Jessie J និពន្ធចម្រៀងឲ្យ Miley Cyrus តែមួយបទ រួចថ្លៃជួលផ្ទះបាន៣ឆ្នាំ
- 2014-12-30 16:54:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jessie J និពន្ធចម្រៀងឲ្យ Miley Cyrus តែមួយបទ រួចថ្លៃជួលផ្ទះបាន៣ឆ្នាំ
ចន្លោះមិនឃើញ
តារាចម្រៀងអង់គ្លេស Jessie J បានបង្ហើបនាពេលថ្មីៗនេះថា ចំណូលពីបទចម្រៀង "Party In The USA” ដែលនាងបាននិពន្ធឲ្យតារាចម្រៀង Miley Cyrus បានជួយឲ្យនាងរ៉ាប់រងថ្លៃជួលផ្ទះបានដល់ទៅ៣ឆ្នាំ។
តារាចម្រៀងវ័យ ២៦ឆ្នាំរូបនេះបាននិពន្ធបទចម្រៀងមួយបទនេះកាលពីឆ្នាំ២០០៩ សម្រាប់អាល់ប៊ុម "The Time of Our Lives” ហើយជោគជ័យនៃអាល់ប៊ុមនេះ ធ្វើឲ្យនាងរកចំណូលបានមួយផ្នែកធំ។ Jessie ប្រាប់ទស្សនាវដ្ដី Glamour ថា "ជាអ្នកចម្រៀង អ្នកត្រូវតែចេះនិពន្ធចម្រៀងទើបអាចរកលុយបានច្រើន។ តួយ៉ាង បទ "Party in The USA" តែមួយបទអាចរ៉ាប់រងថ្លៃជួលផ្ទះរបស់ខ្ញុំដល់ទៅ៣ឆ្នាំ"។
ម្ចាស់បទ "Price Tag” បានបន្តទៀតថា "ការពិតទៅគឺយូរជាងនេះទៅទៀត។ បទនេះគឺជាបទដែលជួយឲ្យខ្ញុំរកលុយបានច្រើនបំផុត"។
អតីតគ្រូបង្វឹកក្នុងកម្មវិធី The Voice អង់គ្លេសរូបនេះ មិនបានបញ្ជាក់ថាថ្លៃឈ្នួលផ្ទះរបស់នាងមួយខែថ្លៃប៉ុន្មានឡើយ ប៉ុន្តែជាធម្មតាផ្ទះដែលតារាល្បីៗជួលមានតម្លៃមិនក្រោមរាប់ពាន់ រាប់ម៉ឺនដុល្លារឡើយ។
គិតត្រឹមឆ្នាំ២០១២ អាល់ប៊ុមចម្រៀង "Party In The USA” បានលក់ដាច់អស់ ៦លានបន្ទះ ដែលជាអាល់ប៊ុមលក់ដាច់បំផុតនៅឆ្នាំ២០០៩។
នៅឆ្នាំ២០១៤នេះ Jessie J បានចេញអាល់ប៊ុមចម្រៀង "Sweet Talker” ដែលមានបទល្បីៗដូចជា "Bang Bang”, “Burning Up”, “Sweet Talker” និង“Master Piece” ដែលក្នុងនោះបទដែលនាងនិពន្ធខ្លួនឯងគឺបទ "Burnin' Up" និង "Sweet Talker"៕
ចុចអាន៖ដឹងថា Justin Bieber សព្វថ្ងៃជួលផ្ទះគេនៅមួយខែៗថ្លៃប៉ុន្មានអត់?
ចុចអាន៖Jessie J លេងឈុតលើគ្រែយ៉ាងសិចស៊ីក្នុងបទថ្មី “Masterpiece”
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ mirror