គណនេយ្យ FB ក្លែងក្លាយចាក់ដោតឲ្យបេះដូងខ្ញុំចុកឈាម
- 2014-12-29 15:49:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណនេយ្យ FB ក្លែងក្លាយចាក់ដោតឲ្យបេះដូងខ្ញុំចុកឈាម
ចន្លោះមិនឃើញ
ជាបឋម ខ្ញុំបាទសូមជម្រាបសួរបង Sabay និងប្រិយមិត្តអ្នកអានទាំងអស់ជាទីរាប់អាន។ ដោយសារតែពេលនេះខ្ញុំកំពុងតែមានវិបត្តិស្នេហា មួយត្រូវដោះស្រាយ ទើបខ្ញុំបាទដាច់ចិត្តសរសេរអត្ថបទនេះឡើង ចង់ឲ្យប្រិយមិត្តទាំងអស់ចូលរួមផ្ដល់ជាមតិ ឬដំណោះស្រាយល្អៗសម្រាប់ខ្ញុំបាទផង។
ខ្ញុំ ជានិស្សិតទើបនឹងចប់បរិញ្ញាបត្រ ហើយបច្ចុប្បន្ន ខ្ញុំទើបរកការងារដ៏ល្អមួយបានធ្វើ ក៏ប៉ុន្តែកាលពី៧ខែមុន ខ្ញុំបានស្គាល់ និងចាប់អារម្មណ៍នារីម្នាក់។ ពូកយើងបានបង្កើនភាពស្និទ្ធស្នាលជាមួយគ្នារហូតដល់ពួកយើងក្លាយជា សង្សារនឹងគ្នា។
ខ្ញុំបានដឹងថា នាងចូលចិត្តដើរលេង មិនសូវខំរៀនទេ ទើបនាងរៀនមិនសូវពូកែសោះ ប៉ុន្តែខ្ញុំបានចំណាយពេលវេលារបស់ខ្ញុំជាច្រើនដើម្បីយកចិត្តទុក ដាក់បង្ហាត់បង្រៀនមុខវិជ្ជាដែលសំខាន់ និងពិបាកៗ រហូតចុងក្រោយនាងទទួលបានលទ្ធផលប្រចាំឆមាសជាទីគាប់ចិត្ត។ នាងបានប្រាប់ខ្ញុំថា នាងជាមនុស្សស្រីមានសំណាងបំផុត ដែលបានខ្ញុំធ្វើសង្សារ។
បងស្ម័គ្រអូនស្មោះ មានប្រឡោះ បងបញ្ចាំម៉ូតូអូនបាត់!
ខ្ញុំ ឆ្ងល់ខ្លាំងណាស់ ហេតុអីគណនេយ្យក្លែងក្លាយអាចមើលឃើញ Commentនោះ តែគណនេយ្យពិតវិញមើលអត់ឃើញ Comment ទាំងនោះសោះ។ ភ្លាមៗនោះ ខ្ញុំបានប្រើប្រាស់ គណនេយ្យរបស់ខ្ញុំដើម្បីមើល Profileបុរសម្នាក់នោះ តែនូវតែមើលអត់ឃើញដដែល។ សរុបមក បុរសម្នាក់នោះ គេ Block Account របស់ខ្ញុំចោល ទាំងពូកយើងទាំងពីរមិនដែលស្គាល់គ្នាសោះ។ ចុងក្រោយ ខ្ញុំក៏បានប្រើប្រាស់គណនេយ្យក្លែងក្លាយដើម្បី Add ទៅបុរសម្នាក់នោះជាមិត្ត ប៉ុន្តែការ Add ជាមិត្តនេះបានធ្វើអោយខ្ញុំចុកឈាមស្ទើរគាំងបេះដូង ទៅវិញ ព្រោះរាល់ Photo និងStatus បុរសម្នាក់នោះ សង្សាររបស់ខ្ញុំចុច like ទាំងអស់ ហើយហៅគ្នាសុទ្ធតែ Honey និង Babe ទៀតផង។
បុរសរូបនោះអត់ទាន់មានការងារធ្វើទេ តែគេមានលុយ គេមានឡាន ប៉ុន្តែអ្វីដែលគេចាញ់ខ្ញុំ គឺត្រង់ថា ខ្ញុំមានការងារមួយដែលល្អ និងជាក់លាក់បំផុត។ ថ្ងៃនេះខ្ញុំគ្មានឡាន តែពីរឆ្នាំទៀត ខ្ញុំនឹងមានឡាន។ ចំពោះការងារបច្ចុប្បន្នរបស់ខ្ញុំ ខ្ញុំមិនទាន់ប្រាប់សង្សាររបស់ខ្ញុំឲ្យដឹងនៅឡើយទេ។ ខ្ញុំ ចង់សួរដល់មិត្តអ្នកអានថា តើខ្ញុំគួរតែបែកគ្នា ឬធ្វើជាមិនដឹងមិនឮ ហើយព្យាយាមធ្វើល្អដាក់នាងបន្ថែមទៀត ក្រែងលោនាងនឹងត្រលប់ក្រោយវិញ?
ខ្ញុំសូមស្វាគមន៍ និងអរគុណសម្រាប់យោបល់មិត្តភ័ក្ដិទាំងអស់គ្នា។
ពីខ្ញុំ ច.ច
ប្រសិនបើ ប្រិយមិត្ត មានបញ្ហាស្នេហាដែលចង់ចែករំលែកដល់មិត្តអ្នកអានបានជាបទ ពិសោធន៍ ឬជួយជាយោបល់ក្នុងការដោះស្រាយ សូមផ្ញើអត្ថបទរឿងរ៉ាវពិតរបស់ អ្នកមកកាន់ pen.sophana@cidc.com.kh៕
សំដីក្មេងកំហូចមួយម៉ាត់ ធ្វើឲ្យយុវតីខ្មែរមួយរូបខូចចិត្ត១៥ឆ្នាំ!