​​ធ្វើ​ការ​ផ្លាស់​ប្ដូរ​​លេខ​សម្ងាត់​ភ្លាម។ និង

 

​២) វា​គឺ​ជា​ការ​ព្រមាន​​មួយ​ផ្សេង​ទៀត​ ដែល​ក្រុម​ Hacker បាន​ធ្វើ​ការ​វាយ​លុក​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ ដូច្នេះ​អ្នក​ប្រើ​ប្រាស់​គួរ​តែ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​​លេខ​សម្ងាត់​អោយ​បាន​ញឹក​ញាប់​ ជៀសវាង​ការ​ប្រើ​ប្រាស់​​លេខ​សម្ងាត់​ដដែល​ៗ​រយៈ​ពេល​យូរ​​​ និង​មុន​ពេល​ទិញ​ទំនិញ​នៅ​លើ​ប្រព័ន្ធ​អនឡាញ​ត្រូវ​ពិនិត្យ​មើល​អោយ​បាន​ច្បាស់៕

 

ប្រែ​សម្រួល៖ សំនៀង​ ប្រភព៖ businessinsider