ជួយ​​បេក្ខនារី​កម្ពុជា​​ឲ្យ​ឈ្នះ ​កញ្ញា​ឯក​អន្តរជាតិ​គ្រាន់​តែ​ចុច​លើ​រួប​របស់​នាង

  • 2014-12-28 22:33:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​បាន​ ក្លាយ​ជា​ អ្នក​ឈ្នះ​នៃ​ការ​​ប្រកួត​​ បវរកញ្ញា​ឯក​ទេសចរណ៍​អន្តរជាតិ​កម្ពុជា​ កញ្ញា​ ថន ស្រីណៃ ​ត្រូវ​បាន​ទទួល​ការ​បណ្តុះបណ្តាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដោយ​គ្រូ បង្រៀន​រាំ​ និង​ គ្រូ​ដើរ​ម៉ូត​​ដែល​ត្រូវ​បាន​ជ្រើស​រើស​យ៉ាង​សំរិតសម្រាង​ពី​ក្រុម​ហ៊ុន​​ Aplus Asia Network Co.Ltdដើម្បី​ធ្វើ​ជា​គំរូ​ ក្នុង​ការ​ចូល​រួម​ប្រកួត​បវរកញ្ញា​ឯកទេសចរណ៍​អន្ដរជាតិ​ចុង​ក្រោយ​ ដែល​ធ្វើ​នៅ​ ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ ២០១៤ ។

 

  ក្នុង​ចំណោម​បេក្ខនារី​ជា​ច្រើន​មក​ពី​ពិភពលោក​ដែល​ចូល​រួម​ក្នុង​ប្រកួត​នេះ ​កញ្ញា ថន ស្រីណៃ ក្លាយ​ជា​បេក្ខនារី​លេច​ធ្លោ​ម្នាក់​ដែល​ទទួល​បាន​ការ​សរសើរ​ពី​លោក​គ្រូអ្នក​គ្រូម៉ូដែល​នៅ​ទីនោះ​ពី​ស្មាមញញឹម​ និង​ ទេព​កោសល្យ​របស់​នាង​ និង​ ឆាប់​ទទួល​បាន​មេរៀន​ផ្សេងៗ​ពី​គ្រូ​ យ៉ាង​លឿន​ ជាង​បេក្ខនារី​ដ៏​ទៃ។​ ទាក់​ទងទៅ​នឹង​បញ្ហា​នេះ​ ស្រីណៃ​ បាន​និយាយថា​ «ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​ណាស់​ដែល​ បាន​ក្លាយ​ជា​អ្នក​ឈ្នះ​​ កម្មវិធី​បវរកញ្ញា​ឯក​ទេសចរណ៍​កម្ពុជា​លើក​ទីពីរ​ និង​មាន​មោទនភាព​ ​​ជា​តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ប្រកួត​បន្ត​នៅ​ប្រទេស​ម៉ាឡេស៊ី ​ដើម្បី​លើក​កម្ពស់​ វិស័យ​ទេសចរណ៍​ បេតិកភណ្ឌ​វប្បធម៌​ របស់​យើង​និង ​ភាព​ស្និទ្ធស្នាល​របស់​ប្រជាជន​កម្ពុជា​ដែល​មាន"។  
 

នាង​បាន​បន្ថែម​ទៀត​ថា​ ក្នុង​នាម​ជា​ ឯក​អគ្គរដ្ឋទូត​ទេសចរណ៍​សម្រាប់​ ឆ្នាំ ២០១៥ក្តីសង្ឃឹម របស់​កញ្ញា​គឺ​នឹង​បង្ហាញ​ពិភពលោក​នូវ​ភាព​ស្រស់​ស្អាត​នៃ​ប្រទេស​របស់​យើង​ និង​ការ​អញ្ជើញ​ អ្នក​រាល់គ្នា​នៅទី​នោះ​ក្នុង​ពិភពលោក​ឱ្យ​អញ្ជើញ​មក​ទស្សនា​ប្រាសាទ​ប្រាសាទ​អង្គរ​ដ៏​ល្បីល្បាញ​ និង​ ភាព​រួសរាយ​របស់​ប្រជាជន​កម្ពុជា​ និង​ ឆ្នេរ​សមុទ្រ​ដ៏ស្រស់​ស្អាត​របស់​ប្រទេស​កម្ពុជា។   លើស​ពី​នេះ​ទៀត​ ស្រីណៃ​ បាន​បញ្ជាក់​ថា ​ « ខ្ញុំ​សង្ឃឹម​តាម​រយៈ​ ការ​ក្លាយ​ជា​អ្នក​ឈ្នះ ​ខ្ញុំ​ក៏​អាច​ ពូកែ​នៅ​ក្នុង​ការ​សិក្សា​របស់​ខ្ញុំ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​ ដូច​ជា​ការ​សិក្សា​ ភាសាអង់គ្លេស​និង​ ការ​រចនាម៉ូដ​ជាដើម។ ក្រៅ​ពីនេះ​ពីនេះ​ទៀត​ខ្ញុំ​ក៏​សម្តែង​ការ​ដឹង​គុណ​ដល់​ក្រុមហ៊ុន​ Aplus Asia Network Co.Ltd​ ដែល​ជា​ក្រុម​ហ៊ុន​កាន់​សិទ្ធិ​ជា​ផ្លូវ​ការ​សម្រាប់​ បវរកញ្ញា​ ទេសចរណ៍​អន្តរជាតិ​កម្ពុជា​ ដែល​ជួយ​​ឲ្យ​ខ្ញុំ​ក្នុង​ការ​សម្រេច​បាន​នូវ​គោល​ដៅ​នៅ​ក្នុង​ជីវិត​ របស់ខ្ញុំ"។​  

