តារា​អាស៊ី២រូប ជាប់​លេខ​១-២ អ្នក​មាន​មុខ​ស្អាត​សង្ហា​លើ​លោក

  • 2014-12-28 16:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​តារា​ល្បីៗលើ​ពិភពលោក តារា​អាស៊ី​សញ្ជាតិ​កូរ៉េ Nana ត្រូវ​​គេហទំព័រ​កម្សាន្ត TC Candler ជ្រើស​ឱ្យ​ជាប់​ជា​តារា​ស្រី មាន​មុខមាត់​ស្អាត​បំផុត ចំណែក Choi  Siwon ជាប់​លេខ​២ ជា​តារា​ប្រុស​មាន​មុខមាត់​សង្ហា ជាងគេ​ប្រចាំ​ឆ្នាំ​២០១៤។

តារា​ចម្រៀង​ Nana បាន​យក​ឈ្នះ​លើ​សម្រស់​តារា​ល្បីៗ​លើ​ពិភពលោក​១០០នាក់ តាម​ពី​ក្រោយ​​ដោយ​តារា​ម៉ូដែល សម្ដែង Chloë Grace Moretz មក​ពី​អាមេរិក និង​លេខ៣ បាន​លើ Lupita Nyongo' សញ្ជាតិ​ម៉ិកស៊ីកូ-កាណាដា។ ​

 

កាល​ពី​ឆ្នាំ​ទៅមិញ សមាជិក​ក្រុម After Schoo រូបនេះ បាន​ត្រឹម​តែ​ជាប់​លេខ​២​ប៉ុណ្ណោះ។

 

ចំណែក​ Siwon ឯណេះ​វិញ ដែលជា​តារា​កូរ៉េ​​មួយ​រួប​ដែរ​នោះ បាន​ជាប់​​លេខ២ ក្នុង​ចំណោម​តារា​ប្រុស​ល្បីៗ​១០០​នាក់​  ខណៈ​លេខ១ ធ្លាក់​មក​លើ លោក Jamie Donane តារា​សម្ដែង បង្ហាញ​ម៉ូដ និង​តន្ត្រី​ករ​សញ្ជាតិ​អ៊ីរ៉ង់។

 

ក្រៅ​ពី​តារា​២រូប​ខាងលើ នៅ​មាន​តារា​ប្រុស​ស្រី​កូរ៉េ​ច្រើន​ទៀត ក៏​បាន​ជាប់​ក្នុង​ចំណោម ១០០នាក់​ដែរ។

សូម​ទស្សនា​វីដេអូ...

https://www.youtube.com/watch?v=-5R9OQveDdo#t=547

https://www.youtube.com/watch?v=ONXtPw3nA9g#t=381 ចុចអាន៖ តារា​ម៉ូដែល​អូស្ត្រាលី​ ចង់​បំបែក​កំណត់​ត្រា​មាន​ដើមទ្រូង​ធំ​ជាង​គេ

 

ចុចអាន៖ តារា​រ៉េប​ ១០​ដួងនេះ ពាក់​ច្រវាក់​មាស​​ពេជ្រស្ទើរ​បាក់​ក

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ allkpop

អត្ថបទពេញនិយម