ស្នា​ដៃ​រចនា​តួអង្គ Asva The Monkey ឈ្នះ​ពាន​រង្វាន់​នៅ​ប្រទេស​ជប៉ុន

  • 2014-10-03 17:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើក​នេះ​ហ្គេម​ Asva The Monkey កាន់​តែ​ធ្វើ​ឲ្យ​អន្តរជាតិ​ដឹង​ច្បាស់​ពី​ស្នាដៃ​កូន​ខ្មែរ​ដែល​បាន​ទទួល​ពាន​រង្វាន់ក្នុង​ព្រឹត្តិការណ៍​ ASEAN Character Award 2014 នៅ​ប្រទេស​ជប៉ុន។

 

លោក​ អៀ អ៊ុយ ជួរមុខរូបទី ២ រាប់ពីឆ្វេង

 

លោក​ អៀ អ៊ុយ ប្រធាន​ក្រុម Osja Studio បាន​ឲ្យ​ដឹង​ថា​ លោក​បាន​​​ដាក់​សំណើ​ដោយ​យក​​តួអង្គ​ Asva ក្នុង​ហ្គេម​ខ្មែរ "Asva The Monkey ”​ ទៅ​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី ASEAN Character Award 2014។

 

លោក​​ថា​ តួអង្គ  Asva ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់ និង​បាន​​ឈ្នះ​ពាន​រង្វាន់​មួយ​​​ក្នុងចំណោម​​​ស្នាដៃ​ជាង​ ៣៣​ មក​បណ្តា​ប្រទេស​អាស៊ាន​ទាំង​អស់​​ដែល​ចូលរួម​​ប្រកួត​ប្រជែង​​​ក្នុង​កម្មវិធី​នោះ។

 

 

 

 

 

តួអង្គ Asva ដែល​ទទួល​បាន​ពាន​រង្វាន់​ក្នុង ASEAN Character Award 2014​​

 

ASEAN Character Award 2014 ជា​ការ​ប្រកួត​ប្រជែង​ស្នាដៃ​​បង្កើត​​​​តួអង្គ​​​​​ ពី​បណ្តា​​​ប្រទេស​​ក្នុង​តំបន់​អាស៊ាន។ ​​តួអង្គ​មានដូចជា​​តួអង្គ​មាន​ចលនា, ​ហ្គេម , តួអង្គ​សៀវភៅ​កំប្លែង និង តួអង្គ​ខ្សែ​ភាព​យន្ត​ជាដើម ។ ការ​កាត់​សេចក្តី​​គឺ​មាន​គណៈកម្មាធិការ​​ដែល​មាន​បទពិសោធន៍​ជា​អ្នក​ជ្រើស​រើស​តួអង្គ​របស់បេក្ខជន​ដែល​​ឈ្នះ​។

 

លោក អៀ អ៊ុយ បាន​​​បញ្ជាក់​ទៀត​​ថា ASEAN Character Award 2014 ជា​ការ​​រៀបចំ​ជា​​លើក​ដំបូង​។ ក្រុម​លោកបាន​​ឡើង​ទទួល​រង្វាន់ ASEAN Character Award 2014 បន្ទាប់​ពី​ចូលរួមព្រឹត្តិការណ៍​ពិព័រណ៍​ហ្គេម Tokyo game show 2014 ដែល​បាន​បញ្ចប់កាល​ពី​ពេល​ថ្មីៗ​នេះ។

 

អាន​អត្ថបទ៖ ហ្គេម​​ខ្មែរ​មាន​ការ​ចាប់​អារម្មណ៍​​ពី​ពលរដ្ឋ​​ជប៉ុន​

អាន​អត្ថបទ៖ ទូរទស្សន៍​​រដ្ឋ​ដ៏​ធំ​របស់​ជប៉ុន NHK ​ផ្សាយ​ពី​ហ្គេម​ខ្មែរ​បង្ហាញ​ពលរដ្ឋ​ជប៉ុន​

​អត្ថបទ៖ ដារ៉ាឆានី

អត្ថបទថ្មី