  មុន​ពេល​ នាង​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ​កញ្ញា​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​រូប​នេះ​ ក៏​សម្តែង​ការ​អរគុណ​ដល់​ ក្រុម​គ្រួសារ​ សាច់ញាតិ​ និង​មិត្តភក្តិ​ របស់​នាង​ និង​អ្នក​គាំទ្រ​ គ្រូ​បង្រៀន​ អ្នក​រៀប​ចំ​កម្មវិធី​ ដែល​បាន​ជួយ​​ឲ្យ​នាង​ក្នុង​ការ​ធ្វើ​ឱ្យ​ក្តី​សុបិន្ត​ របស់​នាង​ក្លាយ​ជា​ការ​ពិត។ ​ នាង​បាន​ប្តេជ្ញា​ថា​ នឹង​ធ្វើ​ល្អ​បំផុត​ នៅ​ពេល​ដែល​នាង​ទៅ​ប្រកួត​ក្នុង​វគ្គផ្តាច់​ព្រ័ត្រ​ នៅ​លើក​ទី១៨​ សំរាប់​កម្មវិធី កញ្ញា​ឯកទេសចរណ៍​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី នៅ​ខែ​ធ្នូនេះ។​   ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​នេះ​ អ្នក​រៀប​ចំ​កម្មវិធី​ឯក​ទេសចរណ៍​អន្តរជាតិ​កម្ពុជា​ និង​ ជា​អគ្គនាយក​ប្រចាំ​ប្រទេស​នៃ​ក្រុម​ហ៊ុន​ Aplus Asia Network បាន​មាន​ប្រសាសន៍​ថា​ « វិធី​កញ្ញា​ឯក​ទេសចរណ៍​អន្តរជាតិ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ Tan Sri Datuk Danny Ooi​ជាមួយ​នឹង​គោល​ដៅ​នៃ​ ការ​ការ​លើក​កម្ពស់​ «វិស័យ​ទេសចរណ៍ ​វប្បធម៌ និង​ មិត្តភាព »។​ ភាព​មហស្ចារ្យ​ និង គុណសម្បត្តិ​ទាំងនេះ​ ត្រូវ​បាន​កើត​ឡើង​ដោយ​ការ​ចូល​រួម​របស់​សហគមន៍​ក្នុង​ស្រុក​ និង​សកម្មភាព​ឧបត្ថម្ភ​នានា​ក្នុង​ព្រឹត្តិការណ៍​នេះ​ហើយ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គាំទ្រ​ និង​ ទទួល​ស្គាល់​ដោយ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ ក្រសួង​ទេសចរណ៍​ និង​ ក្រសួង​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ លោកEric Lim សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ស្រីណៃ​ នឹង​សំដែង​ដ៏​ល្អ​បំផុត​ ជា​មួយ​ និង​ ទេពសោសល្យ​ និង​ សម្រស់​របស់​នាង​ ដើម្បី​ទទួល​បាន​ពាន់​រង្វាន់​សម្រាប់​ខ្លួន​នាង​ផ្ទាល់ ​និង​សម្រាប់​មុខ​មាត់​​ឲ្យ​ប្រទេស​កម្ពុជា។  
  ក្នុង​នាម​ជា​អ្នក​រៀប​ចំព្រឹត្តិការណ៍ EricLimបាន​អំពាវ​នាវ​ឱ្យ​ ប្រជាជន​គ្រប់​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ការ​គាំទ្រ​ដល់​បេក្ខនារី​យើង​ តាម​រយៈ​ការ​ចូល​រួម​បោះឆ្នោត​​ឲ្យ​ស្រីណៃ ក្នុង​គោល​បំណង​ ធ្វើ​ឱ្យ​នាង​ក្លាយ​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​ផ្សេង​ៗដែល​រៀប​ចំឡើង​ដោយ​អ្នក​រៀប​ចំ​កម្មវិធី​បវរកញ្ញា​ឯក​ទេសចរណ៍​អន្តរជាតិ​ដោយ​វិធី​ងាយ​ថា​ « ​អ្នក​ទាំង​អស់​គ្នា​នៅទូទាំង​ប្រទេស អាច​បោះ​ឆ្នោត​ឱ្យ​បេក្ខនារីយើង ថន​ស្រីណៃ​ ដោយ​គ្រាន់​តែចូល​ទៅ​គេហទំព័រ​ http://beautycontest.andaman.com.my​ បន្ទាប់​មក​ចុច​លើ​បេក្ខនារី​កម្ពុជា​មុខ​គេ​បង្អស់​ ហើយ​ចាំ​ចុច​លើ​បេក្ខនារី​មក​ពី​ប្រទេស​ដ៏​ទៃ​ជា​ខាង​ក្រោយ"។   អត្ថបទ៖​ដៃគូ​​សហការ​