ឃើញ​លទ្ធផល​បាក់ឌុប​ប្រទេស​ខ្លះ​នៅ​អាស៊ី​ សិស្ស​ខ្មែរ​មិន​ខ្សោយ​ប៉ុន្មាន​ទេ!

  • 2014-10-01 16:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​នៃ​ការ​ប្រឡង​បាក់ឌុប​របស់​សិស្ស​វិទ្យាល័យ​កម្ពុជា​ហាក់​មិន​សូវ​ល្អ​ទាល់​​តែ​សោះ​ ព្រោះ​មាន​តែ​ជាង​២៥​​ភាគ​រយ​ប៉ុណ្ណោះ​ដែល​ជាប់។ ការ​ផ្ដល់​ឱកាស​ប្រឡង​លើក​ទី​ពីរ​នេះ​អាច​នឹង​កែ​ប្រែ​ស្ថិតិ​ដ៏​អាក្រក់​នេះ។ ប៉ុន្តែ​បើ​មើល​ទៅ​លើ​ការ​ប្រឡង​បាក់ឌុប​នៃ​ប្រទេស​អាស៊ី​មួយ​ចំនួន​ ខ្លះ​មាន​លទ្ធផល​ល្អ​ ប៉ុន្តែ​ខ្លះ​ទៀត​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ។

 

 

ប្រទេស​ឡាវ​មាន​បេក្ខជន​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៤​នេះ​ប្រហែល​ជា​៥​​ម៉ឺន​នាក់​ ​ហើយសិស្ស​របស់​គេ​​អាច​ធ្វើ​បាន​ល្អ​​ដោយ​មាន​អ្នក​ជាប់​រហូត​ដល់​៤​ម៉ឺន​​នាក់​ ឬ​​ប្រហែល​៨០​ភាគ​រយ។ នេះ​បើ​យោង​ទៅ​តាម​កាសែត​ Vientiane Times​ របស់​ឡាវ​ផ្ទាល់។

 

សិស្ស​ឡាវ​

 

ចំណែក​ប្រទេស​វៀតណាម​វិញ​ លទ្ធផល​នៃ​ការ​ប្រឡង​បាក់ឌុប​របស់​សិស្ស​វិទ្យាល័យ​ខ្លួន​គឺ​រឹត​តែ​ល្អ​ទៅ​ទៀត​សម្រាប់​ឆ្នាំ​២០១៤​នេះ។ ៩៩​ភាគ​រយ​នៃ​បេក្ខជន​៩​សែន​នាក់​បាន​ជាប់​ក្នុង​ការ​ប្រឡង​បាក់ឌុប​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Vietnam News។

 

 

ប៉ុន្តែ​បើ​ងាក​មក​មើល​ប្រទេស​ភូមា​វិញ​ លទ្ធផល​នៃ​ការ​ប្រឡង​បាក់ឌុប​របស់​សិស្ស​ថ្នាក់​ទី​១២​របស់​ខ្លួន​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ។ ភូមា​បាន​រៀប​ចំ​ការ​ប្រឡង​បាក់ឌុប​របស់​ខ្លួន​កាល​ពី​ខែ​មិនា​ឯណោះ​ ដោយ​ក្នុង​នោះ​មាន​បេក្ខជន​ចំនួន​៥៤១​ ៩៤៦​នាក់​ ប៉ុន្តែ​មាន​តែ​១៧១​ ៦៤៧​នាក់​ ឬ​ជាង​៣១​ភាគ​រយ​ប៉ុណ្ណោះ​ដែល​ជាប់។ នេះ​បើ​យោង​តាម​គេហទំព័រ​ Philstar។

 

សិស្ស​វៀតណាម

សិស្ស​ភូមា​

 

 

សិស្ស​ហ្វីលីពីន

 

បម្រាប់​ប្រទេស​ហ្វីលីពីន​វិញ​​បាន​រៀប​ចំ​ការ​ប្រឡង​សិស្ស​បាក់ឌុប​ថ្នាក់​វិទ្យាសាស្ត្រ​​ពិសេស​មួយ​ ដែល​បេក្ខជន​ទូទាំង​ប្រទេស​មក​​ចូលរួម​ប្រឡង​បាន​តែ​ចំនួន​ ២២​ ៦៥៧​នាក់​​ ប៉ុន្តែ​មាន​ត្រឹម​១២៣១​នាក់​ ឬ​៥,៤​ភាគ​រយ​ប៉ុណ្ណោះ​ ដែល​ជាប់។ នេះ​បើ​យោង​តាម​សារព័ត៌មាន​របស់​ប្រទេស​ហ្វីលីពីន​ Rappler៕

 

អាន​អត្ថបទ​ផ្សេង​ទៀត​ទាក់​ទង​នឹង​ការ​អប់រំ​ សូម​ចុច​ត្រង់​នេះ

 

អត្ថបទ៖ មាស រ័ត្ន ប្រភព៖ Vientiane Times​, Philstar,

Vietnam News, &  Rappler