ការបណ្ដុះបណ្ដាលនិស្សិត Samsung Tech Institute ជំនាន់ទី ១ ទទួលជោគជ័យ
- 2014-12-30 22:47:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការបណ្ដុះបណ្ដាលនិស្សិត Samsung Tech Institute ជំនាន់ទី ១ ទទួលជោគជ័យ
ចន្លោះមិនឃើញ
សិស្សនិស្សិត ដែលបានទទួលការបណ្ដុះបណ្ដាលបច្ចេកវិទ្យា Samsung Tech Institute ជំនាន់ទី ១ បានទទួលជោគជ័យជាស្ថាពរដោយទទួលបានសញ្ញាប័ត្រគ្រប់គ្នា ហើយ Samsung Tech Institute នឹងបន្តទៅជំនាន់ទី ២ ផងដែរ។
លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា បានឲ្យដឹងថា លោកសូមកោតសរសើរ និង អរគុណដល់ក្រុមហ៊ុន Samsung ដែលបានផ្ដួចផ្ដើមបង្កើតវគ្គបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងលើកស្ទួយគុណភាពធនធានមនុស្សលើផ្នែកបច្ចេកទេស។
លោកបន្តថា សម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ តាមរយៈការផ្គត់ផ្គង់លើឧបករណ៍អេឡិចត្រូនិកសម្រាប់ការអនុវត្តន៍ផ្ទាល់ សម្ភារសិក្សា និង ធនធានផ្សេងៗ ក៏ដូចជាឱកាសការងារដល់ និស្សិតជំនាន់ទី ១ ចំនួន ៥ រូប។ ដោយនិស្សិតទាំងនោះកំពុងបម្រើការងារនៅក្រុមហ៊ុនដែលជាសាខាសេវាកម្មអតិថិជនសាមសុងភ្នំពេញ។
លោក ប៊ុន ភារិន បានបន្ថែមទៀតថា ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរវាងក្រុមហ៊ុន Samsung និង វិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា លោកជឿជាក់ថា ប្អូនៗនិស្សិតទាំងអស់ប្រាកដជាទទួលបាននូវចំណេះដឹងដ៏មានតម្លៃ និងជំនាញយ៉ាងច្បាស់ដែលជាទុនសម្រាប់ការងារថ្ងៃអនាគត និង ជាប្រយោជន៍នានា។
ចំណែក លោក ហ្គីហាន់ លី អគ្គនាយកក្រុមហ៊ុន Samsung ប្រចាំកម្ពុជា បានឲ្យដឹងផងដែរថា នេះជាឱកាសដ៏ល្អសម្រាប់និស្សិតក្នុងការសិក្សាលើវគ្គបណ្ដុះបណ្ដាលនេះ។ ឆ្លៀតក្នុងពេលនេះផងដែរ លោកសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការយ៉ាងស្វិតស្វាញពីវិទ្យាស្ថាន និង រដ្ឋាភិបាល ក្នុងការជួយសម្រួលធ្វើឲ្យវគ្គបណ្ដុះបណ្ដាលនេះកើតចេញជារូបរាងឡើង និង បញ្ចប់ទៅប្រកបដោយលទ្ធផលល្អ។ ហើយក្រុមហ៊ុន Samsung ត្រៀមជាស្រេចក្នុងនាមជាក្រុមហ៊ុនផ្លូវការក្នុងការឧបត្ថម្ភដល់វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី ២។
វគ្គបណ្ដុះបណ្ដាល Samsung Tech Institute គឺជាវគ្គបណ្ដុះបណ្ដាលបច្ចេកវិទ្យាដំបូងគេបង្អស់ក្នុង ប្រទេសកម្ពុជាក្រោមការឧបត្ថម្ភ និងរៀបចំឡើងដោយក្រុមហ៊ុន Samsung និងវិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់គុណភាពធនធានមនុស្សលើផ្នែកបច្ចេកទេស ដើម្បីប្រាកដថាគ្រប់និស្សិតដែលឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះនឹងអាចទទួលបានចំណេះដឹងពិតប្រាកដដើម្បីទទួលបានការងារល្អដើម្បីផ្គត់ផ្គង់គ្រួសារ និងជួយដល់ការអភិវឌ្ឍន៍សង្គមផងដែរ។
អានអត្ថបទ៖ ស្នាដៃរចនាតួអង្គ Asva The Monkey ឈ្នះពានរង្វាន់នៅប្រទេសជប៉ុន
អានអត្ថបទ៖ ហ្គេមខ្មែរមានការចាប់អារម្មណ៍ពីពលរដ្ឋជប៉ុន
អត្ថបទ៖ ដារ៉ាឆានី